ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក ចាន់ រ​ដ្ឋា ទទួល​តំណែង​ជា​អគ្គនាយក​ប្រតិបត្តិ​ជនជាតិ​ខ្មែរ​ដំបូង​គេ​ នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា

1 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា មេ​នូ​ឡាយ​ហ្វ៍ (Manulife) បាន​ប្រកាស​តែងតាំង​លោក ចាន់ រ​ដ្ឋា ជា​អគ្គនាយក​ប្រតិបត្តិ (CEO) និង​ជានា​យក​ចាត់ការ​ទូទៅ​ចាប់ពី​ថ្ងៃ​ទី…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​គេ​នៅ​កម្ពុជា មេ​នូ​ឡាយ​ហ្វ៍ (Manulife) បាន​ប្រកាស​តែងតាំង​លោក ចាន់ រ​ដ្ឋា ជា​អគ្គនាយក​ប្រតិបត្តិ (CEO) និង​ជានា​យក​ចាត់ការ​ទូទៅ​ចាប់ពី​ថ្ងៃ​ទី ២០ ខែមីនា ឆ្នាំ ២០២៣ នេះ​តទៅ​។ លោក ចាន់ រ​ដ្ឋា គឺជា​ជនជាតិ​ខ្មែរ​ដំបូង​គេ​បង្អស់​ដែល​បាន​ទទួល​តំណែង​ជា​អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​អន្តរជាតិ​មួយ​នេះ ​។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន លោក ចាន់ រ​ដ្ឋា គឺជា​បុគ្គលិក​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន Manulife នៅ​ពេល​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុងព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ឆ្នាំ ២០១២ ហើយ​លោក​ក៏​បាន​បម្រើ​ការងារ​អស់​រយៈពេល ៨ ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០២០ ​។ លោក ចាន់ រ​ដ្ឋា មាន​បទ​ពិសោធ​យ៉ាងច្រើន និង​ស៊ីជម្រៅ​ក្នុង​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត ហើយ​លោក​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​អភិវឌ្ឍ​ក្រុមហ៊ុន Manulife នៅ​ក្នុង​ទីផ្សារ​កម្ពុជា ។ លោក​បាន​ដឹកនាំ​នាយកដ្ឋាន​ផ្នែក​លក់ ​របស់​ក្រុមហ៊ុន​ឲ្យ​ឈានមុខ​គេ និង​ទទួល​បាន​តំណែង​លេខ ១ នៅ​លើ​ទីផ្សារ​ផង​ដែរ ​។

លោក ចាន់ រ​ដ្ឋា ទទួល​បាន​ពានរង្វាន់ Global Star of Excellence ពី Manulife ក្នុង​ឆ្នាំ ២០១៣ ហើយ​លោក​ត្រូវ​បាន​ទទួលស្គាល់​ជា Asia Young Leader of the Year ក្នុង​ឆ្នាំ ២០១៨ ដោយ​ស្ថាប័ន​អន្តរជាតិ Asia Insurance Review ​។ ថ្មី​ៗ​នេះ លោក​ត្រូវ​បាន​ព្រះករុណា ​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ប្រោស​ព្រះ​រាជទាន​នូវ​គ្រឿង​ឥស្សរិយយស ​មុនី​សារា​ភ័​ណ្ឌ​ថ្នាក់ មហា​សេរី​វឌ្ឍន៍ ផង​ដែរ​ ។

