ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

«នំ​បុ័ង​ត្នោត​» មោទនភាព​របស់​ប្រជាជន​កម្ពុជា​នៅ 7- Eleven

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពី «អាកោរ​ត្នោត​» ទៅ «នំ​បុ័ង​ត្នោត​» ដាក់​ចែកចាយ​ក្នុង​ហាង 7-Eleven បន្ថែម​តម្លៃ​ផលិតផល​កសិកម្ម ចែករំលែក​ឱកាស​ដើម្បី​បង្កើន​គុណភាព​ជីវិត…

រាជធានីភ្នំពេញ ៖ ពី «អាកោរ​ត្នោត​» ទៅ «នំ​បុ័ង​ត្នោត​» ដាក់​ចែកចាយ​ក្នុង​ហាង 7-Eleven បន្ថែម​តម្លៃ​ផលិតផល​កសិកម្ម ចែករំលែក​ឱកាស​ដើម្បី​បង្កើន​គុណភាព​ជីវិត និង​ជា​មោទនភាព​មួយទៀត​សម្រាប់​ប្រជាជន​កម្ពុជា ​។

ដោយ​មិន​ចង់​ឃើញ​ដើម​ត្នោត​ដែល​ប្រៀប​បាន​ទៅ​និង​អត្តសញ្ញាណ​របស់​ប្រទេស​កម្ពុជា​បាត់បង់ លោក ប៊ុ​ន វ៊ុ​ធ​ឌី​កា មាន​អាយុ ៤៣ ​ឆ្នាំ បាន​គិត​ឆ្នៃ​យក​ផ្លែ​ត្នោត​មក​ធ្វើ​ជា​គ្រឿងផ្សំ​របស់​នំ​សម័យ​ថ្មី​ ។ ពី​នំ​ដែល​គេ​ស្គាល់​ថា​ជា «​អាកោរ​ត្នោត​» ឱ្យ​ក្លាយទៅជា «​នំ​បុ័ង​ត្នោត​» ជម្រើស​ថ្មី​មួយទៀត​សម្រាប់​អតិថិជន ​ដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ផ្សេង​ៗ​ ។

ដើម​កំណើត​នៃ​អាជីវកម្ម «ហាង​នំ​បុ័ង​គ្រី​ស​ប៊ែ​ន​» គឺ​ត្រូវ​បាន​បើក​ដំណើរការ​តាំងពី​ឆ្នាំ 2021 បន្ទាប់​មក​ទទួល​បានជោគជ័យ​ម្តងទៀត ដោយ​នាំ​យក​ផលិតផល «គ្រី​ស​ប៊ែ​ន​» (Chrizt Ben) ចូល​ដាក់​លក់​នៅ​ហាង​ដែល​កំពុង​ពេញ​និយម គឺហាង 7-Eleven គ្រប់​សាខា​ក្នុង​រាជធានី​ភ្នំពេញ​ ។

បច្ចុប្បន្ន ហាង​នំ​បុ័ង​គ្រី​ស​ប៊ែ​ន មាន​សរុប​ទាំងអស់​ ៤ ​សាខា ក្នុង​នោះ​មាន​ដូច​ជា ៖ សាខា​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​, សាខា The Green Community Mall, សាខា CG Mall និង​សាខា ឧ​ដ្ដុ​ង កំពង់ឆ្នាំង ​។

ផលិតផល​របស់ គ្រី​ស​ប៊ែ​ន ដែល​មាន​ដាក់​លក់​នៅ​ក្នុង​ហាង 7-Eleven មាន​ជា​ច្រើន​មុខឱ្យជ្រើសរើស​ដូច​ជា នំ​បុ័ង​ត្នោត នំ​បុ័ង​ខ្មៅ នំ​បុ័ង​ត្នោត​បាក់​យ៉ុ​ង នំ​បុ័ង​ត្នោត​ស្នូល​សូកូឡា នំ​បុ័ង​ស្នូល​តយ ជាដើម ​។ ចំណុច​ពិសេស​របស់​គ្រី​ស​ប៊ែ​ន គឺ​ការ​ផលិត​ថ្មី​ៗ ប្រើ​វត្ថុធាតុដើម​ដែល​មានគុណ​ភាព ស្អាត មាន​អនាម័យ និង​សុវត្ថិភាព​ខ្ពស់​តាំងពី​ដំណាក់កាល់​ផលិត ការ​វេច​ខ្ចប់ រហូត​ដល់​ការ​ដឹក​ជញ្ជូន ជា​ពិសេស​គឺ​ផ្លែ​ត្នោត​ដែល​នាំ​ពីខេត្តកំពង់ស្ពឺ ​។

«ខ្ញុំ​មាន​អារម្មណ៍​ថា​ មាន​មោទនភាព​ក្នុង​ឋានៈ​ជា​ជនជាតិ​ខ្មែរ ដែល​បាន​ធ្វើ​នំ​មួយ​ដែល​ប្រៀប​បាន​ទៅ​និងអត្តសញ្ញាណ​ជាតិ ហើយ​បាន​ដាក់​លក់​នៅ​ក្នុង​ហាង​ដែល​មានឈ្មោះ​ល្បី 7-Eleven នេះ ​។ ខ្ញុំ​សូម​អរគុណ 7-Eleven ដែល​ផ្ដល់​ឱកាស មិនមែន​សម្រាប់​តែ​ខ្ញុំ​ដែល​ជា​អ្នក​ផលិត​នោះ​ទេ តែ​បាន​ជួយ​ឱ្យក្មេង​ៗ ចាស់​ៗ​នៅជនបទ​មាន​ចំណូល​ពី​ការ​រើស​ផ្លែ​ត្នោត​មក​លក់ ហើយ​ជួយ​មនុស្ស​ជា​ច្រើន​ឱ្យមាន​ចំណូល និង​ការងារ​ដ៏​មានស្ថេ​រ​ភាព​មួយ មិន​ថា​បុគ្គលិក​ធ្វើ​នំ​បុ័ង អ្នក​វេច​ខ្ចប់ អ្នកលក់ និង​អ្នក​ដឹក​ជញ្ជូន​ជាដើម»​ ។​

7-Eleven បាន​ចូល​មក​បម្រើ​សេវាកម្ម​នៅ​ប្រទេស​កម្ពុជា​តាំងពី​ខែសីហា ឆ្នាំ ​2021 ហើយ​ប្ដេជ្ញា​ជំរុញ​សេដ្ឋកិច្ច និង​រីក​ចម្រើន​ជាមួយ​សង្គម​កម្ពុជា​ ។ សម្រាប់​ប្រជាជន​កម្ពុជា យើង​ត្រៀមខ្លួនចែករំលែក​ឱកាស​ជាមួយ​គ្រប់​គ្នា​តាម​តម្លៃ​នៃ «​អត្ថប្រយោជន៍ 3» និង​បាវចនា​របស់​អង្គភាព​គឺ “Giving and Sharing”​ ៕ អត្ថបទសហការ