ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ កា​ណា​ឌី​យ៉ា ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​សាខា​ឆ្លាត​វៃ​ទី​ពីរ ស្ថិត​ជិត​វិទ្យាស្ថាន​ភាសាបរទេស (IFL)

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖​ ធនាគារ កា​ណា​ឌី​យ៉ា ដែល​ជា​ធនាគារពាណិជ្ជ ឈានមុខ​គេ​មួយ ​ក្នុង​ប្រទេស​កម្ពុជា បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់ ​ជា​ផ្លូវការ​នូវ ធនាគារ…

រាជធានី​ភ្នំពេញ ៖​ ធនាគារ កា​ណា​ឌី​យ៉ា ដែល​ជា​ធនាគារពាណិជ្ជ ឈានមុខ​គេ​មួយ ​ក្នុង​ប្រទេស​កម្ពុជា បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់ ​ជា​ផ្លូវការ​នូវ ធនាគារ កា​ណា​ឌី​យ៉ា សាខា អាយ​អេ​ហ្វ​អិ​ល នា​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៣​ ។ ការ​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​រិ​វត្ត​កម្ម​ឌី​ជី​ថ​ល​របស់​ធនាគារ ដើម្បី​ពង្រីក​បណ្តាញ​វត្តមាន​សាខា​ធនាគារ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់​សេវាកម្ម ដើម្បី​ធ្វើ​ឱ្យ​អតិថិជន​កាន់តែ​មាន​ភាព​ងាយស្រួល ​ក្នុង​ការ​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​ធនាគារ​ផ្សេង​ៗ ​។ ធនាគារ កា​ណា​ឌី​យ៉ា សាខា អាយ​អេ​ហ្វ​អិ​ល មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​១៣២ & ១៣៤ មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទល់មុខ​នឹង សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​។

ជាមួយនឹង​បទ​ពិសោធន៍​ជាង ៣២ ​ឆ្នាំ ​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធនាគារ កា​ណា​ឌី​យ៉ា បាន​បន្ត​បង្ហាញ​នូវ​សមិទ្ធផល​រីក​ចម្រើន​ជា​ច្រើន និង​កំណើន​ហិរញ្ញវត្ថុ​យ៉ាង​រឹង​មាំ ​។ ជាមួយនឹង​ទីផ្សារ​ហិរញ្ញវត្ថុ​យ៉ាង​មាន​ស្ថិរភាព ធនាគារ កា​ណា​ឌី​យ៉ា គឺជា​ស្ថាប័ន​មួយ​ដែល​ឈានមុខ​គេ និង​បាន​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា ហើយ​ធនាគារ​បាន​បន្ត​វិនិយោគ​ទៅ​លើ​ដំណោះស្រាយ​ឌី​ជី​ថ​ល ដូច​ជា​ការ​ពង្រីក​បណ្តាញ នៃ​សាខា​ឆ្លាត​វៃ​ទូ​ទាំង​ប្រទេស​ ។

សាខា អាយ​អេ​ហ្វ​អិ​ល គឺជា​សាខា​ទី ​៦៧ នៃ​ធនាគារ កា​ណា​ឌី​យ៉ា ដោយ​សាខា​នេះ​នឹង​ផ្តល់​សេវា​ធនាគារ​ពេញលេញ បំពាក់​ដោយ​ម៉ាស៊ីន​ស្វ័​យ​សេវា​ធនាគារ ដូច​ជា ម៉ាស៊ីន​ឌី​ជី​ថ​ល VTM ដើម្បី​បង្កើត​គណនី​ដោយ​ខ្លួនឯង ឬ​ម៉ាស៊ីន CRM សម្រាប់​ការ​ដាក់ ឬ​ដក​ប្រាក់ និង​ដាក់​មូលប្បទានប័ត្រ ក៏​ដូច​ជា​ម៉ាស៊ីន​បោះ​ពុ​ម្ភ​កាត SEM ដែល​លោក​អ្នក​អាច​ទទួល​បាន​កាត​ឥណ​ពន្ធ​ពី​ធនាគារ កា​ណា​ឌី​យ៉ា ក្នុង​រយៈពេល​ខ្លី ព្រមទាំង​ម៉ាស៊ីន ATM ដែល​អតិថិជន​អាច​ប្រើប្រាស់ ២៤/៧ ។

