រាជធានីភ្នំពេញ ៖ ថ្មីៗនេះ កម្ពុជាបានដើរតួជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យមួយគឺ កម្មវិធីកីឡាស៊ីហ្គេម ។ ដើម្បីចូលរួមផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងលើកកម្ពស់មុខមាត់ប្រទេសយើង នៅថ្ងៃទី ១៦ និង ១៧ ខែឧសភា ឆ្នាំ ២០២៣ កន្លងមកនេះ ក្រុមហ៊ុន ខយ តេ បានរៀបចំព្រឹត្តិការណ៍ប្រកួតក្រឡុកតែ «Shaker Master» លំដាប់អន្តរជាតិធំជាងគេ និងដំបូងគេបង្អស់នៅកម្ពុជា ដោយមានវត្តមានចូលរួមពីបណ្ដាប្រទេសធំៗ ជាច្រើនរួមមាន ៖ ប្រទេសចិន ជប៉ុន សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម ។ល។ ការប្រកួតនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ឱកាសក្នុងការពង្រឹងចំណេះដឹង និងជំនាញលើវិស័យតែនៅប្រទេសកម្ពុជា ។
ខយ តេ បានជ្រើសរើសសណ្ឋាគារ ROSEWOOD ដែលជាសណ្ឋាគារលំដាប់ផ្កាយ ៥ ដើម្បីផ្តល់ការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងអធិកអធមទៅកាន់អ្នកប្រកួត និងភ្ញៀវកត្តិយសគ្រប់រូប ។ ជាមួយគ្នានេះដែរ ខយ តេ ក៏បានរៀបចំកម្មវិធីជប់លៀងដ៏ធំមួយ ដែលនឹងមានការចូលរួមពីមនុស្សជាង ៧០០ នាក់ នៅសួនទឹកកម្សាន្តធំជាងគេរបស់រាជធានីភ្នំពេញ ដែលមានឈ្មោះថា GARDEN CITY PHNOM PENH ។
ខយ តេ ក៏បានរៀបចំដំណើរកម្សាន្តទៅកាន់ទីរួមខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏ឧត្តុង្គឧត្តមរបស់ខ្មែរ ទៅកាន់បណ្ដាប្រទេសដែលបានចូលរួម ។ ខយ តេ ត្រូវបានគេស្គាល់ដោយសារភេសជ្ជៈឈ្ងុយឆ្ងាញ់ សេវាកម្មរួសរាយរាក់ទាក់ ការតុបតែងស៊ីវីល័យ និងការផ្សព្វផ្សាយពោរពេញដោយភាពច្នៃប្រឌិត ។
ដោយមានវត្តមានតាំងពីឆ្នាំ ២០១៤ បច្ចុប្បន្នក្រុមហ៊ុន ខយតែ មានចំនួន ៤២ សាខា និងមានក្រុមការងាររហូតដល់ ៥០០ នាក់ ។ ក្រុមហ៊ុន ខយ តេ ក៏បានបំបែកកំណត់ត្រាជាច្រើនដូចជា ហាងដែលមានអតិថិជនតម្រង់ជួរវែងបំផុត រហូតដល់ច្រើនជាង ៣,០០០ នាក់ ក៏ដូចជាការលក់ និងធ្វើភេសជ្ជៈក្នុងតួរលេខដ៏ខ្ពស់បំផុតក្នុងមួយសាខា ស្មើនឹង ៤,១៩៨ កែវ ។
ខយ តេ ក៏ទទួលបានពានរង្វាន់ អាជីវកម្មវ័យក្មេងឆ្នើមអាស៊ាន-ចិន ពានរង្វាន់សហគ្រិនវ័យក្មេងឆ្នើមកម្ពុជា និងពានរង្វាន់ក្រសួងទេសចរណ៍ អេកូធុរកិច្ចកម្ពុជាផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