រាជធានីភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ កំពុងពង្រីកកម្មវិធីអាហារូបករណ៍របស់ខ្លួនដើម្បីរួមបញ្ចូលផ្នែកបីសំខាន់គឺ ៖ ការសិក្សា សិល្បៈសម្តែង និងកីឡា ។ សាលាលំដាប់ថ្នាក់ចក្រភពអង់គ្លេសនេះនឹងមានកម្មវិធីសម្តែងនិងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា នៅថ្ងៃទី ០៦ ខែឧសភា សម្រាប់កុមារដែលមានសក្តានុពលក្នុងការទទួលបានអាហារូបករណ៍នេះ ។ សាលាគ្រោងនឹងបង្កើតកម្មវិធីអាហារូបករណ៍បន្ថែមទៀតនាពេលអនាគត ដូចជាការផ្តោតលើការអភិវឌ្ឍន៍ជំនាញលើមុខវិជ្ជា STEAM ។
នាយកគ្រប់គ្រងសាលា លោក Toby Waterson បានពន្យល់ពីកត្តាជំរុញរបស់សាលាក្នុងការអនុវត្តកម្មវិធីទាំងនេះថា ៖ «កម្មវិធីអាហារូបករណ៍នេះមានគោលបំណងផ្គត់ផ្គង់គុណភាពនៃកម្មវិធីអប់រំដល់កុមារដែលមានសក្តានុពល ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ប្តេជ្ញាផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ និងទូលំទូលាយនៅក្នុងប្រទេសកម្ពុជា ស្របជាមួយនឹងសាលាអន្តរជាតិដទៃទៀតនៅក្នុងតំបន់ ។ សាលាមានគោលបំណងមិនត្រឹមតែផ្តល់ជូនសិស្សានុសិស្សនូវកម្មវិធីសិក្សា និងឱកាសនៅសាលាប៉ុណ្ណោះទេ ប៉ុន្តែគឺផ្តល់លទ្ធភាពឱ្យពួកគេអភិវឌ្ឍខ្លួន ។ សាលាក៏បានប្តេជ្ញាចិត្តក្នុងការធានាថា ឱកាសគឺបើកចំហដល់កុមារមកពីគ្រប់មជ្ឈដ្ឋានសង្គម ដោយមិនគិតពីជីវភាពគ្រួសាររបស់ពួកគេឡើយ ។ កម្មវិធីអាហារូបករណ៍បង្កើតភាពចម្រុះកាន់តែច្រើននៅក្នុងសាលារៀន ដែលមានសារៈសំខាន់កាន់តែខ្លាំងសម្រាប់ការជឿនលឿននិងសកលភាវូបនីយកម្មរបស់យើង ។
លោកបន្តថា ៖ «យុវជនកម្ពុជាគឺពោរពេញដោយទេពកោសល្យ និងសមត្ថភាព សូម្បីតែមុនពេលសាលារបស់យើងបើក យើងប្តេជ្ញាដើម្បីកំណត់អត្តសញ្ញាណកុមារដែលមានទេពកោសល្យ ដែលអាចទទួលបានអត្ថប្រយោជន៍ពីការអប់រំរបស់ Shrewsbury ហើយជាលទ្ធផលនាំមកនូវផលប្រយោជន៍ដល់ប្រទេសរបស់ពួកគេ ។ ជាការពិតណាស់ កាលពីឆ្នាំមុននៅក្នុងខែសីហា ក្នុងអំឡុងពេលដំណើរការដាក់ពាក្យសុំអាហារូបករណ៍ សាលាបានផ្តល់អាហារូបករណ៍ដល់កុមារក្នុងស្រុកជាច្រើន ដែលក្នុងនោះមានអាហារូបករណ៍ពាក់កណ្តាល ឬទាំងស្រុងចំនួនដប់ប្រាំបួន ។ កុមារទាំងនេះមួយចំនួនកំពុងសិក្សា និងខ្លះនឹងចូលសិក្សានៅសាខាធំរបស់យើងនៅពេលវាបើកនៅខែកញ្ញា ឆ្នាំ ២០២៤ ហើយពួកគេមួយចំនួនក៏បានចុះឈ្មោះក្នុងកម្មវិធីចុងសប្តាហ៍ជាមួយដៃគូរបស់យើង» ។
ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកកម្មវិធីនេះ សាលាកំពុងផ្តល់ឱកាសដល់កុមារដែលមានទេពកោសល្យពិសេសក្នុងវិស័យសិល្បៈសម្តែង (រួមទាំងរបាំ ល្ខោន និងតន្ត្រី) និងកីឡា និងហែលទឹក បន្ថែមពីលើកម្មវិធីដែលបានបង្កើតឡើងរួចហើយ ។ កម្មវិធីអាហារូបករណ៍សិក្សា នេះជាការបោះជំហានទៅមុខយ៉ាងសំខាន់សម្រាប់សាលាក្នុងការគាំទ្រទេពកោសល្យចម្រុះរបស់សិស្ស ក៏ដូចជាផ្តល់នូវឱកាសពិសេសមួយសម្រាប់សិស្សដែលមានទេពកោសល្យក្នុងការទទួលបានការអប់រំលំដាប់ពិភពលោក ខណៈពេលដែលពួកគេបន្តចំណង់ចំណូលចិត្តរបស់ពួកគេផ្នែកសិល្បៈ និងកីឡា ។ ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីនេះ សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានប្តេជ្ញាចិត្តក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអភិវឌ្ឍទេពកោសល្យរបស់កុមារលើមុខវិជ្ជាជាច្រើន ដើម្បីឱ្យពួកគេក្លាយជាបុគ្គលដែលមានជំនាញច្បាស់លាស់និងអាចបន្តបង្កើតឥទ្ធិពលវិជ្ជមានក្នុងសង្គម ។
