ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អេស​ស៊ីជី (SCG) រៀបចំ​ការ​ប្រកួត​វិញ្ញាសា​ផ្នែក​បេតុង​ថ្នាក់​ជាតិ​វគ្គ​ផ្ដាច់​ព្រាត់

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អេស​ស៊ីជី (SCG) បាន​រៀបចំ​វគ្គ​ផ្ដាច់​ព្រាត់​ការ​ប្រកួត​វិញ្ញាសា​បេតុង​ថ្នាក់​ជាតិ កាលពី​ថ្ងៃ​ទី ០៨ ខែមិថុនា នៅ​ឯ​មជ្ឈមណ្ឌល​បណ្តុះបណ្ដាល​អ្នកជំនាញ​អេស​ស៊ីជី (SCG…

រាជធានីភ្នំពេញ ៖ អេស​ស៊ីជី (SCG) បាន​រៀបចំ​វគ្គ​ផ្ដាច់​ព្រាត់​ការ​ប្រកួត​វិញ្ញាសា​បេតុង​ថ្នាក់​ជាតិ កាលពី​ថ្ងៃ​ទី ០៨ ខែមិថុនា នៅ​ឯ​មជ្ឈមណ្ឌល​បណ្តុះបណ្ដាល​អ្នកជំនាញ​អេស​ស៊ីជី (SCG Techpert Center)​ដែល​ក្នុង​នោះ​សិស្ស​និស្សិត​មក​ពី​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចំនួន ៦ បាន​មក​ចូលរួម​ប្រកួត ​។

ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សិស្ស​និស្សិត​រាប់រយ​នាក់ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​លើ​វិញ្ញាសា​ផ្នែក​បេតុង ហើយ​ឆ្លងកាត់​ការ​ធ្វើតេស្ត​ដោយ​ផ្ទាល់មាត់ និង​តេស្ត​សរសេរ ការ​ចុះ​ទស្សនកិច្ច​សិក្សា​នៅ​តាម​បណ្ដា​រោងចក្រ​បេតុង អេស​ស៊ីជី ខន​គ្រី​ត និង​ឆ្លងកាត់​វគ្គ​អនុវត្ត​ផ្ទាល់​ផង​ដែរ ។

លោក ធី​រ៉ា​ក់​ឆេ​ត វិ​ផា​សា ជានា​យក​គ្រប់គ្រង​របស់​ក្រុមហ៊ុន​បេតុង អេស​ស៊ីជី (SCG) មាន​ប្រសាសន៍​ថា​៖ “​អេស​ស៊ីជី​តែងតែ​ព្យាយាម​ស្វែងរក​វិធីសាស្ត្រ​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដើម្បី​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​នៅ​ក្នុង​វិស័យ​សំណង់ ដែល​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ជំនាញ​ផ្នែក​បេតុង ។ យើង​សង្ឃឹមថា យុវជន​ឆ្នើម​ទាំង​អស់នេះ នឹង​ក្លាយជា​ធនធានមនុស្ស​យ៉ាង​សំខាន់​នៅ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុ​ជានា​ពេល​អនាគត តាម​រយៈ​ស្នាដៃ​ប្រកបដោយ​គុណភាព និង​ជំនាញ​របស់​ខ្លួន គួប​ផ្សំ​ជាមួយនឹង​សម្ភារៈ​សំណង់​ដែល​មានគុណ​ភាព ដូច​ជា សម្ភារៈ​សំណង់​មក​ពី អេស​ស៊ីជី ជាដើម​” ។