លោក Sachin N. Shah អគ្គនាយក​ចាត់ការ​ទូទៅ របស់​ក្រុមហ៊ុន Manulife ប្រចាំ​តំបន់​អាស៊ី​ទទួល​បន្ទុក​ផ្នែក​ទីផ្សារ​ កំពុង​រីក​ចម្រើន បាន​មាន​ប្រសាសន៍​ថា​៖ «​យើងខ្ញុំ​ពិតជា​រំភើប​ណាស់​ ដែល​បាន​ស្វាគមន៍ លោក ចាន់ រ​ដ្ឋា មក​កាន់​ក្រុមហ៊ុន Manulife​ ។ បទ​ពិសោធន៍ ចំណេះដឹង ក៏​ដូច​ជា​ការ​ទទួលស្គាល់​របស់​លោក ចាន់ រ​ដ្ឋា ស័ក្តិសម​បំផុត ​សម្រាប់​ដំណាក់កាល​បន្ទាប់​នៃ​ការ​រីក​ចម្រើន ​របស់​ក្រុមហ៊ុន Manulife ក្នុង​ការ​បន្ត​កសាង​អនាគត​ហិរញ្ញវត្ថុ​ ដ៏​ល្អ​ប្រសើរ​ជូន​ក្រុម​គ្រួសារ​កម្ពុជា​»​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក ចាន់ រ​ដ្ឋា ទទួល​តំណែង​បន្ត​ពី​លោក Justin Helferich ដែល​បាន​ដឹកនាំ​ក្រុមហ៊ុន Manulife ឆ្លងកាត់​បញ្ហា​ប្រឈម ​ពី​ខាងក្រៅ​ដែល​មិន​ធ្លាប់​មាន​ពីមុខ​មក ស្រប​ពេល​ជាមួយ​គ្នា​នោះ បាន​បន្ត​រក្សា​ការ​រីក​ចម្រើន​របស់​ក្រុមហ៊ុន ​ឲ្យ​នៅ​តែ​រឹង​មាំ​សម្រាប់​ថ្ងៃ​អនាគត​ ។

ក្រៅពី​តួនាទី​នៅ​ក្នុង​ក្រុមហ៊ុន លោក Justin ក៏​ជា​អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​នៃ​សមាគម​ធានា​រ៉ាប់រង​កម្ពុជា​ផង​ដែរ ដោយ​លោក​បាន​ដើរតួ​យ៉ាង​សំខាន់ ​ក្នុង​ការ​ផ្តល់​នូវ​ភាព​ជា​អ្នកដឹកនាំ ផ្នត់គំនិត និង​ចូលរួម​សម្របសម្រួល​កិច្ចសហការ រវាង​វិស័យ​ឯកជន និង​និយ័ត​ករ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​បទ​ប្បញ្ញត្តិ​នានា ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ និង​ការ​រីក​ចម្រើន​របស់​វិស័យ​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​កម្ពុជា​ផង​ដែរ​ ។

លោក Sachin បាន​បន្ថែម​ទៀត​ថា​៖ «​ឆ្នាំ ២០២២ កន្លង​ទៅ​នេះ យើង​មាន​មោទកភាព ​ដែល​បាន​ប្រារព្ធ​ខួប ១០ ឆ្នាំ​នៃ​ទំនុកចិត្ត​នៅ​កម្ពុជា ដែល​ក្រុមហ៊ុន Manulife នៅ​តែ​បន្ត​រក្សា​បាន​នូវ​តំណែង និង​ការ​រីក​ចម្រើន​ទៅ​មុខ ក្រោម​ការ​ដឹកនាំ​របស់​លោក Justin»​ ។

នៅ​ពេល​ដែល​ក្រុមហ៊ុន​ចាប់ផ្តើម​ប្រតិបត្តិ​អាជីវកម្ម​ក្នុង​ឆ្នាំ ២០១២ Manulife គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​អន្តរជាតិ​ដំបូង​គេ​បង្អស់ ​ដែល​បាន​ចូល​មក​ទីផ្សារ​កម្ពុជា ហើយ​បាន​ណែនាំ​ប្រជាពលរដ្ឋ​ខ្មែរ ​ឲ្យ​បាន​យល់​ដឹង និង​ស្គាល់​អំពី​ផលិតផល និង​សេវាកម្ម​ធានា​រ៉ាប់រង​អាយុជីវិត ​។ ក្រុមហ៊ុន​បាន​បន្ត​បេសកកម្ម​របស់​ខ្លួន ​ក្នុង​ការ​ជួយ​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ និង​កាន់តែ​ប្រសើរ​ឡើង​ជូន​ប្រជាជន​កម្ពុជា​ ។ បច្ចុប្បន្ន​នេះ Manulife បាន​និង​កំពុង​ផ្តល់​ការ​ការពារ​អនាគត​ហិរញ្ញវត្ថុ​ ជូន​អតិថិជន​ជាង ១០១.០០០ នាក់ និង​ផ្តល់​សំណង​ជា​ទឹកប្រាក់​សរុប​ជិត ១០.០០០.០០០ ដុល្លារ​អា​មេ​រិ​ក​ជូន​អតិថិជន​នៅ​កម្ពុជា ​។