ដំណើរការជ្រើសរើសនេះគឺមិនគិតថ្លៃនោះទេ ហើយបើកចំហរសម្រាប់កុមារទាំងអស់នៅប្រទេសកម្ពុជា ។ គ្រួសារដែលចាប់អារម្មណ៍ក្នុងការឱ្យកូនៗចូលរួមកម្មវិធីសម្តែង និងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា នៅថ្ងៃទី ០៦ ខែឧសភា នឹងត្រូវដាក់ពាក្យសុំចុះឈ្មោះ ដែលត្រូវបានពិនិត្យជ្រើសរើសដោយសាលាមុនពេលកម្មវិធី ។ ទម្រង់ពាក្យសុំ និងព័ត៌មានអំពីលក្ខណៈវិនិច្ឆ័យនៃការផ្តល់រង្វាន់មាននៅលើគេហទំព័រ និងទំព័រហ្វេសប៊ុករបស់សាលា ហើយត្រូវដា់ពាក្យឱ្យបានមុនម៉ោង ៥ ល្ងាច ថ្ងៃទី ៣០ ខែមេសា ។
សាលាអន្តរជាតិ Shrewsbury ភ្នំពេញកំពុងផ្តល់អាហារូបករណ៍ពេញលេញប៉ុន្មានកន្លែង ដែលនឹងនាំកុមារឆ្លងកាត់ផ្នែកទាំងអស់នៃសាលា រហូតដល់រយៈពេលសិក្សាប្រាំមួយឆ្នាំ ។ អាហារូបករណ៍ពេញលេញមួយនឹងត្រូវបានផ្តល់ជូនសម្រាប់ការបែងចែកជាបីប្រភេទ ។ លើសពីនេះ អាហារូបករណ៍ជាច្រើនទៀតនឹងត្រូវបានផ្តល់ជូនតាមការសំរេចចិត្តរបស់នាយកសាលា និងថ្នាក់ដឹកនាំសាលា ដែលនឹងផ្តល់ផលវិជ្ជមានដល់កុមារមួយចំនួន និងគ្រួសាររបស់ពួកគេផងដែរ ។
កម្មវិធីសម្តែង និងវាយតម្លៃសម្រាប់ការទទួលបានអាហារូបករណ៍សាលា គឺជាឱកាសដ៏ល្អសម្រាប់កុមារដែលមានទេពកោសល្យក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានការអប់រំលំដាប់ពិភពលោក ។ គ្រួសារដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមរយៈលីង ភាសាខ្មែរ អង់គ្លេស ចិន ឫ សូមចូលទៅកាន់គេហទំព័ររបស់សាលា ឬទំព័រ Facebook សម្រាប់ព័ត៌មានបន្ថែម ៕
អំពីសាលាអន្តរជាតិ Shrewsbury ភ្នំពេញ
សាលា Shrewsbury School UK នៃចក្រភពអង់គ្លេស គឺជាសាលា ដ៏ធំជាងគេមួយក្នុងចំណោមសាលាសាធារណៈទាំងប្រាំពីរដែលកត់ត្រាទុកជាសាលាសាធារណៈដ៏ល្បីមួយក្នុងឆ្នាំ ១៨៦៨ អំពីការប្រើប្រាស់លក្ខណៈពិសេសល្អបំផុតនៃប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស ។ នៅចក្រភពអង់គ្លេស សាលានេះបានឈ្នះពានរង្វាន់សាលាឯករាជ្យល្អបំផុតប្រចាំឆ្នាំ ២០២០ ។ ជាមួយគ្នានេះដែឬ សាលានេះមានអតីតនិស្សិតល្បីៗ រួមទាំងលោក Sir Charles Darwin ផងដែរ ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុង អគារពាណិជ្ជកម្ម Flatiron នឹងបើកដំណើការជាផ្លូវការចាប់ពីខែកញ្ញា ឆ្នាំ ២០២២ ក្នុងការផ្តល់ការអប់រំស្តង់ដារអន្តរជាតិដ៏ទំនើបទាន់សម័យ សម្រាប់កុមារានិងកុមារីកម្ពុជា ។ សាលានឹងអនុលោមតាមកម្មធីសិក្សាពិសេសរបស់សាលា Shrewsbury នៃចក្រភពអង់គ្លេស តាមបែប Floreat ដែលផ្តល់នូវការអប់រំ សហកម្មវិធីសិក្សា និងគ្រូបង្គោលដ៏ល្អៗ ជាមួយនឹងថ្នាក់រៀនដ៏ទំនើប ការលេងកីឡា ការសម្តែង ការលេងតន្ត្រី និងសម្ភារដ៏ទំនើបៗទាន់សម័យ ។ ភាសាអង់គ្លេស ខ្មែរ និងភាសាចិន នឹងត្រូវបានផ្តល់ជូនដល់កូនៗរបស់លោកអ្នក ។ អតីតអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញ លោក ឆាលស៍ ដាវីន ក៏ជាអតីតសិស្សនៅ សាលា អន្តរជាតិ Shrewsbury នៃចក្រភពអង់គ្លេស ផងដែរ ។ www.shrewsbury.edu.kh ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