ក្រោយលទ្ធផលប្រកបដោយផ្លែផ្កា ពេលនេះមន្ទីរពេទ្យ Japan Eye ប្រារព្ធពីធីគម្រប់ខួប ២ ឆ្នាំនៃការដំណើរការក្នុងប្រទេសកម្ពុជា
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ Japan Eye Hospital ឬ មន្ទីរពេទ្យ Japan…
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ Japan Eye Hospital ឬ មន្ទីរពេទ្យ Japan…
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ Japan Eye Hospital ឬ មន្ទីរពេទ្យ Japan Eye បានប្រារព្ធពិធីគម្រប់ខួប ២ ឆ្នាំរបស់ខ្លួន ក្រោយបើកដំណើរការក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០២១ មក ។

ជាលទ្ធផល ក្នុងរយៈពេល ២ ឆ្នាំ នៅក្នុងប្រទេសកម្ពុជា មន្ទីរពេទ្យទទួលបានការគាំទ្រពីសំណាកអតិថិជន ទាំងក្នុងនិងក្រៅស្រុកជាច្រើន និងជាពិសេសនោះ គឺប្រជាជនកម្ពុជាដែលបច្ចុប្បន្នមកទទួលសេវាកម្មនិងសេវាព្យាបាល រហូតមានចំនួន ៧០ ភាគរយ ។

តាមរយៈលោក Niioka Shinya តំណាងឱ្យមន្ទីរពេទ្យភ្នែកជប៉ុន (Japan Eye Hospital) បានឱ្យដឹងថា៖ «ចាប់ពីពេលនេះតទៅ យើងមានគម្រោងបញ្ជូនបុគ្គលិកមន្ទីរពេទ្យ ទៅកាន់ប្រទេសជប៉ុន ដើម្បីទទួលការបណ្តុះបណ្តាល ។ អំឡុងពេលនៃការបណ្តុះបណ្តាល យើងនឹងទទួលបាននូវបទពិសោធន៍កាន់តែច្រើន ជាមួយនឹងការថែទាំសុខភាពតាមបែបជប៉ុន ហើយមានបំណងផ្តល់ជូននូវ សេវាកម្មកាន់តែប្រសើរឡើង។ តាមរយៈការព្យាបាល និងវះកាត់ នាពេលថ្មីៗនេះ ដោយវេជ្ជបណ្ឌិតជប៉ុនជើងចាស់ ខ្ញុំនឹងបន្តសកម្មភាព ដែលរួមចំណែកក្នុងការថែទាំសុខភាព និងក្លាយជាស្ពានតភ្ជាប់រវាងប្រទេសជប៉ុន និងកម្ពុជា» ។

លោក Niioka Shinya បន្តថា៖ «បច្ចុប្បន្ន ៧០ ភាគរយនៃអ្នកជម្ងឺដែលមកទទួលសេវាព្យាបាលនាមន្ទីរពេទ្យយើងខ្ញុំគឺជាជនជាតិខ្មែរ ដែលតួរលេខនេះជាសញ្ញារមួយដែលគួរឱ្យរីករាយបំផុត។ ពិតណាស់ យើងខ្ញុំនឹងប្រឹងប្រែងបន្ថែមទៀត ដើម្បីផ្តល់សេវាកម្មជូនដល់អតិថិជនបរទេស ដែល កំពុងរស់នៅ ក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនាម ជាក្រុមហ៊ុនជប៉ុន យើងនឹងប្រើប្រាស់សក្តានុពលរបស់យើង តាមរយៈការបញ្ជូនបុគ្គលិកមន្ទីរពេទ្យ ទៅបណ្តុះបណ្តាលបន្ថែមនៅប្រទេសជប៉ុនផងដែរ» ។

បន្ថែមពីនេះ លោក Niioka Shinya ថា៖ «យើងចង់បន្តសកម្មភាពរបស់យើង ដើម្បីធ្វើជាស្ពានតភ្ជាប់រវាងប្រទេសជប៉ុន និងកម្ពុជា តាមរយៈការព្យាបាល និងវះកាត់ដោយវេជ្ជបណ្ឌិត ម៉ាណាបេ ដែលជាវេជ្ជបណ្ឌិតជប៉ុនជើងចាស់ ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះបន្តទៀត» ។

