ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ALLNESS ខូ​ឡា​ជេន លំដាប់ថ្នាក់​លេខ​១ នៅ​ប្រទេស​​ថៃ ប្រកាស​សម្ពោធ​នៅ​កម្ពុជា​ក្រោម​វត្តមាន​តារា​ល្បី​ថៃ នាង Pitchanart Sakhakorn

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ALLNESS COLLAGEN ដែល​ជា​ផលិតផល​ខូ​ឡា​ជេន​លំដាប់ថ្នាក់​នាំមុខ​នៅ​ប្រទេស​ថៃ​នោះ បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២២​នេះ ។…

រាជធានី​ភ្នំពេញ ៖ ALLNESS COLLAGEN ដែល​ជា​ផលិតផល​ខូ​ឡា​ជេន​លំដាប់ថ្នាក់​នាំមុខ​នៅ​ប្រទេស​ថៃ​នោះ បាន​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២២​នេះ ។ ការ​ប្រកាស​សម្ពោធ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ ក្រោម​វត្តមាន​តារា​ល្បីឈ្មោះ​របស់​ព្រះរាជាណាចក្រ​ថៃ គឺ​នាង Pitchanart Sakhakorn ដែល​ជា​ទូត​សុ​ឆន្ទៈ​របស់​ផលិតផល​នេះ ថា្ន​ក់​ដឹកនាំ​ក្រុមហ៊ុន​ពី​ប្រទេស​ថៃ សិល្បករ អាជីវករ ជា​ច្រើន​កុះករ​ចូលរួម​ផង​ដែរ​។

ជា​ក្រុមហ៊ុន និង​ជា​ផលិតផល​មានឈ្មោះ​បោះ​សំឡេង​ឈានមុខ​នៅ​ប្រទេស​ថៃ ពេល​នេះ​ផលិតផល ALLNESS COLLAGEN បាន​បង្ហាញ​វត្ត​មាននៅ​កម្ពុជា ជាមួយនឹង​ភាព​ជឿជាក់​ខ្ពស់​ថា នឹង​អាច​វា​.​យ​លុក​ទីផ្សារ​នៅ​កម្ពុជា​បាន​។ តារា​សម្តែង​ថៃ នាង Pitchanart Sakhakorn បាន​ស្នើ​ឲ្យ​អតិថិជន​អាច​ធ្វើការ​សាកល្បង​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​នេះ នោះ​នឹង​អាច​បានដឹង​ច្បាស់​អំពី​គុណ​តម្លៃ​សម្រាប់​សុខភាព​រូបរាង​កាយ និង​សម្រស់​។

នាង Pitchanart Sakhakorn បាន​លើក​ឡើង​ថា នាង​បាន​ក្លាយជា​ទូត​សុ​ឆន្ទៈ​នៃ​ផលិតផល​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ហើយ​ក៏​ជា​អ្នក​ដែល​បាន​ប្រើប្រាស់​ផលិតផល​នេះ និង​ទទួល​បានការ​និយម​ទទួលទាន​ច្រើន​នៅ​ប្រទេស​ថៃ​ផង​ដែរ​។ នាង​លើក​ឡើង​ដែរ​ថា នាង​ពិតជា​រំភើប​ដែល​បាន​ធ្វើ​ដំណើរ​កាន់​ប្រទេស​កម្ពុជា​ជា​ថ្មី ជាមួយ​ការ​ប្រកាស​សម្ពោធ​ផលិតផល ALLNESS COLLAGEN ជា​ផ្លូវការ ហើយ​នាង​ក៏​មាន​គម្រោង​ធ្វើ​ដំណើរ​មក​កម្ពុជា​ថ្មី ដើម្បី​ចូលរួម​បំពេញការងារ និង​ការ​ថត​ស្នាដៃ​សិល្បៈ​មួយ​ចំនួន​នៅ​កម្ពុជា​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ALLNESS COLLAGEN ជា​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ជប៉ុន ជា​ផលិតផល ធ្វើ​ឲ្យ​ស្បែក​តឹង​ណែន រក្សា​សំណើម​ស្បែក ជួយ​ឲ្យ​ស្បែក​ទន់​រលោង កាត់​បន្ថយ​ស្លាកស្នាម និង​ការ​កើត​មុន ធ្វើ​អោយ​ស្បែក ស ភ្លឺ រលោង ក្មេង​ជាង​វ័យ ។ ALLNESS COLLAGEN គឺជា​ផលិតផល​ត្រូវ​មាន​សុវត្ថិភាព ត្រូវ​តាម​មាត្រដ្ឋាន​ស្តង់ដា​អន្តរជាតិ​ ៕ អត្ថបទសហការ