យោង​តាម​ក្រុមហ៊ុន​អេស​ស៊ីជី បាន​ឲ្យ​ដឹង​ថា សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ទាំង ៦ ដែល​ចូលរួម​ប្រកួត​នោះ រួម​មាន សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (PUC) វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC) វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញ​កម្ពុជា​-​ថៃ (CTSDI) សាកលវិទ្យាល័យ​ន័​រ​តុ​ន វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) និង​វិទ្យាស្ថាន​ជាតិ​បណ្ដុះបណ្ដាល​បច្ចេកទេស (NTTI) ។
ក្នុង​នោះ ក្នុង​មួយ​សាកលវិទ្យាល័យ ឬ​មួយ​វិទ្យាស្ថាន មាន​សិស្ស​និស្សិត ឆ្នាំ​ទី ៣ និង​ទី ៤ ចំនួន ៦០ នាក់ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​វគ្គ​បណ្ដុះបណ្ដាល លើកលែងតែ​និស្សិត​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដែល​មាន​និស្សិត​ចំនួន ២០០ នាក់​ត្រូវ​បាន​ជ្រើសរើស ហើយ​សិ​ស្សិ​និស្សិត​ទាំងអស់​ត្រូវ​បាន​ជម្រុះ​តាម​រយៈ​ការ​ធ្វើតេស្ត​សរសេរ​ ។

បន្ទាប់​មក​សម្រាប់​វិទ្យាស្ថាន ឬ​សាកលវិទ្យាល័យ​នីមួយ​ៗ សិស្ស​និស្សិត​មួយ​ក្រុម ៥ នាក់ ត្រូវ​បាន​ជ្រើសរើស​សម្រាប់​ចូលរួម​វគ្គ​បន្ទាប់ គឺ​ការ​ចុះ​ទស្សនកិច្ច​សិក្សា ដែល​ក្នុង​នោះ អេស​ស៊ីជី នាំ​ពួក​គាត់​ទៅ​ចុះ​ទស្សនកិច្ច​នៅ​តាម​រោងចក្រ​បេតុង អេស​ស៊ីជី ខន​គ្រី​ត ដើម្បី​ឲ្យ​ពួក​គាត់​បានឃើញ និង​ស្វែង​យល់​ពី​ចង្វាក់​ផលិតកម្ម​បេតុង​ជាក់ស្ដែង ​។

នៅ​ក្នុង​វគ្គ​អនុវត្ត សិស្ស​និស្សិត​មក​ពី​ក្រុម​នីមួយ​ៗ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​អនុវត្ត​ផ្នែក​បេតុង​ចំនួន​ពីរ​លើក​នៅ ឯ​មជ្ឈមណ្ឌល​បណ្តុះបណ្ដាល​អ្នកជំនាញ​អេស​ស៊ីជី (SCG Techpert Center) សម្រាប់​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រាត់ ក្រុម​សិស្ស​និស្សិត បាន​ឆ្លងកាត់​ការ​ធ្វើតេស្ត​ផ្ទាល់មាត់ ការ​ធ្វើតេស្ត​សរសេរ និង​ការ​ធ្វើតេស្ត​ផ្នែក​បេតុង ។

សិស្ស​និស្សិត​ចំនួន​បី​ក្រុម​ត្រូវ​បាន​ជ្រើសរើស​ជា​អ្នក​ឈ្នះ ដែល​មក​ពី វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេក ទេស​(NTTI) សាកលវិទ្យាល័យ​ន័​រ​តុ​ន និង វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ហើយ​ពួក​គេ​បាន​ទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់​ពី អេស​ស៊ីជី ផង​ដែរ ។

ទន្ទឹម​នឹង​នេះ ក្រុម​ជ័យ​លា​ភី​ចំណាត់​ថ្នាក់ទីមួយ​បាន​ទទួល​រង្វាន់​ជា​ទឹកប្រាក់ ៤ លាន​រៀល ជ័យ​លា​ភី​ចំណាត់ថ្នាក់​ទី​ពីរ បាន​ទទួល ៣ លាន​រៀល និង​ចំណាត់ថ្នាក់​ទី ៣ បាន​ទទួល ២ លាន​រៀល ។
និស្សិត ហុង សេង​ហួត តំណាង​ឲ្យ​ក្រុម​ជ័យ​លា​ភី​លេខ​១​មក​ពី វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល បច្ចេកទេស​(NTTI) បាន​និយាយ​ថា​៖ “​ពួក​ខ្ញុំ​មាន​សេចក្ដី​រំភើប​រីករាយ​មែនទែន ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​នេះ ។ និយាយ​រួម ពួក​ខ្ញុំ​បាន​រៀនសូត្រ​យល់​ដឹង​បាន​ច្រើន​ក្នុងអំឡុងពេល​ចូលរួម​ការ​ប្រកួត ហើយ​យើង​សង្ឃឹមថា នឹង​យកចំណេះ​ដឹង​ទាំងនេះ​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ក៏​ដូច​ជា​នៅ​ក្នុង​អាជីព​ការងារ​របស់​យើង​នា​ពេល​អនាគត​ផង​ដែរ​” ។