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា នៅ​តែ​បន្ត​រក្សា​តំណែង​លេខ ១ ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​មាន​ចំណែក​ទីផ្សារ​ច្រើន​ជាងគេ (​សម្រាប់​ចំនួន​បុព្វលាភ​ធានា​រ៉ាប់រង​ឆ្នាំ​ដំបូង​) ក្នុង​ឆ្នាំ ២០២២ ​។ ក្រុមហ៊ុន​ក៏​បាន​ផ្តល់​ទឹកប្រាក់​ត្រលប់​ទៅ​វិញ​ដល់​អតិថិជន​ដែល​មាន​បណ្ណ​សន្យា​រ៉ាប់រង​ដល់​កាលកំណត់​ដំបូង​គេ​នៅ​កម្ពុជា ហើយនឹង​បន្ត​ផ្តល់​ជូន​ប្រមាណ ១.០០០.០០០ ដុល្លារ​អា​មេ​រិ​ក​ដល់​អតិថិជន​កម្ពុជា​ក្នុង​ឆ្នាំ ២០២៣ នេះ ​។

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ក៏​បាន​ចំណាយ​ថវិកា​ជាង ៥.០០០.០០០ ដុល្លារ​អា​មេ​រិ​ករួច​មក​ហើយ ​ក្នុង​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​រួម​មាន ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ការ​ចែក​មួក​សុវត្ថិភាព ការ​ឧបត្ថម្ភ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ការ​រៃ​អង្គាស​ថវិកា ​ដល់​មន្ទីរពេទ្យ​កុមារ ការ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ការ​ផ្តល់​ជូន​អត្ថប្រយោជន៍​បន្ថែម​ដល់​អតិថិជន​ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ កូ​វី​ដ​-១៩ និង​កម្មវិធី​នានា​ជា​ច្រើន​ទៀត​ ។

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​ពង្រីក​វិសាលភាព​អាជីវកម្ម​ទៅ​កាន់​ខេត្ត សៀមរាប កំពង់ចាម បាត់ដំបង បន្ទាយ​មាន​ជ័យ និង​ព្រះ​សីហ​នុ ដើម្បី​ឱ្យ​ក្រុម​គ្រួសារ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ​ទទួល​បានការ​ការពារ​ផ្នែក​ហិរញ្ញវត្ថុ ។

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​ន​សល (Manulife Financial Corporation)​ ។ ដោយ​មាន​ទីស្នាក់ការ​កណ្តាល​ជាស​កល​នៅ​ទីក្រុង​តូ​រ៉ុ​ន​តូ ប្រទេស​កា​ណា​ដា ក្រុមហ៊ុន​ផ្តល់​ការ​ប្រឹក្សា​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ​ធានា​រ៉ាប់រង​តាម​រយៈ​ប្រតិបត្តិការ​អាជីវកម្ម​ជា​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ នៅ​ប្រទេស​កា​ណា​ដា នៅ​តំបន់​អាស៊ី និង​អឺរ៉ុប និង​ជា​ក្រុមហ៊ុន John Hancock នៅ​សហរដ្ឋអាមេរិក ហើយ​កំពុង​ការពារ​អតិថិជន​ជាង ៣៤.០០០.០០០ នាក់​នៅ​ទូ​ទាំង​សកលលោក​ ៕ អត្ថបទសហការ