ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ផ្សារ​ជី​ស៊ី អូរ​ឫស្សី រៀបចំ​កម្មវិធី Light On Ceremony ដែល​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ពី​សាធារណជន

11 ខែ មុន

រាជធានីភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ ផ្សារ​ជី​ស៊ី អូរ​ឫស្សី ​បាន​រៀបចំ​កម្មវិធី​បើក​បំភ្លឺ​ភ្លើង​របស់​ការិយាល័យ លក់​តូប ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ជា​ផ្លូវការ​ក្នុង​កម្មវិធី…

រាជធានីភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ ផ្សារ​ជី​ស៊ី អូរ​ឫស្សី ​បាន​រៀបចំ​កម្មវិធី​បើក​បំភ្លឺ​ភ្លើង​របស់​ការិយាល័យ លក់​តូប ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ជា​ផ្លូវការ​ក្នុង​កម្មវិធី Light On Ceremony ដែល​កម្មវិធី​នេះ​បាន​ទាក់ទាញ ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ​ពី​សំណាក់​សាធារណជន​ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​យ៉ាង​ស្រស់ ស្អាត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​។ កម្មវិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ការិយាល័យ​លក់​ផ្សារ​ជី​ស៊ី អូរ​ឫស្សី ដែល​មាន​ទី​តាំ​ស្ថិត​នៅ​តាមបណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ចុះ​ពី​ស្ពាន​អាកាស​មិត្តភាព​ កម្ពុជា​-​ចិន​ សែន​សុខ ហៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហុយ ចម្ងាយ​ប្រមាណ ​៥០០​ ម៉ែត្រ ​។

ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ជា​ផ្សារ​ទំនើប​បែប​ប្រពៃណី​ ស្ថិត​នៅ​តំបន់​សក្តានុពល​ខ្លាំង ដែល​ហ៊ុម​ព័ទ្ធ​ដោយ ក្រុមហ៊ុន​ឯកជន ស្ថាប័នរដ្ឋ សាលារៀន និង​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​ជាទី​ប្រជុំជន ដែល​ក្នុង​ថ្ងៃ​អនាគត​ផ្សារ​នេះ នឹង​ក្លាយជា​ផ្សារ​ ដែល​ប្រមូលផ្តុំ​ដោយ​អាជីវក​របោះ​ដុំ លក់រាយ​ជា​ច្រើន លើស​ពី​នេះ​ទៅ​ទៀត យើង​ក៏​មាននូវ​ទីធ្លា​ធំ​ទូលាយ ​សម្រាប់​ប្រារព្ធ​នូវ​កម្ម​វី​ធី​ផ្សេង​ដូច​ជា ការ​ប្រគុំ​តន្ត្រី ផ្សារ​រាត្រី​ជាដើម​ ។

នៅ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ លោក Ricky Lai ដែល​ជា​អគ្គនាយក​(Group CEO) ​នៃ​ក្រុមហ៊ុន ​GCC​បាន លើក​ឡើង​អំពី​ទស្សនៈវិស័យ​វិជ្ជមាន​នៃ​ផ្សារ​ជី​ស៊ី អូរ​ឫស្សី ដែល​នឹង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កម្សាន្ត ទិញ​ទំនិញ និង​មក​វិនិយោគ​លើ​ការ​នាំ​ចូល​ទំនិញ ​ពី​បរទេស​មក​កាន់​ទីផ្សារ​នៃព្រះរាជាណាចក្រ​កម្ពុជា ​។

ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ ជា​ស្ថាបត្យកម្ម​ថ្មីស្រឡាង​ដែល​រួម​បញ្ចូល​នូវ​ការ​រចនា​បែប​ទំនើប និង​បុរាណ ដែល​ផ្តោត​សំខាន់​លើ​លំហូរ​នៃ​ខ្យល់ និង​ផាសុកភាព​ដល់​អាជីវករ និង​ភ្ញៀវ​ផង​ដែរ លើស​ពី​នេះ​ទៅ​ទៀត​ទីតាំង​ក៏​ស្ថិត នៅ​កន្លែង​ដែល​ប្រជាជន​រស់នៅ​ច្រើន ដូចនេះ​ផ្សារ​ជី​ស៊ី អូរ​ឫស្សី​គឺ​បាន​បង្ករ​នូវ​ភាព​ងាយស្រួល​ច្រើន ​ដល់​ប្រជាជន​រស់ នៅ​ក្នុង​តំបន់​នោះ​ផង​ដែរ ​។

រីឯ​លោក Alex Yu Kaki ដែល​ជា Chairman នៃ​ក្រុមហ៊ុន ​GCC ពិតជា​រីករាយ​ក្នុង​ការ​បង្កើត​កម្មវិធី Light On Ceremony នេះ​ណាស់​ដោយសារ​កម្មវិធី​នេះ​ ជា​ឱកាស​សម្រាប់ អ្នក​វិនិយោគ អាជីវករ និង​សាធារណជន អាច​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​អំពី​អាជីវកម្ម​របស់​ពួក​គាត់ និង​ការ​វិនិយោគ​នានា​ នៅ​ផ្សារ​ជី​ស៊ី អូរ​ឫស្សី​ ។

អ្វី​ដែល​ពិសេស​នោះ កម្មវិធី ​Light On Ceremony មាន​បញ្ចាំង​ភ្លើងពណ៌​យ៉ាង​ស្រស់​ស្អាត ​នា​ពេល​រាត្រី ដែល​ធ្វើ​អោយ​សម្រស់​នៅ​មុខ​ការិយាល័យ​លក់​ផ្សារ​ជី​ស៊ី អូរ​ឫស្សី មាន​ភាព​ទាក់ទាញ​ដល់​សាធារណជន​ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ។ ការ​សម្តែង​ដោយ​មាន​បំពាក់​ភ្លើង LED រឹតតែ​ប្លែក​ភ្នែក ការ​លោត​ម៉ុង​សាយ និង ការ​បា.ញ់​កាំជ្រួច​ដើម្បី​អបអរសាទរ បាន​ញ៉ាំង​អោយ​កម្មវិធី​នេះ​ កាន់តែ​សប្បាយ និង​ធ្វើ​អោយ​សាធារណជន​លាន់មាត់​ស​សើរ​ជា​ច្រើន​អ្នក​ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​កម្មវិធី Light On Ceremony ផ្សារ​ជី​ស៊ី អូរ​ឫស្សី នឹង​រៀបចំ​កម្មវិធី​ដ៏​ធំ​មួយទៀត គឺ​កម្មវិធី​បុក​គ្រឹះ​សាងសង់​នៅ​ថ្ងៃ​ទី​៣០​ ខែមិថុនា ​ឆ្នាំ​២០២៣ ​ខាង​មុន​នេះ ដែល​ផ្សារ​នេះ​មាន​កម្ពស់​ ៦ ​ជាន់ មាន​ផ្ទៃដី​រហូត​ដល់​ជាង ៤.៥​ ហិក​តា រួម​ទាំង​មាន​ចំណត​យានយន្ត​ធំ​ទូលាយ និង​ទីធ្លា​សម្រាប់​កម្សាន្ត​ទៀត​ផង​ ។

ផ្សារ​ជី​ស៊ី អូរ​ឫស្សី​: មរតក · ប្រពៃណី · ចំណេះដឹង
សម្រាប់​ព័ត៌មាន​លម្អិត​អំពី​គម្រោង សូម​ទំនាក់ទំនង៖ 099 331015 / 098 331015
ហ៊េ្វ​ស​ប៊ុ​កៈ https://www.facebook.com/gc.orusseymarket
ផែនទី​៖ https://maps.app.goo.gl/ce2gdNxEsEg1m8pf9
ចូលរួម ​តេ​ឡេ​ក្រាម ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ៖ https://t.me/GCOrusseyMarket ៕ អត្ថបទសហការ