ខេត្តកំពង់ធំ៖ គណៈបក្សប្រជាជនកម្ពុជា បាន និងកំពុងដឹកនាំប្រទេសជាតិ អស់រយៈពេល ៤៤ ឆ្នាំ ក្រោមមាគ៌ាសន្តិភាព ធ្វើប្រទេសជាតិមានការអភិវឌ្ឍគ្រប់ផ្នែក និងបន្តដាក់គោលនយោបាយប្រាំបីចំណុច បន្ថែមទៀត ដើម្បីការការពារ និងលើកស្ទួយផលប្រយោជន៍ប្រជាជន ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត ជា ចាន់តូ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយ មហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផល នៃការអនុវត្តគោលនយោបាយឆ្នាំ២០១៨ ដល់២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ នៅខត្តកំពង់ធំ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតលើកឡើងថា មហាសន្និបាត បានវាយតម្លៃប្រកបដោយមោទនភាពបំផុត ចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលគណបក្ស សម្រេចបានបម្រើប្រទេសជាតិ និងប្រជាជនរយៈ ពេល ៤៤ ឆ្នាំកន្លងទៅ បន្ទាប់ពីបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។
លើមូលដ្ឋាននេះ បានបង្ហាញច្បាស់អំពីការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ដ៏ធំធេងនៃកម្ពុជា ក្នុងដំណើរឈានទៅមុខឥតឈប់ឈរ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ដែលកើតចេញពីការដឹកនាំ ដ៏ត្រឹមត្រូវរបស់គណៈបក្សប្រជាជនកម្ពុជា ពីការចូលរួមរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន គ្រប់ជនជាតិ គ្រប់ជំនឿសាសនា ដោយទឹកចិត្ដស្នេហាជាតិដ៏ជ្រាលជ្រៅ ពីការខិតខំរបស់គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពីការចូលរួមនៃវិស័យឯកជន សង្គមស៊ីវិល និង មជ្ឈដ្ឋានផ្សេងៗទៀត ក្នុងការគាំទ្រ និងជួយឧបត្ថម្ភដ៏ស្មោះសរ ពីសំណាកបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងសហគមន៍អន្តរជាតិ ។
ឯកឧត្តមបណ្ឌិត បន្តថា ÷ គណៈបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជាស្គាល់ នូវសុខសន្តិភាពពេញលេញ និងរក្សាបានទីផ្សាម៉ាក្រូសេដ្ឋកិច្ច ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ តាមរយៈការបង្កើនទំនាក់ទំនង ជាតិ និងអន្តរជាតិ ដើម្បីសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យ ឈានទៅសម្រេចចក្ខុវិស័យនៅ ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ។ ស្របពេលជាមួយគ្នានេះផងដែរ គណៈបក្សប្រជាជនកម្ពុជា ក៏បានដាក់គោលនយោបាយ ប្រាំបីចំណុចបន្ថែមទៀត ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងត្រូវបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក្នុងការ ការពារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ តាមរយៈ ការការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម, ការផ្តល់សេវាសាធារណជូន ប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តមិនយកពន្ធលើដីកសិកម្ម ជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការ រកទីផ្សារលក់កសិផល ដោយតម្លៃសមរម្យ, បន្តអនុវត្តន៍គោលនយោបាយ មិនថ្លៃផាស៊ី លើការលក់ដូរកញ្ច្រែង ស្អី តាមទីផ្សារនានាទូទាំងប្រទេស, បន្តតម្លើងប្រាក់បៀវត្សគ្រប់ស្ថាប័ន ប្រាក់ឈ្នួលអប្បរមារបស់កម្មករ នយោជិក លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកដោយតម្លាភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាជន និងពង្រឹងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ តាមច្បាប់ជាធរមាន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