ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មូលនិធិ​ព្រី​ន​ស៍ និង​ក្រសួង​អប់រំ ប្រកាស​បើក​ទទួល​ពាក្យ​អាហារូបករណ៍ ចេ​ន ហ្ស៊ី ជំនាន់​ទី​ ២ តាម​ប្រព័ន្ធ​អន​ឡាញ អាហារូបករណ៍ ១០០ ​កន្លែង សម្រាប់​សិស្សានុសិស្ស​ឆ្នាំ​សិក្សា ២០២៣

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មូលនិធិ​ព្រី​ន​ស៍ ពិតជា​មាន​សេចក្តី​សោម​ន្ស​រីករាយ ​ក្នុង​ការ​ប្រកាស​ដល់​សិស្សានុ សិស្ស​អំពី​ការ​បើក​ទទួល​ពាក្យ​អាហារូបករណ៍ ចេ​ន ហ្ស៊ី ជំនាន់​ទី ​២…

រាជធានីភ្នំពេញ ៖ មូលនិធិ​ព្រី​ន​ស៍ ពិតជា​មាន​សេចក្តី​សោម​ន្ស​រីករាយ ​ក្នុង​ការ​ប្រកាស​ដល់​សិស្សានុ សិស្ស​អំពី​ការ​បើក​ទទួល​ពាក្យ​អាហារូបករណ៍ ចេ​ន ហ្ស៊ី ជំនាន់​ទី ​២ តាម​ប្រព័ន្ធ​អន​ឡាញ ​។ កម្មវិធី​អាហារូបករណ៍​នឹង​ផ្តល់​ជូន​នូវ ការ​បង់ថ្លៃ​សិក្សា​ពេញ ​១០០ ​ភាគរយ ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ កម្មវិធី​អភិវឌ្ឍន៍​ខ្លួន និង​ឱកាស​កម្មសិក្សា​ជូន​ដល់​សិស្សានុសិស្ស​ក្រីក្រ​ចំនួន ១០០​ នាក់ សម្រាប់​ឆ្នាំ​សិក្សា ២០២៣ នេះ​ ។

លក្ខខណ្ឌ​ក្នុង​ការ​ពាក្យ​ស្នើ​សុំ​គឺ សិស្សានុសិស្ស​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ និង​ជា​សិស្ស​ដែល​បាន​បញ្ចប់​ថ្នាក់​ទុតិយភូមិ​ឆ្នាំ​ ២០២១ ឬ ២០២២ ជាមួយនឹង​ការ​រើសមុខ​ជំនាញ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) ឬ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC)​ ។

តំណ​ភ្ជាប់​អន​ឡាញ​នៃ​បែបបទ​បំពេញ​ពាក្យ​អាហារូបករណ៍ (czs2023.com) នឹង​មាន​ចាប់ពី​ថ្ងៃ​ទី ​២៧ ខែមករា ដល់​ថ្ងៃ​ទី​ ១០ ខែកុម្ភៈ ឆ្នាំ ​២០២៣ ​។ សិស្ស​ដែល​ជាប់​ក្នុង​វគ្គ​ជម្រុះ​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​សម្ភាសចុង​ក្រោយ​នៅ​ក្នុង​ខែកុម្ភៈ ហើយ​ជ័យ​លា​ភី​អាហារូបករណ៍​ចំនួន ១០០ ​នាក់ នឹង​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​ខែមីនា ​។

កម្មវិធី​អាហារូបករណ៍​នេះ គឺជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​ធនធានមនុស្ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ភាព​ជា​ដៃគូ​សាធារណៈ និង​ឯកជន ​។ មូលនិធិ​ព្រី​ន​ស៍ មាន​សេចក្តី​សោមនស្ស​រីករាយ​ដែល​អាច​ផ្តល់​ឱ្យ​យុវជន​កម្ពុជា​នូវ​លទ្ធភាព​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព និង​និង​ឱកាស​វិជ្ជាជីវៈ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មក​កាន់ កញ្ញា ខៀវ មរកត តាម​រយៈ​លេខ​ទូរស័ព្ទ +៨៥៥ ១២ ៦៧២ ៦០៣ ឬ​តាម​រយៈ​អ៉ី​ម៉ែ​ល ៖ morokort.kheav@princefoundation.com

