ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្វាគមន៍​ទូត​សុច្ឆន្ទៈ​ថ្មី ២ រូប ​របស់​ក្រុមហ៊ុន OPPO ជាមួយ​អ្វី​ដែល​ថ្មី​នឹង​លាតត្រដាង​ក្នុង​ពេល​ឆាប់​ៗ​នេះ

1 ខែ មុន

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បង្ហោះ​ពី​ការ​ទស្សន៍​ទាយ​ទូត​សុច្ឆន្ទៈ​ថ្មី (​តារា​តំណាង​) នៅ​លើ​ផេ​គ​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO កាលពី​ប៉ុន្មាន​ថ្ងៃមុន​រួច​មក ឃើញ​ថា​មាន​បណ្តា Fan ជា​ច្រើន​នាំ​គ្នា​ទាយ​ឈ្មោះ​តារា​ក្នុង​ដួងចិត្ត​ពួក​គេ…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បង្ហោះ​ពី​ការ​ទស្សន៍​ទាយ​ទូត​សុច្ឆន្ទៈ​ថ្មី (​តារា​តំណាង​) នៅ​លើ​ផេ​គ​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO កាលពី​ប៉ុន្មាន​ថ្ងៃមុន​រួច​មក ឃើញ​ថា​មាន​បណ្តា Fan ជា​ច្រើន​នាំ​គ្នា​ទាយ​ឈ្មោះ​តារា​ក្នុង​ដួងចិត្ត​ពួក​គេ ដែល​ការ​ទស្សន៍​ទាយ​នេះ​ធ្វើ​ឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម Facebook ស្ទើរតែ​គាំង​ផេ​គ​តែ​ម្តង​ដើម្បី​បាន​ឈ្នះ​រង្វាន់​ពី OPPO ។ យ៉ាងណាមិញ ក្រោយ​ពី​ការ​ទស្សន៍​ទាយ​រួច OPPO ក៏​បាន​បើក​បង្ហាញមុខ​ទូត​សុច្ឆន្ទៈ​ថ្មី​របស់​ខ្លួន​ចំនួន 2 រូប​គឺ កញ្ញាឯក ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី និង​តារាចម្រៀង Original Song ថេ​ណា ​។

សូម​ទស្សនា​វី​ដេ​អូ​តាម Link ខាងក្រោម​នេះ ៖

https://bit.ly/3HHvPIZ

https://bit.ly/3HHvPIZ

ច​ម្ង​ល់​ជា​ច្រើន​ពី​មហាជន​ច្បាស់​ជា​ឆ្ងល់​ថា ហេតុ​អ្វី​បានជា OPPO ជ្រើស​តារា​ប្រុស​ស្រី​ទាំង​ពីរ​រូប​នេះ​ជា​ទូត​សុច្ឆន្ទៈ ? នេះ​បើ​តាម​សម្តី​របស់​បុគ្គលិក OPPO បាន​ឲ្យ​ដឹង​ថា «​ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី និង ថេ​ណា ជាតា​រា​ប្រុស​ស្រី​ដែល​មាន​សមត្ថភាព​ខ្ពស់ មាន​រូប​សម្រស់​វ័យក្មេង និង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ស្រទាប់​មិត្ត​យុវវ័យ ជា​ពិសេស​អ្នក​ទាំង​ពីរ​ត្រូវ​តាម​លក្ខខណ្ឌ​ដែល​ក្រុមហ៊ុន​ចង់បាន​ផង​ដែរ​» ​។

