ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លែង​ខ្វល់​អស់​លុយ​ទូរស័ព្ទ​មិនដឹង​ខ្លួន​ទៀត​ហើយ ក្រោយ Metfone ដាក់​ចេញកម្មវិធី CamID ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ

11 ខែ មុន

រាជធានីភ្នំពេញ​ ៖ ពិសេស​ជាងគេ​តែ​ម្តង ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ចេញ​វី​ដេ​អូ​ដ៏​ត្រូវចិត្ត​មួយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អតិថិជន​ដែល​ធ្លាប់តែ​ត្អូញត្អែរ​ ក្នុង​ការ​លំបាក​តាមដាន​ការ​ប្រើប្រាស់​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​ដៃ ឬ​មាន​មន្ទិល​សង្ស័យ​ក្រុមហ៊ុនទូរស័ព្ទ​កាត់​លុយ​មិន​ត្រឹមត្រូវ ប្រើ​ឆាប់​អស់​លឿន​ជាង​មុន​ជាដើម​…

រាជធានីភ្នំពេញ​ ៖ ពិសេស​ជាងគេ​តែ​ម្តង ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ចេញ​វី​ដេ​អូ​ដ៏​ត្រូវចិត្ត​មួយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អតិថិជន​ដែល​ធ្លាប់តែ​ត្អូញត្អែរ​ ក្នុង​ការ​លំបាក​តាមដាន​ការ​ប្រើប្រាស់​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​ដៃ ឬ​មាន​មន្ទិល​សង្ស័យ​ក្រុមហ៊ុនទូរស័ព្ទ​កាត់​លុយ​មិន​ត្រឹមត្រូវ ប្រើ​ឆាប់​អស់​លឿន​ជាង​មុន​ជាដើម​ ។

ផ្អែក​លើ​បុព្វហេតុ​ទាំងនេះ​ហើយ ក្នុង​នាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​មួយ ដែល​តែងតែ​យកចិតទុកដាក់ និង​មាន​ភាព​សិ្ន​ទ្ធ​ស្នាល​ជាមួយ​អតិថិជន ក្នុង​ពេល​នេះ ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាន​ដាក់​ចេញ​នូវ​កម្មវិធី​ប្រកបដោយ​បច្ចេកវិទ្យា​ទំនើប គឺ CamID app ដែល​អាច​គ្រប់គ្រង​ការ​ប្រើប្រាស់​ទិន្នន័យ​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ដោយ​ឆ្លាត​វៃ និង​មាន​ភាព​ច្បាស់លាស់ ដែល​ធ្វើ​ឲ្យ​អតិថិជន​ពិនិត្យ​តាមដាន​យ៉ាង​ងាយស្រួល រាល់​ការ​ប្រើប្រាស់​របស់​ខ្លួន​មិន​ថា​លើ​ការ​ប្រើប្រាស់​អ៉ីនធឺណិត ការ​ខ​ល​ចេញ មិន​ថា​ពេល​តាមដាន​មួយ​ថ្ងៃ​ប៉ុន្មាន​ដង គឺ​នៅ​ក្នុង​កម្មវិធី​នេះ​អាច​បង្ហាញ​នូវ​ទិន្នន័យ​ច្បាស់លាស់​ឲ្យ​អ្នក​ប្រើប្រាស់​បានឃើញ​ច្បាស់​ទាំង​ពេលវេលា និង​ការ​ប្រើប្រាស់​របស់​ខ្លួន ​។

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

កម្មវិធី CamID app មានមុខ​ងារ​ប្រើប្រាស់​ពិសេស​ៗ​ជា​ច្រើន ដែល​បង្កើត​ឡើង​ដើម្បី​ផ្តល់​នូវ​ទំនុកចិត្ត​ដល់​អតិថិជន​របស់​ មិត្ត​ហ្វូ​ន ក្នុង​ការ​គ្រប់គ្រង​តាមដាន​រាល់​ការ​ប្រើប្រាស់​ទិន្នន័យ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ឬ​រាល់ពេល​ដែល​អ្នក​ចង់​ដឹង ដោយ​ភាព​ច្បាស់លាស់ ជួយ​បំបាត់​អស់​មន្ទិល​សង្ស័យ និង​អាច​គ្រប់គ្រង​ទិន្នន័យ​ទូរស័ព្ទ​របស់​ខ្លួន​ដោយ​ប្រសិទ្ធភាព​ខ្ពស់ ​។

មិន​ធ្វើ​ឲ្យ​អតិថិជន​របស់​ខ្លួន​ស្មុគស្មាញ ក្រុមហ៊ុន មិត្ត​ហ្វូ​ន ក៏​បាន​ដាក់​ចេញ​នូវ​វី​ដេ​អូ ដែល​ណែនាំ​អំពី​របៀប​ប្រើប្រាស់​នៅ​ក្នុង​ផេ​ក​ហ្វេ​ក​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​នេះ​បាន​យ៉ាង​រលូន ​។ ដូចនេះ​អតិថិជន មិត្ត​ហ្វូ​ន លែង​ខ្វល់ខ្វាយ ក្នុង​ការ​គ្រប់​គ្រប់​ទិន្នន័យ​របស់​ខ្លួន​ទៀត​ហើយ គ្រាន់តែ​អ្នក​ទាញ​យក CamID app ដាក់​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នក និង​អនុវត្ត​តាម​ការ​ណែនាំ​ក្នុង​វី​ដេ​អូ​នោះ ដោយ​ងាយ​ៗ នោះ​អ្នក​នឹង​ទទួល​បាន​កម្មវិធី​គ្រប់គ្រង​ដ៏​ឆ្លាត​វៃ​នៅ​ក្នុង​ដៃ​របស់​អ្នក ​។

គួរ​បញ្ជាក់​ថា ប្រសិនបើ​លោក​អ្នកមាន​ច​ម្ង​ល់ ឬ​មាន​សំណួរ​ណាមួយ លោក​អ្នក​អាច​ទាក់ទង​មក​ក្រុមហ៊ុន​តាម​រយៈ​ហត​ឡាញ 1204 ដោយ​ឥត​គិតថ្លៃ ឬ​បណ្តាញ​សង្គម​របស់​មិត្ត​ហ្វូ​ន​ដូច​ជា Telegram, Facebook, ឆាត Messager, Web chat bot ឬ​មក​កាន់ Showroom មិត្ត​ហ្វូ​ន​ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ ៕ អត្ថបទសហការ