ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តាម​រយៈ​យុទ្ធនាការសង្គម «​រួម​គ្នា​ដើម្បី​ក្តី​ស្រមៃ​កុមារ​កម្ពុជា​» ក្រុមហ៊ុន Yeo’s ប្រចាំ​ប្រទេស​កម្ពុជា និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) រួម​គ្នា​ជួយ​ដល់​សហគមន៍​ ដើម្បី​បញ្ចប់​វ​ដ្ឋ​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា​

2 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សា​លាម​ត្តេ​យ្យ​ថ្មី​មួយ​ខ្នង ​ត្រូវ​បាន​បើក​ដំណើរការ​ឱ្យ​កុមារ​កំពុង​ជួប​ការ​ខ្វះខាត បាន​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ជោគជ័យ ហើយ​សាលា​មួយ​នេះ​នឹង​ផ្តល់​ឱ្យ​កុមារ​ទាំង​អស់នោះ នូវ​លទ្ធភាព​ទទួល​បានការ​អប់រំ​កាន់តែ​ប្រសើរ​ឡើង និង​អាច​បើកផ្លូវ​ឱ្យ​ដំណើរ​ជីវិត​របស់​ពួក​គេ ឆ្ពោះទៅ​រក​ភាព​ជោគជ័យ និង​ក្លាយជា​អ្នកដឹកនាំ​របស់​កម្ពុ​ជានា​ពេល​អនាគត…

រាជធានីភ្នំពេញ ៖ សា​លាម​ត្តេ​យ្យ​ថ្មី​មួយ​ខ្នង ​ត្រូវ​បាន​បើក​ដំណើរការ​ឱ្យ​កុមារ​កំពុង​ជួប​ការ​ខ្វះខាត បាន​ចុះ​ឈ្មោះ​ចូល​រៀន​ដោយ​ជោគជ័យ ហើយ​សាលា​មួយ​នេះ​នឹង​ផ្តល់​ឱ្យ​កុមារ​ទាំង​អស់នោះ នូវ​លទ្ធភាព​ទទួល​បានការ​អប់រំ​កាន់តែ​ប្រសើរ​ឡើង និង​អាច​បើកផ្លូវ​ឱ្យ​ដំណើរ​ជីវិត​របស់​ពួក​គេ ឆ្ពោះទៅ​រក​ភាព​ជោគជ័យ និង​ក្លាយជា​អ្នកដឹកនាំ​របស់​កម្ពុ​ជានា​ពេល​អនាគត ​។

(​ពី​ខាងឆ្វេង​) លោក ឈួ​ន ប៊ុ​ន​ឈឿ​ន​, ប្រធាន​ផ្នែក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​គណកម្មាធិការ​ជាតិ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច និង ជា​អនុប្រធាន​នាយកដ្ឋាន​អប់រំ​កុមារ​តូច​; លោក Scott Neeson ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង លោក Ozgur Simsek អគ្គនាយក​ក្រុមហ៊ុន Yeo’s ប្រចាំ​ប្រទេស​កម្ពុជា ​។ (From left) Mr. Chhoun Bunchhoeun, Head of Admin, and Finance Unit of NC-ECCD and Deputy Director of Early Childhood Education Department; Scott Neeson, Founder and Executive Director of CCF and Ozgur Simsek, Managing Director Emerging Market, Yeo’s Cambodia.

ប្រទេស​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃ​ទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​២០២២ ក្រុមហ៊ុន Yeo’s Cambodia ដែល​ជា​ក្រុមហ៊ុន​ភេសជ្ជៈ​អាស៊ី​ឈានមុខ​គេ​នៅ​កម្ពុជា និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ដែល​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ​ក្នុងស្រុក បាន​រួម​គ្នា​បើក​សម្ពោធ​ជា​ផ្លូវការ​នូវ​សា​លាម​ត្តេ​យ្យ​ថ្មី​ដែល​មានឈ្មោះ​ថា សា​លាម​ត្តេ​យ្យ Yeo’s ​។ សា​លាម​ត្តេ​យ្យ​ដែល​អាច​ទទួល​សិស្ស​បាន​ចំនួន ៥០ នាក់​នេះ គឺជា​លទ្ធផល​នៃ​គំនិត​ផ្តួចផ្តើម​ទំនួល​ខុស​ត្រូវ​សង្គម​របស់​សាជីវកម្ម (CSR) នៃ​ក្រុមហ៊ុន Yeo’s ដើម្បី​ធានា​ថា កុមារ​ដែល​មិនសូវ​មានឱកាស អាច​ទទួល​បានការ​អប់រំ​មួយ​ដែល​ល្អ និង​អាច​ទទួល​បាន​ជំនាញ​ផ្សេង​ៗ​ទៅ​តាម​តម្រូវការ និង​ឆ្ពោះទៅ​រក​ការ​បញ្ចប់​ភាព​ក្រីក្រ​នៅ​កម្ពុជា ​។

