រាជធានីភ្នំពេញ៖ សមត្ថភាពខ្លាំងមិនធ្លាប់មាន! លើកនេះក្រុមហ៊ុន OPPO បាននាំយកនូវស្មាតហ្វូនដែលមានកម្លាំងសាកថ្មកំពូលរហូត 67W ដែលធ្វើឲ្យការសាកថ្មកាន់តែរហ័ស ជាមួយកម្រិតសុវត្ថិភាពខ្ពស់ នោះគឺស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series ។ ដោយក្រុមហ៊ុនបានបញ្ជាក់ថា បច្ចេកវិទ្យាសាកថ្មលឿន 67W SuperVOOC មានលក្ខណៈពិសេសត្រង់ថា សាកថ្ម 5 នាទី និយាយទូរស័ព្ទ 5 ម៉ោង ហើយសាក 44 នាទី បានថាមពល 100% ។ បន្ថែមពីនេះ គឺវាសាកថ្មដោយសម្ពាធភ្លើងទាប និងសាកថ្មលឿនទាំងពេលកំពុងលេង ។ ដូចនេះ កុំភ្លេចត្រៀមបំពេញថាមពលជីវិតឲ្យកាន់តែរហ័ស និងប្រកបដោយទំនុកចិត្ត ជាមួយបច្ចេកវិទ្យាសាកថ្មលឿនកំពូល 67W SuperVOOC លើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T 5G ។
លើកនេះមិនដូចមុន! OPPO Reno8 T ក៏បានបំពាក់នូវរចនាបថ ដែលមិនធ្លាប់មានពីមុននោះ គឺ អេក្រង់កោង 3D ផ្តល់បទពិសោធន៍កាន់តែប្លែកជាងអេក្រង់ធម្មតា ចំណែកផ្ទៃកោងសងខាងផ្តល់ឲ្យអារម្មណ៍ស្រស់ថ្លា និងស្និទ្ធស្នាលរាល់ពេលចាប់កាន់ ជាមួយល្បឿនបង្ហាញកម្រិតកំពូល 120Hz រលូនឥតទាក់ និងកម្រិតបង្ហាញច្បាស់ពណ៌ធម្មជាតិរស់រវើក ។
បន្ថែមពីនេះទៀត OPPO Reno8 T បានបំពាក់កាមេរ៉ាធំមិនធ្លាប់មាន Portrait ខ្នាតធំទំហំ 108MP ជួយឲ្យយើងថតរូបបានកាន់តែច្បាស់ ពណ៌កាន់តែស្រស់ សាច់រូបភាពកាន់តែលម្អិត ទោះយើងពង្រីកមើល ឬចង់ផ្តិតរូបចេញមកក្រៅ ក៏នៅតែច្បាស់ល្អដែរ ទាំងរូបមនុស្ស និងទេសភាពគឺច្បាស់លេចធ្លោ ។
យ៉ាងម៉េចដែរ! កំពុងតែជាប់ចិត្ត OPPO Reno8 T Series បណ្តើរៗហើយមែនអត់? កុំភ្លេចត្រៀមស្វាគមន៍ការមកដល់ របស់ស្មាតហ្វូនស៊េរីថ្មី ដែលនឹងមកដល់ឆាប់ៗនេះ ។ ចំពោះតម្លៃ និងថ្ងៃប្រកាសចេញលក់ នៅមិនទាន់ដឹងនៅឡើយទេ ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមអាចចូលទៅកាន់ផេក ផ្លូវការរបស់ OPPO ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