
ក្រុមការងារតំណាងឯកឧត្តមរដ្ឋមន្ត្រី ជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប្រមាណ៨ពាន់នាក់នៅវត្តកែវមូលី
ខេត្តកណ្ដាល ៖ នៅថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា…
ខេត្តកណ្ដាល ៖ នៅថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា…
ខេត្តកណ្ដាល ៖ នៅថ្ងៃអាទិត្យ ៩កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២៣ ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយឯកឧត្តម អស់លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរក្នុងឃុំចំនួន០៦ របស់ស្រុកពញាឮ ប្រមាណ៨ពាន់នាក់ នាបរិវេណវត្តកែវមូលី និងវត្តអរិយស្សប ស្រុកពញាឮ ខេត្តកណ្តាល ។
មានមតិសំណេះសំណាលនាឱកាសនេះ តំណាងរបស់ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការជួបជុំគ្នានេះ គឺធ្វើឡើងដើម្បីបង្កឱកាសជួបជុំគ្នា ស្វែងយល់អំពីបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងនាពេលបច្ចុប្បន្ន និងការជួបប្រាស្រ័យទាក់ទងសួរសុខទុក្ខគ្នាទៅវិញទៅមក ក្នុងន័យបង្កើននូវភាពស្និទ្ធស្នាលឲ្យកាន់តែស៊ីជម្រៅមួយកម្រិតថែមទៀត រវាងក្រុមការងារ និងបងប្អូនកម្មករ-កម្មការិនី ដែលកិច្ចការទាំងនេះ ក្រុមការងារគណៈចលនាកម្មករ-កម្មការិនីស្រុកពញាឮ បានធ្វើជាប់ជាប្រចាំរៀងរហូតមកហើយ។ ជាភ័ព្វសំណាងយ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋក្នុងស្រុកពញាឮ ក៏ដូចជាបងប្អូនកម្មករ-កម្មការិនីយើង ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបសំណេះសំណាលជាមួយនាពេលខាងមុខនេះ។
ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើឡើងដើម្បីបម្រើផលប្រយោជន៍ជាតិ ថែរក្សាការពារស្ថិរភាព បូរណភាពទឹកដី ឯករាជ្យ សន្តិភាព និងការអភិវឌ្ឍន៍ជាតិ ។ បងប្អូនកម្មករ-កម្មការិនីទាំងអស់ គឺជាកម្លាំងចលករដ៏មានសារៈសំខាន់របស់ជាតិ ប្រសិនបើយើងមិនបានយល់ដឹងពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍទេនោះ អាចបង្កចលាចលក្នុងសង្គម រោងចក្រ សហគ្រាសត្រូវបិទទ្វារ ជីវភាពប្រជាពលរដ្ឋជួបការខ្វះខាត ដូច្នេះនេះចាំបាច់ណាស់ត្រូវចូលរួមការពារសន្តិភាព ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នានៅក្នុងសង្គមជាតិទាំងមូល។ បងប្អូនកម្មករ-កម្មការនី គឺជាធនធានមនុស្សដ៏សំខាន់សម្រាប់បន្តវេន ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។
ក្រុមការងារតំណាងឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវសូមឲ្យបងប្អូនកម្មករ-កម្មការិនីទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា។ សម្រាប់បងប្អូនកម្មករ-កម្មការិនីក្នុងឃុំទាំង៦ ចំនួន៧.៧៤៦នាក់ ឯកឧត្តមរដ្ឋមន្ត្រី ឧបត្ថម្ភក្នុងម្នាក់ៗអាវយឺតដៃវែងចំនួន០១ និងថវិកាចំនួន ២ម៉ឺនរៀល។
ក្រុមការងារតំណាងឯកឧត្តមរដ្ឋមន្ត្រី នឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីចំនួន៣.២៥៥ នាក់នៅក្នុងឃុំចំនួន០៥ទៀត របស់ស្រុកពញាឮ នាពេលឆាប់ៗខាងមុខនេះ ។
ចែករំលែកព័តមាននេះ