ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សង្ក្រាន្ត NNP ធានា​ថា​ប្លែក សប្បាយ​រីករាយ និង​ផ្តល់​នូវ​ការ​ចង​ចាំ​ដ៏​ល្អ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គោលដៅ​ដ៏​ធំ​បំផុត នៃ​ការ​រៀបចំ​សង្ក្រាន្ត NNP គឺ​ដើម្បី​អបអរសាទរ​ទទួល ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ហើយ​ចង់ឱ្យ​បងប្អូន​ខ្មែរ​យើង​សប្បាយ​រីករាយ និង​បានឃើញ​នូវ​អ្វី​ដែល​ជា របស់​ខ្មែរ…

រាជធានី​ភ្នំពេញ ៖ គោលដៅ​ដ៏​ធំ​បំផុត នៃ​ការ​រៀបចំ​សង្ក្រាន្ត NNP គឺ​ដើម្បី​អបអរសាទរ​ទទួល ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ហើយ​ចង់ឱ្យ​បងប្អូន​ខ្មែរ​យើង​សប្បាយ​រីករាយ និង​បានឃើញ​នូវ​អ្វី​ដែល​ជា របស់​ខ្មែរ និង​មានការ​ចង​ចាំ​មួយ​ដ៏​ល្អ​នូវ​ប្រពៃណី បុរាណ​ខ្មែរ ។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក​ជំទាវ ឧកញ៉ា ទ្រី ដា​ណា អគ្គ​នាយិកា​ក្រុមហ៊ុន ដា​ណា ទ្រី នៅ​ក្នុង​ពិធីសូត្រមន្ត​ក្រុងពាលី​សង្ក្រាន្ត NNP ដែល​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២០ ខែមីនា ឆ្នាំ ២០២៣ នេះ ដោយ​មានការ ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សិល្បករ​-​សិល្ប​ការិនី ។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​សង្ក្រាន្ត NNP នឹង​ប្រារ​ព​ធ្វើ​ឡើង​ក្នុង​រយៈពេល ៣ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៦ ខែមីនា ឆ្នាំ ២០២៣ នៅ​ក្នុង​បរិវេណ​ដី​ឡូត៍​ធំ​មួយ​កន្លែង នៅ​ជិត​វិមាន ឈ្នះ ឈ្នះ ហើយ​បងប្អូន​អាច​ចូលរួម​លេង​កម្សាន្ត​សង្ក្រាន្ត NNP ដោយ​សេរី និង​ដោយ​ក្តី​សប្បាយ​រីករាយ ។
សម្រាប់​ក្រុមហ៊ុន ដា​ណា ទ្រី នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​រៀបចំ​កម្មវិធី​ស​ង្ក្រា​ន NNP នេះ​ឡើង ។

លោក​ជំទាវ ឧកញ៉ា ទ្រី ដា​ណា បានឱ្យ​ដឹង​បន្ថែម​ថា ក្នុង​រយៈពេល ៣ ថ្ងៃនេះ គឺ​មានការ​លេងល្បែង​ប្រជាប្រិយ ការ​រាំ​កម្សាន្ត​បែប​ប្រពៃណី​ខ្មែរ មានការ​សម្តែង របាំ​ក្ងោក មានកម្ម​វិធី​ល្បុកតោ គុណ​ខ្មែរ ល្ខោនខោល និង​កម្មវិធី​បែប​ប្រពៃណី​ជា​ច្រើន​ទៀត ហើយ​ក្នុង​នោះ​ក៏​មានការ​ស្លៀកពាក់​បែប​ស័​យ​មុន​ផង​ដែរ ។

ជាមួយ​កម្មវិធី​សង្ក្រាន្ត NNP លោក​ជំទាវ ឧកញ៉ា ទ្រី ដា​ណា ក៏​បាន​រំពឹង​ផង​ដែរ​ថា នឹង​មាន​បងប្អូន​ខ្មែរ​យើង​ចូលរួម​ច្រើន​កុះករ ហើយ​ប្រសិនបើ​មានការ​គាំទ្រ​ច្រើន​ពី​បងប្អូន លោក​ជំទាវ ឧកញ៉ា នឹង​បន្ត​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​តែ​ម្តង ៕