រូបថត​អនុស្សាវរីយ៍​ក្នុង​ព្រឹត្តិការណ៍​ពិធី​សម្ពោធ​សា​លាម​ត្តេ​យ្យ Yeo’s ​។
Commemorative shot of the Yeo’s Kindergarten grand opening event.
រូបថត​អនុស្សាវរីយ៍​រវាង​លោក Scott Neeson ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ជាមួយ លោក Ozgur Simsek អគ្គនាយក​ក្រុមហ៊ុន Yeo’s ប្រចាំ​ប្រទេស​កម្ពុជា និង បុគ្គលិក Yeo’s Cambodia​ ។ Commemorative shot of Scott Neeson, Founder and Executive Director of CCF with Ozgur Simsek, Managing Director Emerging Market, Yeo’s Cambodia and Yeo’s Cambodia employees.

ក្នុង​ពិ​ធិ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​សា​លាម​ត្តេ​យ្យ Yeo’s ជា​ផ្លូវការ​នេះ បាន​មានការ​អញ្ជើញ​ចូលរួម​ជា​គណអធិបតី​ពី​សំណាក់ ឯកឧត្តម គួ​ច គូ​លំអ ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ លោក ឈួ​ន ប៊ុ​ន​ឈឿ​ន​, ប្រធាន​ផ្នែក​រដ្ឋបាល និង​ហិរញ្ញវត្ថុ នៃ​គណកម្មាធិការ​ជាតិ​គាំពារ និង​អភិវឌ្ឍ​កុមារ​តូច និង ជា​អនុប្រធាន​នាយកដ្ឋាន​អប់រំ​កុមារ​តូច លោក Ozgur Simsek អគ្គនាយក​ក្រុមហ៊ុន Yeo’s ប្រចាំ​ប្រទេស​កម្ពុជា និង​លោក Scott Neeson ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា រួម​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​មួយ​ចំនួន ព្រមទាំង​ពលរដ្ឋ​នៅ​សហគមន៍​មូលដ្ឋាន​ផ្ទាល់ បាន​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​នេះ​ផង​ដែរ ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Yeo’s Cambodia បាន​បរិច្ចាគ​ជា​ទឹកប្រាក់​ចំនួន ៥ ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ការ​សាងសង់​សាលា​ម​ត្តេ​យ្យ​ទី​ពីរ​នេះ ​។ ជំនួយ​ដ៏​ច្រើន​នេះ​បាន​ផ្តល់​លទ្ធភាព​ឱ្យ​សា​លាម​ត្តេ​យ្យ​ថ្មី​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​អតីត​ទីលាន​ចាក់សំរាម​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​សាងសង់​ជា​ស្ថាពរ ក្នុង​នោះ​មាន​ថ្នាក់រៀន​ចំនួន ៤ ការិយាល័យ​ចំនួន ៤ ចំណត​ម៉ូតូ​មួយ​កន្លែង និង​ទីធ្លា​សម្រាប់​ក្មេង​លេង​មួយ​។ គួរ​ដឹង​ដែរ​ថា សា​លាម​ត្តេ​យ្យ Yeo’s នឹង​អាច​បំពេញ​ចន្លោះ​ខ្វះខាត​នៅ​ក្នុង​តំបន់​ស្ទឹង​មាន​ជ័យ ដែល​ជា​តំបន់​ពុំ​សូវ​មាន​សុវត្ថិភាព និង​កង្វះ​ការ​អប់រំ​សម្រាប់​កុមារ​តូច​ៗ ​។ កន្លង​មក គ្រួសារ​នៅ​ទីនោះ​មិន​អាច​បញ្ជូន​កូន​របស់​ពួក​គេ​ទៅ​កាន់​សា​លាម​ត្តេ​យ្យ​ដើម ​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​នោះ​ទេ ពីព្រោះ​វា​មាន​ចំងាយ​ឆ្ងាយ និង​ត្រូវការ​ចំណាយ​ច្រើន​សម្រាប់​ការ​ធ្វើ​ដំណើរ​។ ដែល​នេះ​មាន​ន័យ​ថា កុមារ​នៅ​ភាគ​ខាងត្បូង​នៃ​តំបន់​នេះ​ត្រូវ​បាន​បាត់បង់​ឱកាស​ចូល​រៀន​នៅ​សាលា ដោយ​ត្រូវ​រស់នៅ​តាម​ដងផ្លូវ ខណៈ​ដែល​ឪពុក​ម្តាយ​របស់​ពួក​គេ​ត្រូវ​ធ្វើការ​ជា​ប្រចាំ​។ សា​លាម​ត្តេ​យ្យ​មួយ​នេះ​នឹង​មិន​ត្រឹមតែ​ជា​ស្ថាប័ន​អប់រំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​កន្លែង​ដ៏​មាន​សុវត្ថិភាព​សម្រាប់​កុមារ​នៅ​ពេល​ថ្ងៃ​ផង​ដែរ​ ។