យោងតាមប្រសាសន៍ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា៖ «ស្ថិតក្រោមការប្ដេជ្ញាចិត្តដ៏មុតមាំ របស់មេដឹកនាំកំពូលប្រទេសយើងទាំងពីរ បានធ្វើឱ្យចំណងមិត្តភាព កិច្ច សហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរ ត្រូវបានកើនឡើងជាលំដាប់ និងឈានដល់កម្រិតកំពូល ហើយក៏បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងជប៉ុន ។ ជាមួយនឹងទំនាក់ទំនងដ៏ស្អិតរមួតនេះ បានបង្កនូវលក្ខណៈងាយស្រួល ក្នុងការជំរុញអ្នកវិនិយោគរបស់ប្រទេសជប៉ុន លើគ្រប់វិស័យមកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង ការបោះទុនវិនិយោគ ក្នុងការបើកគ្លីនិកភ្នែកដ៏ជំនាញមួយនេះ ក៏ជាការចូលរួមចំណែកមួយដ៏ សំខាន់ក្នុងវិស័យសុខាភិបាលនៅប្រទេសកម្ពុជា» ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបន្ថែមថា៖ «ខ្ញុំសូមក្រើនរំលឹកដល់ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃគ្លីនិកភ្នែក ទាំងអស់ត្រូវតែប្រកាន់ភ្ជាប់នូវក្រម សីលធម៌ វិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យ ហើយត្រូវគិតគូរដល់ប្រយោជន៍របស់អ្នកជំងឺជាធំ ជៀសវាងគិតតផល ប្រយោជន៍ផ្ទាល់ខ្លួន បើទោះបីនេះជាគ្លីនិកឯកជនក៏ដោយ» ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានថ្លែងនូវចំណាប់អារម្មណ៍ដូចថា៖ «ខ្ញុំបានឮថា Japan Eye Hospital បានបើកក្នុងរចនាបទពិសេសមួយ ដោយបង្កើតរួមគ្នា ជាមួយហាង Paris Miki ដែលជាហាងវ៉ែនតាដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន ហើយបាននិងកំពុងព្យាបាលអ្នកជំងឺ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ។ ជាមួយការបំពាក់ឧបករណ៍ទំនើបៗជាច្រើន និងក្រោមប្រព័ន្ធសេវាកម្ម ដែលអ្នកជម្ងឺអាចទទួលបានការពិនិត្យសុខភាពបាន ដោយធូរស្រាលចិត្ត និងកាត់វ៉ែនតាមតម្រូវការអ្នកជម្ងឺម្នាក់ៗ ។ ក្នុងនាមជាអ្នករស់នៅក្នុងប្រទេសកម្ពុជាម្នាក់ ខ្ញុំពិតជាមានភាពរីករាយ និងកក់ក្ដៅដែលប្រទេសកម្ពុជាមានមន្ទីរពេទ្យភ្នែក និងហាងវ៉ែនតាជំនាញបែបនេះ»។

គួរបញ្ជាក់ផងដែរថា ក្នុងខែមេសា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យ Japan Eye នឹងបើកដំណើរការសាខាទី ២ បន្ថែមទៀត នៅផ្សារអ៊ីអន២ គឺទាំងគ្លីនិកនិងហាងវ៉ែនតា ប៉ារីសមិគីផងដែរ ។

សម្រាប់ពត៌មានបន្ថែម និងការណាត់ជួបនៅ មន្ទីរពេទ្យ Japan Eye ៖ [ For more information & reservation ]
– Tel: 087 465 283
– Google Map: https://cutt.ly/ZxK4X2p
– Website: https://jeh-kh.com/
សម្រាប់ពត៌មានបន្ថែមអំពី Paris Miki ៖ [ For more information ]:
– Tel: 096 842 2064
– Google Map: https://cutt.ly/ukiixjP
– Website: https://parismikikh.com/ ៕ អត្ថបទសហការ







ចែករំលែកព័តមាននេះ