
តោះ ! ទៅញ៉ាំអីនៅ ស្លាបព្រា ទាំងអស់គ្នាដែលជាពិព័រណ៍អាហារដ៏ធំជាងគេនៅកម្ពុជា
រាជធានីភ្នំពេញ ៖ ស្លាបព្រា គឺជាពិព័រណ៍ដ៏ធំបំផុតនៅកម្ពុជា បានត្រឡប់មកវិញហើយជាមួយការចូលរួមដោយសេរី នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី ១០ និងទី ១១…
រាជធានីភ្នំពេញ ៖ ស្លាបព្រា គឺជាពិព័រណ៍ដ៏ធំបំផុតនៅកម្ពុជា បានត្រឡប់មកវិញហើយជាមួយការចូលរួមដោយសេរី នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី ១០ និងទី ១១…
រាជធានីភ្នំពេញ ៖ ស្លាបព្រា គឺជាពិព័រណ៍ដ៏ធំបំផុតនៅកម្ពុជា បានត្រឡប់មកវិញហើយជាមួយការចូលរួមដោយសេរី នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី ១០ និងទី ១១ ខែធ្នូ ឆ្នាំ ២០២២ ចាប់ពីម៉ោង ៤ល្ងាចរហូតដល់ម៉ោង ៨យប់ ។ ឆ្នាំនេះយើងមានម្ចាស់ឧបត្ថមធំពីធនាគារធំ និងនាំមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺ Phillip Bank ដែលជាម្ចាស់ឧបត្ថមធំ និងបានផ្តល់ជាគូប៉ុងដែលមានតម្លៃស្មើរ $4 រាល់ការបើកគណនីជាមួយធនាគារ Phillip នៅក្នុងកម្មពីធីពិព័រណ៍តែម្តង លើសពីនេះនៅមានកាដូអនុស្សាវរីយ៍ និងរង្វាន់ជាច្រើនទៀតផងដែរ ។
ពួកយើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ពិពណ៍សហគមន៍ដ៏ធំនៅក្នុងឆ្នាំនេះ ដែលយើងបានផ្តល់ជូនជាមួយគូប៉ុងដែលមានតម្លៃស្មើរទឹកប្រាក់ និងរង្វាន់ជាច្រើន សម្រាប់ការចុះឈ្មោះ បើកបញ្ជីរគណនី ! អនុសាសន៍ របស់លោកនាយកនៃ ebanking “Vincent Yap” ។ វាជាការផ្តល់ជូនសម្រាប់អ្នកមកដល់មុន បានមុន និងលើសពីនេះទៅទៀតនោះយើងបានធ្វើការព្រមព្រៀងជាមួយក្រុមការងារទទួលបន្ទុរៀបចំនៃពិព័រណ៍ស្លាបព្រានេះ “The Idea Consultancy” សម្រាប់ការបន្តផ្តល់ជូននេះជាបន្តទៅទៀតសម្រាប់អតិថជនដែលចូលចិត្តញ៉ាំនៅរាជធានីភ្នំពេញ នៅក្នុងឳកាសពិសេសៗ និងបន្តផ្តល់ជូនបន្ទាប់ពីពិព័រណ៍បញ្ចប់នៅចុងសប្តាហ៍នេះក៏ដោយ ។
ឆ្នាំនេះពិព័រណ៍របស់យើងបានផ្តល់ជម្រើសអាហារចម្រុះមុខច្រើនជាងមុន រួមទាំងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនផេ្សងទៀត ដែលជាទីពេញចិត្តរបស់អ្នកចូលចិត្តការដើរហូប ដើរលេង និងសម្រាប់គ្រប់ក្រុមគ្រួសារចូលរួមបានយ៉ាងសប្បាយផងដែរ ។ និងមានកម្មវិធីដ៏ពិសេសមួយដែលមិនធ្លាប់មានពីមុនមក នោះគឺការចាប់មីដែលហូរចុះមកតាមបំពង់ឬស្សី សម្រាប់ក្រុមអ្នកចូលចិត្តញ៉ាំអាហារប្លែកៗទៀតផង ។ នៅមានការប្រកួតញ៉ាំអាហាររកអ្នកខ្លាំង ក៏ដូចជាមានការឡើងជញ្ជាំងវិមាន ដែលនាំមកជូនដោយ Fly PhomPenh ។ លើសពីនេះទៅទៀតមានការតាំងលក់ប្រមាណ 150 ស្តង់អាហារចម្រុះ មានទាំងអាហារបែបខ្មែរ ថៃ កូរ៉េ អឺរ៉ុប អាហារសម្រន់ ភេសជ្ជៈ និងបង្អែមជាច្រើនពីហាងអាហារដែលកំពុងពេញនិយម និងជាច្រើនទៀតដែលមិនទាន់មានលក់ជាផ្លូវការនៅឡើយ ដូចជា Dip! Cambodia ជាដើម ។