បន្ថែម​ពីលើ​នេះ អតិថិជន​ក៏​អាច​ស្វែងរក​សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​ពី​ធនាគារ កា​ណា​ឌី​យ៉ា សាខា អាយ​អេ​ហ្វ​អិ​ល ផង​ដែរ ដោយ​បុគ្គលិក​របស់​ធនាគារ នឹង​រង់ចាំ​ជួយ​លោក​អ្នក​គ្រប់​តម្រូវការ​ហិរញ្ញវត្ថុ​ ។ សេវាកម្ម និង​ផលិតផល​ហិរញ្ញវត្ថុ​ទាំងនោះ​រួម​មាន បង្កើត​គណនី​សន្សំ ស្នើរ​សុំ​កម្ចី​ផ្ទាល់ខ្លួន ឬ​ឥណទាន​អាជីវកម្ម ស្នើរ​សុំ​កាត​ឥណទាន​ឬ​ឥណ​ពន្ធ ចុះ​ឈ្មោះ​សម្រាប់​ប្រើប្រាស់​សេវាកម្ម​ទូទាត់​តាម​បែប​ឌី​ជី​ថ​ល ដូច​ជា​ម៉ាស៊ីន POS ឬ KHQR និង​សេវាកម្ម​ធនាគារ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ ។

ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ធនាគារ កា​ណា​ឌី​យ៉ា សាខា អាយ​អេ​ហ្វ​អិ​ល បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​របស់ លោកស្រី សុង ខេ​ង​ឡាយ អគ្គ​នាយិកា​រង និង នាយិកា​ប្រតិបត្តិ ប្រតិបត្តិការ នៃ​ធនាគារ កា​ណា​ឌី​យ៉ា ​។ លោកស្រី សុង ខេ​ង ឡាយ អគ្គ​នាយិកា​រង​និង​ជា​នាយិកា​ប្រតិបត្តិ ​នៃ​ធនាគារ​កា​ណា​ឌី​យ៉ា​ បាន​មាន​ប្រស​សាសន៍​ថា​៖ «​យើងខ្ញុំ​មាន​សេចក្តី​សោម​ន្ស​រីករាយ​ជា​ខ្លាំង ​ក្នុង​ការ​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ធនាគារ កា​ណា​ឌី​យ៉ា សាខា អាយ​អេ​ហ្វ​អិ​ល ដែល​ជា​សាខា​ទី​៦៧ របស់​យើង ​។ នេះ​ជា​សាខា​ឆ្លាត​វៃ​ទី​២​ហើយ ដែល​ធនាគារ កា​ណា​ឌី​យ៉ា បាន​ដាក់​ឱ្យ​ប្រើប្រាស់ ដោយ​សាខា​ដំបូង​របស់​យើង សាខា​សែន​សុខ ត្រូវ​បាន​ដាក់​សម្ពោធ​នៅ​ខែតុលា ឆ្នាំ​២០២២​។ ការ​ដាក់​សម្ភា​ធ​នូវ​សាខា​ឆ្លាត​វៃ​នេះ គឺជា​ផ្នែក​មួយ ​នៃ​គម្រោង​រិ​វត្ត​កម្ម​ឌី​ជី​ថ​ល (Digital Transformation) របស់​ធនាគារ កា​ណា​ឌី​យ៉ា ដើម្បី​នាំ​យក​មក​នូវ​ផលិតផល សេវាកម្ម និង​ដំណោះស្រាយ​ឌី​ជី​ថ​ល សម្រាប់​បម្រើ​ការ​ជូន​អតិថិជន​របស់​យើងខ្ញុំ ហើយ​រួម​ពេល​ជាមួយ​គ្នា​នោះ​ដែរ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រីក​នូវ​បណ្តាញ​សាខា របស់​ធនាគារ កា​ណា​ឌី​យ៉ា ឱ្យ​មាន​វត្តមាន​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា» ​។

