ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​លំដាប់​ទី​ ១ និង​ធនាគារ​ ឈានមុខ​គេ​នៅ​កម្ពុជា រៀបចំ​កម្មវិធីរាត្រីសមោសរ​សម្រាប់​បុគ្គលិក​ឆ្នើម

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា…

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី ១៨ ខែមីនា ឆ្នាំ ២០២៣ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា (Manulife Cambodia) ដែល​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​បង្អស់​នៅ​កម្ពុជា បាន​រៀបចំ​កម្មវិធី​រាត្រីសមោសរ ដើម្បី​អបអរ​សារ​ទរ​សមិទ្ធផល​ប្រចាំត្រីមាស​ទី ៤ ឆ្នាំ ២០២២ ក្រោម​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ ធនាគារ ABA ដែល​ជា​ធនាគារពាណិជ្ជ និង​ធនាគារ​ឌី​ជី​ថ​ល​ធំ​ជាងគេ​នៅ​កម្ពុជា ​។

លើស​ពី​នេះ​ទៀត កម្មវិធី​នេះ​ក៏​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ប្រគល់​ពានរង្វាន់ និង​ការ​ទទួលស្គាល់​ដល់​បុគ្គលិក​ជំនាញ​ប្រឹក្សា​ធានា​រ៉ាប់រង​ឆ្នើម ក៏​ដូច​ជា​បុគ្គលិក​ធនាគារ ABA សរុប​ជិត ២០០ នាក់ ដែល​សម្រេច​បាន​ដោយ​ជោគជ័យ​នូវ​យុទ្ធនាការ​ត្រីមាស​ទី ៤ ឆ្នាំ ២០២២ នេះ ​។ សមិទ្ធផល​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ចូលរួម​ចំណែក​របស់​បុគ្គលិក​នៃ​ស្ថាប័ន​ទាំង ២ ក្នុង​ការ​ផ្តល់​ប្រឹក្សា​យោបល់​ប្រកបដោយ​គុណភាព និង​វិជ្ជាជីវៈ​ខ្ពស់ ក្នុង​ការ​ផ្តល់​សេវាកម្ម​ដ៏​ល្អ និង​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ជូន​ដល់​ក្រុម​គ្រួសារ​កម្ពុជា ​។

លោក ព្រូ ស៊ី​ថន នាយក​គ្រប់គ្រង​នាយកដ្ឋាន​ភាព​ជា​ដៃគូ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​សម្តែង​ការ​កោតសរសើរ​ថា «​ខ្ញុំបាទ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​ការ​ជួបជុំ​មួយ​នេះ​ដែល​រៀបចំ​ឡើង​ដើម្បី​រឹតចំណង​មិត្តភាព​ការងារ ការ​ថ្លែងអំណរគុណ និង​ការ​ទទួលស្គាល់​ចំពោះ​បុគ្គលិក​ឆ្នើម​នៃ​ស្ថាប័ន​ទាំង ២ ។ ក្រោម​ការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ធនាគារ ABA ដែល​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​យើង ខ្ញុំ​ជឿជាក់​ថា​គ្រួសារ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​នឹង​ទទួល​បាន​នូវ​ការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​ដ៏​រឹង​មាំ សេវាកម្ម​ល្អ ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​ ។

ជាក់ស្តែង Manulife នៅ​តែ​បន្ត​រក្សា​តំណែង​លេខ “១” ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​មាន​ចំណែក​ទីផ្សារ​ច្រើន​ជាងគេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០២២ (​សម្រាប់​បុព្វលាភ​ធានា​រ៉ាប់រង​ឆ្នាំ​ដំបូង​) ហើយ​ក្រុមហ៊ុន​បាន​ផ្តល់​ទឹកប្រាក់​ជូន​ចំពោះ​អតិថិជន​ដែល​មាន​បណ្ណ​សន្យា​រ៉ាប់រង​ដល់​កាលកំណត់​សរុប​ជិត ៨ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២២ និង​បន្ត​ផ្តល់​ជូន​ប្រមាណ ១ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ ២០២៣ នេះ ​។ ដោយឡែក​សម្រាប់​អតិថិជន​ធនាគារ ABA តាំងពី​ឆ្នាំ ២០១៦ មក ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ បាន​ផ្តល់​សំណង​ធានា​រ៉ាប់រង​ជូន​អតិថិជន​ចំនួន ២០២ នាក់ គិត​ជា​ទឹកប្រាក់​សរុប​ចំនួន​ជាង ១ លាន​ដុល្លារ​អា​មេ​រិ​ក​» ។​

គួរ​បញ្ជាក់​ផង​ដែរ​ថា កិច្ចសហការ​រវាង​ស្ថាប័នហិរញ្ញវត្ថុ​ឈានមុខ​គេ​ទាំង​ពីរ​នេះ​បាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ ២០១៦ មក ក្នុង​នាម​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​តាម​បណ្តាញ​ធនាគារ (Bancassurance partner) ​។ ក្រោយមក ស្ថាប័ន​ទាំង​ពីរ​ក៏​បាន​សហការ​គ្នា​ជា​ថ្មី​ម្តងទៀត​ក្នុង​ឆ្នាំ ២០១៩ ក្នុង​ការ​ផ្តល់​សេវាកម្ម​បង់​បុព្វលាភ​ធានា​រ៉ាប់រង​ដល់​អតិថិជន មេ​នូ​ឡាយ​ហ្វ៍ តាម​រយៈ កម្មវិធី ABA Mobile និង​បង្កើត​ផលិតផល​ធានា​រ៉ាប់រង​អាយុជីវិត​ឌី​ជី​ថ​ល​ដំបូង​បង្អស់​នៅ​កម្ពុជា​ឈ្មោះ​ថា Manulife សុខ​សប្បាយ ក្នុង​ឆ្នាំ ២០២២ ។

សម្រាប់​ព័ត៌មាន​ថ្មី​ៗ​ពី​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក «Manulife Cambodia» តាម​រយៈ ៖ www.facebook.com/ManulifeKH ឬ ចូល​ទៅ​កាន់​គេហទំព័រ www.manulife.com.kh​ ៕ អត្ថបទសហការ