ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ក្រុម​សៀមរាប ឈ្នះ​ ​កំពង់ចាម នៅ​ពាន Slamball ដូច​ការ​រំពឹង​ទុក

3 ឆ្នាំ មុន

តំណាង​ក្រុម​បាល់ទះ ដំរី​សៀមរាប ថា​ការ​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ មាន់​ជល់​កំពង់ចាម ២-០ (​សិត​) នេះ​គឺ​ដូច​ទៅ​នឹង​ការ​រំពឹង​ទុក​មុន​ប្រកួត​អ៉ីចឹង ដោយសារ​តែ​ក្រុម​ដៃគូ​ប្រកួត​នៅ​ស្ទើរ​ច្រើន​ចំណុច​កាលពី​ម្សិលមិញ​នេះ​ ។ កីឡាករ…

តំណាង​ក្រុម​បាល់ទះ ដំរី​សៀមរាប ថា​ការ​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ មាន់​ជល់​កំពង់ចាម ២-០ (​សិត​) នេះ​គឺ​ដូច​ទៅ​នឹង​ការ​រំពឹង​ទុក​មុន​ប្រកួត​អ៉ីចឹង ដោយសារ​តែ​ក្រុម​ដៃគូ​ប្រកួត​នៅ​ស្ទើរ​ច្រើន​ចំណុច​កាលពី​ម្សិលមិញ​នេះ​ ។

កីឡាករ គង់ សុ​បាន បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ថា ក្រុម​ម្ចាស់ផ្ទះ មាន់​ជល់​កំពង់ចាម គឺ​នៅ​ស្ទើរ​ច្រើន​ដូច​ជា ការ​ចាប់​សេវា ការ​ធ្វើ​រនាំង​ (​បាំង​) និង​ការ​ម៉ាត់​ផ្ដាច់​ជាដើម ​។ ហេតុនេះ​ហើយ​ទើប​ក្រុម​ខ្លួន​អាច​ឈ្នះ​ដាច់ ២-០ (​សិត​) នេះ​តែ​ម្ដង ​។

ចំណែក​កីឡាករ​ចិត្ត​ត្រជាក់ រស់ ហាន់​វ៉ា ក៏​សរសើរ​ថា ​កម្មវិធី​បាល់ទះ Slamball នេះ​គឺ​រៀបចំ​បាន​ល្អ និង​ប្លែក​ដូច​ជា​បាន​ចុះ​ទៅ​ប្រកួត​ដល់​បណ្ដា​ខេត្ត​ផ្សេង​ៗ នាំ​ឲ្យ​អ្នកគាំទ្រ​បាន​ទស្សនា​ផ្ទាល់ ឃើញ​កីឡាករ​ដែល​ខ្លួន​បាន​ស្រឡាញ់​គាំទ្រ​ទៀត​ផង​ ។ មួយវិញទៀត​ការ​ប្រកួត​នេះ​បែប​ស្តង់ដារ លេង​មិន​ជាប់ដៃ ដែល​ជា​គំរូ​ល្អ​មួយ​ដល់​អ្នក​ជំនាន់​ក្រោយ និង​ជា​ការ​លើកទឹកចិត្ត​ដល់​អ្នក​ចង់​ហាត់​ជា​អាជីព ក្រៅពី​នេះ​ក៏​ជា​ការ​កម្សាន្ត​មួយ​ដល់​ប្រជាជន​តាម​ខេត្ត​បាន​ទស្សនា​ ។

កីឡាករ​កាន់​តួនាទី​ជា​អ្នក​លើក​បាល់​រូប​នេះ​បន្ថែម​ទៀត​ថា ក្រុម​ដែល​ខ្លួន​គិត​ថា ​ជា​ឧបសគ្គ​នៅ​ប្រកួត​ក្រោយ​ៗ​ទៀត​នោះ​គឺ​មាន ខាង​ព្រៃវែង ខាង​ភ្នំពេញ និង​កំពង់ស្ពឺ ព្រោះតែ​ក្រុម​មួយ​ៗ​មាន​សុទ្ធតែ​កីឡាករ​ឆ្នើម​ៗ និង​លេង​ល្អ​ ។

សូម​បញ្ជាក់​ថា ​ការ​ប្រកួត​កីឡាបាល់ទះ Anchor Slamball នេះ នឹង​មាន​ក្រុម​ចូលរួម​ទាំងអស់​ ៨ ​ក្រុម ក្នុង​នោះ​ ៧ ​ក្រុម ​នៅ​តាម​បណ្ដា​ខេត្ត និង​ ១ ​ក្រុម ​ក្នុង​រាជធានី​ភ្នំពេញ ​។ ដោយ​ក្រុម​ទាំង ​៨ ​នេះ​មានឈ្មោះ ភ្នំពេញ​ត្រី​ឆ្លាំង គោព្រៃ​កណ្ដាល ខ្លា​ពពក​បាត់ដំបង ដំរី​សៀមរាប ព​ង្រួ​ល​កំពង់ស្ពឺ ត្រី​ឆ្លាម​កំពត នាគ​ព្រៃវែង និង​មាន់​ជល់​កំពង់ចាម ​។ ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ពី​ខែវិច្ឆិកា​ឆ្នាំ ​២០២២​ នេះ​តទៅ រហូត​ដល់​ខែមករា​ ឆ្នាំ ​២០២៣ ទើប​រក​ឃើញ​ជើងឯក អម​ជាមួយ​ប្រាក់​រង្វាន់​សន្ធឹកសន្ធាប់ ​៕ អត្ថបទសហការ