អំពី​អាហារូបករណ៍ ចេ​ន ហ្ស៊ី ​៖
កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី គឺជា​គម្រោង​កម្មវិធី​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ដឹកនាំ​ដោយ​សប្បុរសជន អ្នកឧកញ៉ា ចេ​ន ហ្ស៊ី ប្រធាន​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប រួម​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា (MoEYS) សម្រាប់​ផ្តល់​អត្ថប្រយោជន៍​ដល់​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ចំនួន ៤០០​ នាក់ ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ ​។

អំពី​មូលនិធិ​ព្រី​ន​ស៍ ​៖
មូលនិធិ​ព្រី​ន​ស៍ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ​២០១៥ គឺជា​មូលនិធិ​សប្បុរសធម៌​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ​។ ក្នុង​នាម​ជា សមាជិក​របស់​ក្រុមហ៊ុន ព្រី​ន​ស៍ ហូល​ឌី​ង គ្រុប ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​កម្ពុជា មូលនិធិ​នេះ​មាន​គោលបំណង​ធ្វើការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ដើម្បី​កសាង​ការ​រស់នៅ និង​បរិយាកាស​ការងារ​ដែល​លើកកម្ពស់​សុខុមាលភាព និង​ការ​រស់នៅ​របស់​ប្រជាជន​ស្រប​តាម​ចក្ខុវិស័យ «​រួម​គ្នា​កសាង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​កម្ពុជា​»​ ។

ដោយ​ផ្តោត​លើ​វិស័យ​អប់រំ ការ​អភិវឌ្ឍ​យុវជន វិស័យ​សុខាភិបាល និង​កិច្ច​ផ្តួចផ្តើម​សហគមន៍ មូលនិធិ​ព្រី​ន​ស៍ បាន​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​នានា​ដើម្បី​ផ្តល់​នូវ​កម្មវិធី​ដែល​មាន​និរន្តរភាព​និង​ឱកាស​ជា​ច្រើន​ដល់​យុវជន​កម្ពុជា ការ​បង្កើត​នូវ​សហគមន៍ និង​ការ​ចូលរួម​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​និរន្តរភាព ​។

គម្រោង​ដ៏​លេចធ្លោ​របស់​មូលនិធិ គឺជា​គម្រោង​កម្មវិធី​អាហារូបករណ៍ ចេ​ន ហ្ស៊ី ដែល​ជា​គម្រោង​អាហារូបករណ៍​ប្រចាំឆ្នាំ​ដែល​ផ្តល់​ជូន​ការ​បង់ថ្លៃ​សិក្សា​ពេញលេញ ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ កម្មវិធី​អភិវឌ្ឍន៍​ខ្លួន ឱកាស​កម្មសិក្សា និង​ឱកាស​ការងារ​ជូន​ទៅ​ដល់​និស្សិត​សាកលវិទ្យាល័យ​កម្ពុជា​ចំនួន ៤០០​នាក់ ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ និង​មជ្ឈមណ្ឌល​បណ្តុះបណ្ដាល​វិជ្ជាជីវៈ ព្រី​ន​ស៍​នាឡិកា ដែល​ជា​សាលា​បណ្ដុះបណ្ដាល​តែ​មួយ​គត់​ក្នុង​ការ​ផ្ដល់​ឱកាស​សិក្សា​អំពី​សិល្បៈ​នៃ​ការ​ផលិត​នាឡិកា​ស្តង់ដា​ប្រទេស​ស្វី​ស​ ។ មូលនិធិ​ព្រី​ន​ស៍ បាន​ផ្តួចផ្តើម​កម្មវិធី​មនុស្សធម៌​ជាង ២៦០ កម្មវិធី ដែល​បាន​ជួយ​ទៅ​ដល់​មនុស្ស​ប្រមាណ​ជាង ១​លាន នាក់ ព្រមទាំង​ធ្វើការ​បរិច្ចាគ​ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​សរុប​លើស​ពី ១៥ លាន​ដុល្លារ​ ។

ចុះ​ឈ្មោះ​អាហារូបករណ៍​ក្នុង​គ្រុប​តេ​ឡេ​ក្រាមតំណ​ភ្ជាប់​ ៖ https://t.me/+2unG1PCIcdY4ZTg1

កូដ QR សម្រាប់​ការ​ចុះ​ឈ្មោះ​អាហារូបករណ៍ ៕ អត្ថបទសហការ