
ទឹករ៉ែធម្មជាតិ អ៊ីលែន pH8.2 រួមចំណែកលើកកម្ពស់ដល់សុខុមាលភាពប្រជាជាតិខ្មែរ តាមរយៈការឧបត្ថមតាមក្រសួងនានា
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន គូលែន ស្ព្រីង ឯ.ក បានឧបត្ថម ទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 តាមរយៈ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន គូលែន ស្ព្រីង ឯ.ក បានឧបត្ថម ទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 តាមរយៈ…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន គូលែន ស្ព្រីង ឯ.ក បានឧបត្ថម ទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 តាមរយៈ Mr. Kevin Woolmer, ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន គូលែន ស្ព្រីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់ក្រសួងនានាដូចជា ៖ ក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងទេសចរណ៍ ដែលក្នុងមួយក្រសួង ចំនួន ២០០ កេស ដើម្បីបង្កើននូវវប្បធម៌ចែករំលែក បង្កើនកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ក្នុងការចូលរួមយកចិត្តទុកដាក់លើកកម្ពស់ដល់សុខុមានភាពប្រជាជាតិខ្មែរ និងការងារមនុស្សធម៌ ។
– កាលពីថ្ងៃ ១៧ មករា ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្ព្រីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់ក្រសួងមុខងារសាធារណៈចំនួន ២០០ កេស តាមរយៈលោក ចាន់ វណ្ណា ប្រធាននាយកដ្ឋាន ហិរញ្ញវត្ថុ និងផ្គត់ផ្គង់នៃក្រសួងមុខងារសាធារណៈ ។
– កាលពីថ្ងៃ ១៨ មករា ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្ព្រីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់ក្រសួងមហាផ្ទៃ ចំនួន ២០០ កេស តាមរយៈ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង និងជាអនុប្រធាន គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀ.ន ក្រសួងមហាផ្ទៃ ។
- កាលពីថ្ងៃ ១៩ មករា ឆ្នាំ ២០២៣ ក្រុមហ៊ុន គូលែន ស្ព្រីង ឯ.ក បាននាំយកទឹករ៉ែធម្មជាតិអ៉ីលែន pH8.2 ជូនដល់ក្រសួងទេសចរណ៍ ចំនួន២០០កេស តាមរយៈ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ។
Elan គឺជាទឹករ៉ែធម្មជាតិមានប្រភព និងទីតាំងផលិតនៅជើងភ្នំគូលែន ខេត្តសៀមរាប ។ ទឹកភ្លៀងដែលធ្លាក់ចុះពីលើភ្នំគូលែនបានហូរច្រោះចូលទៅក្នុងដីតាមរយៈស្នាមប្រេះនៃថ្ម រួមជាមួយស្រទាប់ថ្មខុសៗគ្នា ខ្សាច់ និងដីល្បាប់បង្កើតបានជាល្អាង និងតម្រងចម្រោះទឹកធម្មជាតិដ៏អស្ចារ្យនៅក្រោមភ្នំគូលែនដែលជាប្រភពទឺករ៉ែ Elan ដ៏វិសុទ្ធរួមជាមួយ pH រហូតដល់ 8.2 ខ្ពស់ជាងគេនៅកម្ពុជា ។
ទឹករ៉ែធម្មជាតិអ៉ីលែន គឺជាប្រភពទឹកដែលផ្ទុកនូវសារធាតុចិញ្ចឹមសេរីរាង្គល្អៗ ដែលសារធាតុទាំងអស់នោះបង្កើតឡើងដោយធម្មជាតិ និងគ្មានការកែច្ឆៃ ។ កម្រិត pH 8.2 នឹងជួយឱ្យរាងកាយរបស់អ្នកមានជាតិអាល់កាឡាំង ផ្ដល់នូវសុខភាពល្អ និងរាងកាយមាំមួន ។ ទឹករ៉ែធម្មជាតិដែលមាន pH ឬអាល់កាឡាំង (Alkaline) កម្រិតខ្ពស់បែបនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែងចំពោះសុខភាព ក៏ដូចជាជួយថែរក្សាឆ្អឹងឱ្យមានសុខភាពល្អ ជួយបន្សាបជាតិអាស៊ីតដែលលើសនៅក្នុងរាងកាយ ក្រពះ និងពោះវៀនបានយ៉ាងមានប្រសិទ្ធភាព ។
សូមជម្រាបថា ក្រុមហ៊ុន គូលែន ស្ព្រីង ឯ.ក ជាក្រុមហ៊ុនឈានមុខគេក្នុងការផលិត ទឹករ៉ែធម្មជាតិអ៉ីលែន ដែលមានគុណភាពល្អបំផុត រួមជាមួយការយកចិត្តទុកដាក់ ប្រកបទៅដោយអនាម័យ អាចទុកចិត្ត និងអាចជឿជាក់បាន ។
លោកអ្នកអាចរកជាវទឹករ៉ែធម្មជាតិ Elan pH 8.2 គ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ។
សម្រាប់ព័ណ៍មានបន្ថែម ឬទំនាក់ទំនងមកលេខ ៖ 017 32 32 59 / 010 55 95 09
Facebook: (https://www.facebook.com/ElanMineralWaterPh8.2)
Telegram: (https://t.me/ElanMineralwater) ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