ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឯកឧត្តម ជា ចាន់​តូ​ អញ្ជើញ​ចូលរួមក្នុងពិធីអបអរសាទរ ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤៤ នៃ “​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា​” ២​ធ្នូ

1 ឆ្នាំ មុន

ខេត្តកំពង់ធំ​៖ រណសិរ្ស​ ២​ធ្នូ ឆ្នាំ​១៩៧៨ ​មិន​ត្រឹមតែ​សង្គ្រោះ​យើង​ទាំងអស់​គ្នា ​ឲ្យ​ចាក​ផុត​ពី​គ្រោះ​មហន្តរាយ ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ស្តារ…

ខេត្តកំពង់ធំ​៖ រណសិរ្ស​ ២​ធ្នូ ឆ្នាំ​១៩៧៨ ​មិន​ត្រឹមតែ​សង្គ្រោះ​យើង​ទាំងអស់​គ្នា ​ឲ្យ​ចាក​ផុត​ពី​គ្រោះ​មហន្តរាយ ​នៃ​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ស្តារ កសាង និង​អភិវឌ្ឍន៍​សង្គម​ជាតិ​នៅ​គ្រប់​ដំណាក់កាល ធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា​ ប្រែ​មុខមាត់​ថ្មី ជា​បន្តបន្ទាប់ ​។

នេះ​ជា​ការ​បញ្ជាក់​របស់ ឯកឧត្តម ​បណ្ឌិត ជា ចាន់​តូ​ សមាជិក​ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ខេត្ត ក្នុង​ឱកាស​ដែល​ឯកឧត្ដម ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​អង្គ​មិ​ទ្ទី​ញ​មហាជន​ អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៤៤ ទិវា​កំណើត​រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (២​ធ្នូ ១៩៧៨-២​ធ្នូ ២០២២) ​នៅ​ខេត្តកំពង់ធំ ​ដែល​បាន​ប្រារ​ព្វ​ធ្វើ​នៅ​ថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២២ ​ក្នុង​នោះ​ក៏​មាន​តំណាង​មហាជន​និង​តំណាង​មក​ពី​គ្រប់​វិស័យ​ជិត ​២ ​ពាន់ ​នាក់​បាន​ចូលរួម​ផង​ដែរ​ ។

នៅ​ឱកាស​នោះ​ឯកឧត្តមបណ្ឌិត​ មាន​ប្រសាសន៍​លើក​ឡើង​ថា ÷ ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២២​នេះ គឺជា​ថ្ងៃ​គម្រប់​ខួប​លើក​ទី​៤៤ (២​ធ្នូ ១៩៧៨-២​ធ្នូ ២០២២) ទិវា​កំណើត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ថា “​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍ មាតុភូមិ​កម្ពុជា​” ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​កម្លាំង​អ្នក​ស្នេហា​ជាតិ​មក​ពី​គ្រប់​ទិស​ទី ទាំង​ក្នុង និង​ក្រៅប្រទេស រួបរួម​គ្នា​ក្រោកឈរ​ធ្វើ​ចលនា​តស៊ូ​ ក្នុង​គោលដៅ​រំដោះជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា ឱ្យ​រស់រាន​មានជីវិត ឡើង​វិញ រួច​ផុត​ពី​គ្រោះ​មហន្តរាយ និង​ការ​កា.ប់សម្លា.ប់ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​បន​ប្រល័យ​ពូជ សាសន៍​ប៉ុ​ល​ពត ​។ រណសិរ្ស​២​ធ្នូ មិន​ត្រឹមតែ​សង្គ្រោះ​យើង​ទាំងអស់​គ្នា​ឲ្យ​ចាក​ផុត ​ពី​គ្រោះ​មហន្តរាយ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រណសិរ្ស​ ២​ធ្នូ ក៏​បាន​រួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ការ​ស្តារ កសាង និង​អភិវឌ្ឍន៍​សង្គម​ជាតិ​នៅ​គ្រប់​ដំណាក់កាល ធ្វើ​ឲ្យ​មា​តុ ភូមិ​កម្ពុជា​ប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់ ​។ រយៈពេល ៤៤ ឆ្នាំ​បាន​កន្លង​ផុត​ទៅក៏​ពិតមែន ប៉ុន្តែ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ នៅ​តែ​ស្ថិត​ក្នុង​ដួងចិត្ត និង​ការ​ចង​ចាំ នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ៗ​រូប ​។

ផ្អែក​លើ​មូលដ្ឋាន​នេះហើយ ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​យើង ​នៅ​យល់​ដឹង​យ៉ាង​ច្បាស់​ថា រណសិរ្ស​ ២​ធ្នូ គឺជា​បុព្វការី​ដ៏​មាន មហា​គុណូបការៈ​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ​។ បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​បាន​រស់នៅ​យ៉ាង សុខដុមរមនា ក្នុង​សន្ដិភាព សេរីភាព និង​សន្តិសុខ​ដ៏​ប្រសើរ ហើយ​កំពុង​តែ​រួម​សាមគ្គី​គ្នា​ឈាន​ទៅ​មុខ លើ​មាគ៌ា នៃ​ការ​អភិវឌ្ឍន៍ ដោយ​ផ្អែក​លើ​មូលដ្ឋាន ​នៃ​សមិទ្ធផល​ទាំងឡាយ​ ដែល​សម្រេច​បាន​កន្លង​មក ។

ជា​ពិសេស បាន​ពង្រឹង​ថែម​ទៀត​នូវ​មូលដ្ឋាន​គ្រឹះ​ សម្រាប់​បន្ត ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ប្រជាជន ។​ ជាមួយ​នេះ​ដែរ រាជ​រដ្ឋ​ភិ​បាល​កម្ពុជា អាណត្តិ​ទី ៦ នីតិកាល​ទី ៦ របស់​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី បាន​នឹង​កំពុង​បន្ត អនុវត្ត​យ៉ាង​សកម្ម​នូវ​យុទ្ធសាស្ត្រ​ចតុកោណ នៃ​គោលនយោបាយ សេដ្ឋកិច្ច​សង្គម​របស់​ខ្លួន ​។

រាជរដ្ឋាភិបាល​បាន​បង្ហាញ​ឆន្ទៈ​ដ៏​ប្តូរផ្តាច់​ និង​សកម្មភាព​ប្រកបដោយ​ផ្លែផ្កា​ ក្នុង​ការ​អនុវត្តន៍​រាល់​កំណែទម្រង់​ដ៏​ទូលំទូលាយ និង​ស៊ីជម្រៅ​ទាំងឡាយ ​ដែល​កាន់តែ​ពង្រីក​បាន​នូវ​លក្ខណៈសម្បត្តិ​អនុគ្រោះ​ថែម​ទៀត ដល់​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ៕ អត្ថបទសហការ