
រីករាយជាមួយការផ្ដល់ជូនដ៏ពិសេសពីហាងជាច្រើនក្នុងផ្សារទំនើប ជីប ម៉ុង នៅថ្ងៃទិវានៃក្ដីស្រឡាញ់ !
រាជធានីភ្នំពេញ ៖ នាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ខាងមុខនេះ ក្រុមហ៊ុន ជីម ម៉ុង រីថែល នឹងមានផ្ដល់ជូននូវកម្មវិធី Happy Valentine’s…
រាជធានីភ្នំពេញ ៖ នាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ខាងមុខនេះ ក្រុមហ៊ុន ជីម ម៉ុង រីថែល នឹងមានផ្ដល់ជូននូវកម្មវិធី Happy Valentine’s…
រាជធានីភ្នំពេញ ៖ នាថ្ងៃបុណ្យនៃក្ដីស្រឡាញ់ខាងមុខនេះ ក្រុមហ៊ុន ជីម ម៉ុង រីថែល នឹងមានផ្ដល់ជូននូវកម្មវិធី Happy Valentine’s Day Promotion ដែលជាព្រឹត្ដិការណ៍ប្រូម៉ូសិនពិសេសក្នុងការចែករំលែកក្ដីស្រឡាញ់ជូនអតិថិជនទាំងអស់គ្នា ដែលការបញ្ចុះតម្លៃនេះមានវត្តមាននៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ចាប់ពីថ្ងៃទី ០៨ ដល់ ១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។
អតិថិជន នឹងទទួលបានការផ្ដល់ជូននៅប្រូម៉ូសិនរហូតដល់ ៣០% ពីបណ្តាហាងម៉ាកល្បីៗជាច្រើននៃផ្សារទំនើបទាំង២សាខានេះ ដូចជា ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល នឹងមានការបញ្ចុះតម្លៃពីរោងភាពយន្ដ Legend by Ize, មជ្ឈមណ្ឌលកម្សាន្ដ Neo Game Oasis, Super Doozii, ហាងលក់កាបូបនិងស្បែងជើង Jelly bunny, Fred Perry និងហាងផ្សេងៗជាច្រើនទៀត ។ រីឯផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នឹងមានការបញ្ចុះតម្លៃពីហាង K-Four, SamSung, ឱសថស្ថាន Ucare Pharmacy, Nature Republic, ហាងលក់សម្លៀកបំពាក់ Balabala, Aeropostale, Ten11 អាហារដ្ឋាន Papa Johns Pizza, Potato Corner, Starbuck និងហាងផ្សេងៗជាច្រើនទៀតផងដែរ ។
កាន់តែពិសេសជាងនេះទៅទៀត អតិថិជនគ្រាន់តែចំណាយថវិកាចាប់ពី ២០ ដុល្លារឡើងទៅនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល និងចំណាយថវិកាចាប់ពី ១៥ ដុល្លារឡើងទៅនៅ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្នុងការទិញទំនិញនៃគ្រប់ហាងទាំងអស់នៅផ្សារទំនើបទាំង ២ នេះ រួចអតិថិជនអាចធ្វើការប្ដូរវិក័យបត្រ ដើម្បីចាប់រង្វាន់ជាច្រើនរួមមាន ប័ណ្ណទឹកប្រាក់ ១០$, ប័ណ្ណបញ្ចុះតម្លៃទៅលើ ផ្សារទំនើប ជីប ម៉ុង, សំបុត្រកុន, សំបុត្រកន្លែងលេងកម្សាន្ដ, អាហារ និងភេសជ្ជៈ និងកាបូបស្ពាយដ៏ស្រស់ស្អាតរបស់ជីប ម៉ុង រីថែល ។
មិនត្រឹមតែប៉ុណ្ណោះផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បានរៀបចំការតាំង ពិព័រណ៍នៃក្តីស្រឡាញ់ ដែលនឹងធ្វើឡើងនៅថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ ជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗ ស្តង់អាហារ ស្តង់សម្លៀកបំពាក់ គ្រឿងសម្អាង និង សម្ភារប្រើប្រាស់ជាច្រើនទៀតផង ។ លើសពីនេះក៏មានការប្រគុំតន្ត្រីដោយការចូលរួមពីកំពូលតារាចម្រៀង កញ្ញា សុខ ពិសី, ម្ចាស់ជ័យលាភី Cambodian Idol លោក លឹម តេចម៉េង, អ្នកនាង កាតុ, លោក ប៉ែន ចំរុង និង អ្នកនាង នៅ សូនីតា ផងដែរ។ សូមកុំអោយឱកាសដ៏ពិសេសនេះកន្លងផុតអោយសោះនេះណា៎ ! ។
គួរបញ្ចាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ទាំង ២ សាខានេះ ដែលសុទ្ធសឹងតែជាផ្សារទំនើបខ្នាតធំពោរពេញទៅដោយសេវាកម្ម និងផលិតផលដែលមានគុណភាព និងប្រេនល្បីៗនៅទូទាំងពិភពលោក ជាមួយនឹងទីធ្លាកម្សាន្ត ប្រកបដោយបរិយាកាសល្អ មានផាសុកភាព ព្រមទាំងមានចំណតរថយន្ដ និងម៉ូតូយ៉ាងធំទូលាយផ្ដល់ភាពងាយស្រួល សម្រាប់អតិថិជន ។ តោះ ! រួសរាន់ឡើងណាត់គ្នាមកចូលរួមទិញទំនិញល្អៗ និងដើរលេងកម្សាន្ដជាមួយ ជីប ម៉ុង ម៉ល ក្នុងថ្ងៃកម្មវិធី Happy Valentine’s Day Promotion ទាំងអស់គ្នាណា ។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក ៖ https://www.facebook.com/271MegaMall
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក ៖ https://facebook.com/chipmongsensok/ ឬទាក់ទងមកលេខ ៖ 070 822 822 ឬ 096 888 9 888 ។
ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល ៖លេខទូរស័ព្ទ៖ 066 401 222, តេលេក្រាម ៖ 066 401 222 (@AmKeolong) ៕ អត្ថបទសហការ
អ៊ីមែល៖ keolong.am@chipmong.com
ជីប ម៉ុង រីថែល សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬ កែប្រែលក្ខខណ្ឌណាមួយទៅលើការបញ្ចុះតម្លៃខាងលើនេះ នៅពេលណាក៏បាន និងតាមការសម្រេចចិត្តតែមួយគត់របស់ក្រុមហ៊ុន ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