គួរ​រំលឹក​ផង​ដែរ​ថា អេស​ស៊ីជី គឺជា​ក្រុមហ៊ុន ដែល​មាន​វត្ត​មាននៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩២ មក​ម្លះ ដោយ ផលិត និង​ផ្គត់ផ្គង់​សម្ភារៈ​សំណង់ ដែល​មាន​គុណភាព​សម្រាប់​គម្រោង​លំនៅ​ដ្ឋា​ន និង​គម្រោង​សំណង់​នានា​រាប់​មិន​អស់ ក្នុង​នោះ​អេស​ស៊ីជី បាន​កសាង​កិ​តិ្ត​នាម​របស់​ខ្លួន​តាម​រយៈ​ការ​ចូលរួម​នៅ​ក្នុង​គម្រោង​សាងសង់​ធំ​ៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស មាន​ដូច​ជា ស្ពាន​អ្នក​លឿង ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​កម្ពុជា​ពី​ភ្នំពេញ​ទៅ​ក្រុងព្រះសីហនុ និង​អគារ​ខ្ពស់​ដំបូង​គេ គឺ​អគារ​វឌ្ឍនៈ​ថៅ​វើ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន អេស​ស៊ីជី (SCG) បាន​រៀបចំ​កម្មវិធី​ខាងលើ គឺ​ក្នុង​គោលបំណង​ដើម្បី​ជួយ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​សំណង់ ជា​ពិសេស​នោះ​ជំនាញ​ផ្នែក​បេតុង ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ស្តង់ដារ របស់​ក្រុមហ៊ុន ធានា​នៅ​គុណភាព​ខ្ពស់ ជាប់​ធន​បាន​យូរ​រាល់​ការ​សាងសង់​សំណង់​គ្រប់​ប្រភេទ ។ ហើយ​សិស្ស​និស្សិត​ដែល​បាន​ចូលរួម​ទាំងនោះ ក្រោយ​ពី​ការ​បញ្ចប់​ការ​សិក្សា​ជំនាញ​និង​ចំណេះដឹង​អនុវត្ត​ជាក់ ស្តែង ពួក​គេ​នឹង​ក្លាយជា​ធនធាន​មួយ​យ៉ាង​សំខាន់​ក្នុង​វិស័យ​សំណង់​នៅ​ប្រទេស​កម្ពុ​ជានា​ពេល​អនាគត ។

អំពី​ក្រុមហ៊ុន អេស​ស៊ីជី (SCG)
អេស​ស៊ីជី (SCG) ជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅ​ក្នុង​តំបន់​អាស៊ាន ដោយ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ស្រប​តាម​គន្លង ESG (​បរិស្ថាន សង្គម អភិបាលកិច្ច​) អស់​រយៈពេល ១១០ ឆ្នាំ​មក​ហើយ ។ វប្បធម៌​យូរអង្វែង​របស់​ក្រុមហ៊ុន​ក្នុង​ការ​សិក្សា​ស្វែង​យល់ ការ​សម្រប​ខ្លួន និង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ បាន​ផ្ដល់​លទ្ធភាព​ឲ្យ​អេស​ស៊ីជី អាច​ឆ្លងកាត់​ដោយ​ជោគជ័យ​នូវ​រលក​វិបត្តិ និង​បញ្ហា​ជា​ច្រើន ហើយ​មានការ​ទទួលស្គាល់​ថា​ជា​តួអង្គ​គំរូ​សម្រាប់​អាជីវកម្ម​ផ្សេង​ទៀត​ទាំង​នៅ​ក្នុងស្រុក និង​អន្តរជាតិ​។
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​៖ kh.scgbuildingmaterials.com ៕ អត្ថបទសហការ