ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមការងារទទួលបន្ទុកប្រជាការពារ ស្រុកពញាឮ ជួបសំណេះសំណាលជាមួយប្រជាការពារក្នុងឃុំចំនួន ៣

10 ខែ មុន

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ នេះក្រុមការងារទទួលបន្ទុកប្រជាការពារស្រុកពញាឮ តំណាងឯកឧត្តម លឹម…

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ នេះក្រុមការងារទទួលបន្ទុកប្រជាការពារស្រុកពញាឮ តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយឯកឧត្តម អស់លោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ បានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាការពារក្នុងឃុំចំនួន ០៣ របស់ស្រុកពញាឮ មានឃុំឈ្វាំង ឃុំជ្រៃលាស់ និងឃុំទំនប់ធំ សរុប ៨៥១ នាក់ ។  

មានមតិសំណេះសំណាលនាឱកាសនេះ តំណាងរបស់ឯកឧត្តមរដ្ឋមន្រ្តី បាននាំពាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងជាពិសេស ចំពោះបងប្អូនប្រជាការពារទាំងអស់ក្នុងស្រុកពញាឮ ។ ប្រជាការពារ ត្រូវមានភាពស្មោះត្រង់ សាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយសហគមន៍ និងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបានសហការយ៉ាងល្អប្រសើរជាមួយនឹងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីភូមិឃុំយើងមានសុវត្ថិភាព សន្តិសុខ និងបរិស្ថានល្អ ក្នុងមូលដ្ឋាននីមួយៗ ។

ទោះបីប្រជាការពារបម្រើការងារដោយស្ម័គចិត្ត ប៉ុន្តែបានជួយដល់កងកម្លាំងមួយផ្នែកធំ ដូចជាដើរល្បាត ការពារ រៀបចំសណ្តាប់ធ្នាប់ និងជួយសម្អាតអនាម័យបរិស្ថានបានល្អថែមទៀតផង ជាពិសេសប្រជាការពារ មានតួនាទីស្នូលក្នុងការជួយការពារដំណើការ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ។ ក្រុមការងារបានឧបត្ថម្ភថវិកាលើកទី ២ របស់ឯកឧត្តមរដ្ឋមន្រ្តី ដោយក្នុងម្នាក់ៗទទួលបានចំនួន ៤ ម៉ឺនរៀល ៕ អត្ថបទសហការ