
JCI Toul Kork នឹងរៀបចំកម្មវិធី «យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី ៣» នាថ្ងៃទី ១៨ ខែមីនា ខាងមុខនេះ
រាជធានីភ្នំពេញ ៖ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក នឹងរៀបចំកម្មវិធី «យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga…
រាជធានីភ្នំពេញ ៖ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក នឹងរៀបចំកម្មវិធី «យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga…
រាជធានីភ្នំពេញ ៖ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក នឹងរៀបចំកម្មវិធី «យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing» លើកទី ៣ ក្នុងគោលបំណងដើម្បីលើកតម្កើងគុណភាពជីវិតជាមូលដ្ឋាន និងគុណតម្លៃនៃការអនុវត្តធ្វើសមាធិ និងយោគៈ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនេះ ដែលនឹងប្រារព្ធធ្វើឡើងនៅ AEON MAll Sen Sok Hall ។
សូមជម្រាបថា កាលពីឆ្នាំ ២០១៩ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានផ្តួចផ្តើមបង្កើតកម្មវិធីនេះឡើងជាលើកទី ១ និងលេីកទី 2 នៅក្នុងឆ្នាំ ២០២២ ។ សម្រាប់កម្មវិធី «យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing» ទាំងពីរលេីក គឺមានការចូលរួម និងគាំទ្រពីសំណាក់ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព, លោក នឹម ឈុន្នី និងលោក យាន់ វណ្ណៈ ដែលជាវាគ្មិនកិត្តិយស ដើម្បីលើកតម្កើងសុខភាពផ្លូវចិត្ត តាមរយៈការបង្ហាត់បង្ហាញ និងការអនុវត្តការធ្វើសមាធិ និងយោគៈ ។
ប្រធានគម្រោង លោក វ៉ុង សូរិយា បានឲ្យដឹងថា ការរៀបចំបង្កើតគម្រោងនេះជាលើកទី ៣ ក្នុងគោលបំណងបណ្តុះបណ្តាលយល់ដឹងពីសារប្រយោជន៍ នៃយោគៈ និងសមាធិ ដល់អ្នកចូលរួម ក៏ដូចជាប្រជាជនទូទៅ លើសុខភាពផ្លូវកាយ និងផ្លូវចិត្ត ដែលជាកត្តាចម្បង ក្នុងការបង្កើនគុណភាពជីវិតរស់នៅ និងការប្រាស្រ័យទាក់ទងល្អ រវាងក្រុមគ្រួសារ មិត្តភក្តិ ក៏ដូចជាដៃគូរជំនួញ ញ៉ាំងឱ្យប្រសិទ្ធភាព និងផលិតភាពការងារកាន់តែល្អប្រសើរឡើង ។
ឆ្លៀតក្នុងឱកាសនោះ កញ្ញា ស៊ុន សុីហនិតនោវី ប្រធានសភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក ឆ្នាំ ២០២៣ បានសម្តែងក្តីសោមនស្សរីករាយ និងអំណរគុណដល់ក្រុមហ៊ុន Phnom Penh Precast Plants, ក្រុមហ៊ុន Morakot Park City, ក្រុមហ៊ុន Urban Architecture, ក្រុមហ៊ុន 5 Siblings, ក្រុមហ៊ុន SCPC Automatioon, ក្រុមហ៊ុន AIA, AEON Mall Sen Sok City និងក្រុមហ៊ុនជាច្រើនទៀត ដែលបានចូលរួមឧបត្ថម្ភគាំទ្រគម្រោងនេះឱ្យប្រព្រឹត្តិទៅបាន ។
ស្របពេលនេះផងដែរ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក (JCI Toul Kork) មានកិត្តិយសគោរពអញ្ជើញប្រជាជនទាំងអស់ចូលរួមកម្មវិធី នាពេលខាងមុខនេះ ដោយចុះឈ្មោះតាមរយៈតំណភ្ជាប់ខាងក្រោម ៖
Registration Link: https://forms.gle/9ZukbuExcswUeeT87 (ផុតកំណត់ចុះឈ្មោះត្រឹមថ្ងៃទី ១៦ មីនា ២០២៣ / ចំនួនសំបុត្រមានកំណត់) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