ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្ម បាន​ឯកភាព​បន្ត​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់ របស់​ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) នៅ​​កម្ពុជា​

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) មាន​កិត្តិយស​សូម​ជម្រាប​ជូន​សារ​ធារ​ណ​ជន​ឱ្យបាន​ជ្រាប​ថា កាលពី​ថ្មី​ៗ​នេះ ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​បន្ត​សុពលភាព​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត…

រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) មាន​កិត្តិយស​សូម​ជម្រាប​ជូន​សារ​ធារ​ណ​ជន​ឱ្យបាន​ជ្រាប​ថា កាលពី​ថ្មី​ៗ​នេះ ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​បន្ត​សុពលភាព​កត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​យានយន្ត និង​គ្រឿងបន្លាស់ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា របស់​ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) ដែល​ទទួល​បាន​ពី​ក្រុមហ៊ុន TOYOTA MOTOR CORPORATION តាម​រយៈ​លិខិត​ប្រកាស​លេខ ០៤៣៥, លេខ ០៤៣៦, លេខ ០៤៣៧, លេខ ០៤៣៨, លេខ ០៤៣៩, លេខ ០៤៤០ ចុះ​ថ្ងៃ​ទី​ ០៦ ខែកុម្ភៈ ឆ្នាំ​ ២០២៣ ​។

ម៉ាក​យានយន្ត និង​គ្រឿងបន្លាស់​ទាំងនោះ​រួម​មាន ​៖ “COROLLA” “HIACE” “COASTER” “LANDCRUISER” “HILUX” “CAMRY” “RAIZE” “PRIUS” “COROLLA CROSS” “ALPHARD” “RUSH” “WIGO” “VIOS” “TOYOTA AVANZA” “TOYOTA MAJESTY” “TOYOTA INNOVA” “RAV4” “LANDCRUISER PRADO” និង “FORTUNER”​ ។

តាម​រយៈ​លិខិត​កត់ត្រា និង​តម្កល់​សិទ្ធិ​ផ្តាច់មុខ​នេះ ក្រុមហ៊ុន តូ​យ៉ូ​តា (​ខេ​ម​បូ​ឌា​) គឺជា​អ្នក​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ស្របច្បាប់​តែ​មួយ​គត់ ក្នុង​ការ​នាំ​ចូល និង​ចែកចាយ​ផលិតផល​ដែល​មាន​ពាក់​ម៉ាក​ខាងលើ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជួន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប​។ ខាងក្រោម​នេះ​គឺជា​លិខិត​ថតចម្លង​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម​ ៕ អត្ថបទសហការ

TOYOTA (CAMBODIA) is honor to publicly announce that the Ministry of Commerce has approved on the continuity of the recognition of exclusive rights on importation and distribution provided by the TOYOTA MOTOR CORPORATION on the vehicle and spare parts in Cambodia.
The Ministry of Commerce has approved on the continuity of the validity through the certificates of recognition of exclusive rights on importation and distribution number 0435, 0436, 0437, 0438, 0439 and 0440 dated 06th February 2023. Those vehicle marks and spare parts are “COROLLA”, “HIACE”, “COASTER”, “LANDCRUISER”, “HILUX”, “CAMRY”, “RAIZE”, “PRIUS”, “COROLLA CROSS”, “ALPHARD”, “RUSH”, “WIGO”, “VIOS”, “TOYOTA AVANZA”, “TOYOTA MAJESTY”, “TOYOTA INNOVA”, “RAV4”, “LANDCRUISER PRADO”, and “FORTUNER”.
Based on the certificates of exclusive rights on importation and distribution TOYOTA (CAMBODIA) is the only authorized exclusive importer and distributor of the product baring the marks above in Cambodia.
As per above information, please be informed. Below are the copied of the certificates from the Ministry of Commerce.
[Scanned Exclusive Letters]