លោកស្រី​បាន​មាន​ប្រសាសន៍​បន្ថែម​ថា៖ «​តំណាង​ឱ្យ​គណៈ​គ្រប់គ្រង និង​បុគ្គលិក​របស់​ធនាគារ កា​ណា​ឌី​យ៉ា នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ ចំពោះ​អតិថិជន ដៃគូ​អាជីវកម្ម និង​និយ័ត​ករ ដែល​តែងតែ​បន្ត​ផ្តល់​នូវ​ទំនុកចិត្ត​ និង​គាំទ្រ​មក​កាន់​ធនាគារ កា​ណា​ឌី​យ៉ា ​។ នាង​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​សិស្ស​និស្សិត បុគ្គលិក​សាកលវិទ្យាល័យ និង​អតិថិជន​ទាំងអស់ អញ្ជើញ​មក​ទទួល​បទ​ពិសោធន៍​ថ្មី​ជាមួយនឹង​សេវា​ស្វ័​យ​ធនាគា​ ជាមួយ​ម៉ាស៊ីន​ឌី​ជី​ថ​ល ដែល​មាន​បំពាក់​នៅ​ក្នុង សាខា អាយ​អេ​ហ្វ​អិ​ល ដើម្បី​ទទួល​បាន​នូវ​សេវាកម្ម​ហិរញ្ញវត្ថុ​ ស្រប​ជាមួយនឹង​តម្រូវការ​របស់​លោក​អ្នក» ​។​

គួរ​បញ្ជាក់​ថា​ធនាគារ កា​ណា​ឌី​យ៉ា គឺជា​ធនាគារពាណិជ្ជ ដ៏​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​១៩៩១ ។ ក្នុង​ឆ្នាំ​២០២២ ធនាគារ កា​ណា​ឌី​យ៉ា ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​ទទួលស្គាល់​ជា​ស្ថាប័នហិរញ្ញវត្ថុ​មួយ​ដ៏​ឆ្នើម​ក្នុង​ប្រទេស​កម្ពុជា ដោយ​ធនាគារ​ទទួល​បាន​ពានរង្វាន់ ​ដូច​ជា “Dream Company To Work For” ពី World HRD Congress ក៏​ដូច​ជា​ពានរង្វាន់ “Best Managed Bank in Cambodia 2022” ពី The Asian Banker ព្រមទាំង​ពានរង្វាន់ “Best Domestic Bank” និង “Best SME Bank” ក្នុង​ប្រទេស​កម្ពុជា ពី​ស្ថាប័ន International Finance Awards និង​ពានរង្វាន់ “Best Domestic Bank in Cambodia” ពី​ស្ថាប័ន Asia Money​។ ថ្មី​ៗ​នេះ​ផង​ដែរ ធនាគារ កា​ណា​ឌី​យ៉ា ក៏​បាន​ទទួល​ពាន “Best SME Bank in Cambodia” ពី​ស្ថាប័ន Digital Banker សម្រាប់​ឆ្នាំ​២០២៣ ​។

គិត​ត្រឹម​ដើមឆ្នាំ​២០២៣ ធនាគារ កា​ណា​ឌី​យ៉ា មាន​សាខា​ចំនួន​ ៦៧ ទូ​ទាំង​ខេត្ត រាជធានី ក៏​ដូច​ជា​ម៉ាស៊ីន ATM, CRM, VTM និង​ម៉ាស៊ីន​ស្វ័​យ​សេវា​ធនាគារ​ឌី​ជី​ថ​ល ចំនួន​ជាង ៤០០​ទីតាំង ទូ​ទាំង​ប្រទេស​។ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​របស់​ពួក​យើង៖ www.canadiabank.com.kh ៕ អត្ថបទសហការ