«សូមអញ្ញើញចូលរួមដោយរីករាយនៅក្នុងពិពណ៍នេះ អោយដូចពេលលោកអ្នកទៅលេងផ្ទះមិត្តភក្តិជាទីស្រលាញ់ ដោយគ្រាន់តែទៅសប្បាយ និងលម្ហែកាយអ៉ីចឹងដែរ» ។ សាររបស់ “G”,(Galeno Chua), ស្ថាបនិកនៃ The Idea Consultancy Col.,Ltd និងពិព័រណ៍ស្លាបព្រា «នៅក្នុងឆ្នាំនេះយើងទាំងអស់គ្នាបានឆ្លងកាត់មកជាច្រើនរសជាតិ ដូចនេះហើយយើងទាំងអស់គ្នាគ្រាន់តែមានបំណងបង្កើតបរិយាកាសមួយដែលមានផាសុខភាព ជាមួយទីតាំងសុវត្ថិភាព ដល់គ្រប់គ្នាដើម្បីអាចដាក់គ្រប់យ៉ាងចុះ ហើយរីករាយជាមួយមនុស្សជាទីស្រលាញ់ រាប់អាន ជុំវិញអាហារជាច្រើនមុខចម្រុះបរិយាកាសទាំងអស់គ្នា ។ អ្វីដែលយើងខ្ញុំសុំពីអ្នកទាំងអស់គ្នាវិញ គឺមានតែការចូលរួមដោយក្តីស្រលាញ់ ការយោគយល់គ្នា និងជាពិសេសទៅកាន់អ្នកលក់ដ៏មមាញឹករបស់យើងដែលនឹងព្យាយាមខឹតខំប្រឹងប្រែងរបស់ពួកគេសម្រាប់អ្នកចូលរួមទាំងអស់គ្នាផងដែរ» ហើយយើងក៏មិនអាចភ្លេចបាននូវការចូលរួមពីប្អូនស្មាគចិត្តក្នុងព្រឹត្តិការណ៍នេះផងដែរ ។ យើងជឿរជាក់ថា ពិភពលោកយើងត្រូវការការចូលរួមដោយមានការយោគយល់ ព្រមទាំងក្តីស្រលាញ់ជាច្រើន ដើម្បីបង្កើតបានសន្តភាពសម្រាប់ទាំងអស់គ្នា ។
ស្លាបព្រា គឺជាព្រឹត្តិការណ៍ពិព័រណ៍អាហារដ៏ធំបំផុតដែលបង្កើតឡើងដើម្បីចូលរួមអបអរដល់ការញ៉ាំបែបសេរី ចេញពីចិត្ត ការចូលចិត្តញ៉ាំ តេស្តសាកល្បងដើម្បីបង្កើតបទពិសោធន៍ថ្មីៗ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។ ខណៈពេលនេះដែលកំពុងធ្វើការវិភាគលើមតិ សន្ទនា និងស្រាវជ្រាវលើ បញ្ហានានាដែលផ្នែកអាជីវកម្ម និងសហគមន៍កំពុងជួបប្រទះ ដូចជាការសន្ទនាអំពីបរិស្ថាន ការទប់ស្កត់ការចម្លងរោគ ការស្វែងយល់ពីគ្នា និងការយោគយលនៅក្នុងវិស័យ ផលិតផលកសិកម្មម្ហូបអាហារសម្រាប់ការនាំចេញ ផងដែរ ។
ពិព័រណ៍ស្លាបព្រា 2022 បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ស្ថាប័ណ្ណរដ្ឋ និងក្រៅរាជរដ្ឋាភិបាលជាច្រើន ដូចជាក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិក Volunteer Nation និង UYFC និងដំណើរការដោយដៃគូសាជីវកម្មដូចជា Philip Bank, Nham 24, Speedster, Fly Phnom Penh, UNIDO, dip! ប្រទេសកម្ពុជា និងរៀបចំដោយ The Idea Consultancy ដែលជាទីប្រឹក្សាផ្នែករចនាសង្គមកម្ពុជា និងភ្នាក់ងារដែលសាខាចូលទៅក្នុងសេវាកម្មនិរន្តរភាព ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