អ្វី​ដែល​កាន់តែ​ពិសេស ជុំវិញ​ការ​ក្លាយជា​ទូត​សុច្ឆន្ទៈ​របស់​ក្រុមហ៊ុន OPPO ពេជ្រ វ​ត្តី​សា​រ៉ាវ​ឌ្ឍី និង ថេ​ណា បាន​លើក​ឡើង​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ស្រ​ដៀង​គ្នា​ថា ពួក​គេ​ពិតជា​សប្បាយចិត្ត និង​រំភើប​ជា​ខ្លាំង​ក្នុង​ការ​រួមការ​ងារ​ថ្មី​ជាមួយ​ក្រុមហ៊ុន OPPO ពីព្រោះ OPPO ជា​ក្រុមហ៊ុន​អន្តរជាតិ និង​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ​នៅ​កម្ពុ​ជានា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​មកនេះ បន្ថែម​ពី​នេះ​អ្នក​ទាំង​ពីរ​ក៏​បាន​បង្ហើប​ថា​នឹង​មាន​សមិទ្ធផល​ថ្មី​ៗ និង​អ្វី​ៗ​ពិសេស​ៗ​ជា​ច្រើន​សម្រាប់​ចែក​ជូន​ដល់​បងប្អូន​ទាំងអស់​គ្នា ពិសេស​គឺ​ហ្វេ​ន​ៗ​របស់ OPPO ផ្ទាល់​តែ​ម្តង ។

ដូច​គ្នា​នេះ​ដែរ ក្រោយ​ពី​មានការ​បង្ហើប​នូវ​សមិទ្ធផល​ថ្មី​ៗ​រវាង​តារា​ទាំង​ពីរ​ខាងលើ សម្រាប់​ហ្វេ​ន​ៗ​និង​អតិថិជន​កុំ​ភ្លេច​រង់ចាំ​អ៊ុត​មើល​ថា​តើ OPPO នឹង​មាន​អ្វី​ថ្មី​ប្លែក​សម្រាប់​បង្ហាញ​ក្នុង​ពេល​ឆាប់​ៗ​នេះ ?

អូ ​! ទន្ទឹម​ជាមួយ​គ្នា​នេះ OPPO បាន​លាតត្រដាង​វត្តមាន​ស្មា​ត​ហ្វូ​ន Reno Series ជំនាន់​ថ្មី​របស់​ខ្លួន​គឺ OPPO Reno8 T Series ដែល​គ្រោង​នឹង​ចេញ​ផ្លូវការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ ហើយ​បើ​តាម​ដឹង​លើក​នេះ​មិន​ដូច​មុន OPPO Reno8 T Series ជំនាន់​ថ្មី​បង្ហាញ​អារម្មណ៍​កាន់តែ​ប្លែក និង​កប់​ជាង​ម៉ូ​ដែល​មុន​ៗ​ទៀត ដោយ​គ្រាន់តែ​គិត​គឺ​ស្រមៃ​ចង់​កាន់​ប្រើ​តែ​ម្តង ប៉ុន្តែ​សុំ​ផ្អាក​ការ​ស្រមៃ​ប៉ុ​ណ្នឹ​ង​ហ្នឹង​សិន ព្រោះ​ស្មា​ត​ហ្វូ​ន​នេះ​មិន​ទាន់​មក​ដល់​កម្ពុជា​ជា​ផ្លូវ​នៅឡើយ​ទេ​។ យ៉ាងណាមិញ បើ​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​គ OPPO គឺ​បាន​ប្រកាស​ថា​ត្រៀម​នឹង​មក​ដល់​ឆាប់​ៗ​នេះ​ហើយ ដូច្នេះ​សូម​ទន្ទឹង​ចាំ​បន្តិច​សិន​ណា៎ ហើយ​ដើម្បី​ជ្រាប​កាន់តែ​ច្បាស់​អំពី​លក្ខណៈ​ពិសេស​ៗ និង​ថ្ងៃ​បង្ហាញខ្លួន​ជា​ផ្លូវការ សូម​ចូល​ទៅ​កាន់​ហ្វេ​ស​ប៊ុ​ក​ក្រុមហ៊ុន OPPO ។ និយាយ​ហើយ​និយាយ​ទៀត​ថា លើក​នេះ​មិន​ដូច​មុន ​! ៕ អត្ថបទសហការ