យុទ្ធនាការ​សង្គម “​រួម​គ្នា​ដើម្បី​ក្តី​ស្រមៃ​កុមារ​កម្ពុជា​” គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមការងារ Yeo’s ដែល​មើលឃើញ​ថា Yeo’s មិនមែន​ត្រឹមតែ​ក្រុមហ៊ុន​ភេសជ្ជៈ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​សង្គម​ ។ លោក Ozgur Simsek បាន​លើក​ឡើង​ថា៖ «​វិស័យ​ឯកជន​មាន​តួនាទី​យ៉ាង​សំខាន់​ខ្លាំង​ណាស់​នៅ​ក្នុង​សង្គម​។ សម្រាប់ Yeo’s យើងខ្ញុំ​ជឿជាក់​ថា យើង​អាច​រួម​គ្នា​កសាង​ពិភពលោក​មួយ​ដែល​គួរ​ឱ្យ​ចង់​រស់នៅ​បាន​។ ដូច្នេះ​ហើយ នេះ​ជា​ហេតុផល​ដែល​យើង​បាន​ចាប់​ដៃគូ​ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ក្នុង​ការ​បន្ត​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​សម្រាប់​សហគមន៍​។ នេះ​គឺជា​អ្វី​ដែល​លោក Scott Neeson តែងតែ​ស្រមៃ​ចង់បាន ហើយ​វា​ក៏​បាន​ក្លាយជា​ការ​ពិត ត្រង់​ថា​យើង​បាន​ផ្ដល់​ជូន​ដល់​ជន​ក្រីក្រ និង​ខិត​ទៅ​ជិត​ទៅ​រក​ការ​បញ្ចប់​វដ្ដ​នៃ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។ ទាំង​អស់នេះ​គឺជា​រឿង​មួយ​ដែល​យើង​ពេញចិត្ត​យ៉ាង​ខ្លាំង​»​ ។

យុទ្ធនាការ​នេះ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ដើម្បី​ឆ្ពោះទៅ​រក​ការ​បញ្ចប់​ភាព​ក្រីក្រ​នៅ​កម្ពុជា និង​ជា​សក្ខីភាព​មួយ​ក្នុង​ការ​បង្ហាញ​អំពី​ឥទ្ធិពល​វិជ្ជមាន​របស់​វិស័យ​ឯកជន​ទៅ​លើ​សង្គម​ជាតិ ​។ យុទ្ធនាការ​សង្គម “​រួម​គ្នា​ដើម្បី​ក្តី​ស្រមៃ​កុមារ​កម្ពុជា​” បាន​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះចន្លោះ​នៅ​ក្នុង​សហគមន៍ ដោយ​ធានា​ឱ្យ​មានការ​អប់រំ​មួយ​ប្រកបដោយ​គុណភាព និង​សមធម៌​សម្រាប់​ទាំងអស់​គ្នា​​​ ។ ការ​លើកកម្ពស់​ការ​ទទួល​បាន​នូវ​ការ​សិក្សា​ពេញ​មួយ​ជីវិត គឺជា​បេសកកម្ម​តម្រង់​ទិស​មួយ ដែល​ស្រប​ទៅ​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDGs) របស់​អង្គការសហប្រជាជាតិ​ផង​ដែរ​ ។

លោក Scott Neeson ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ។

លើស​ពី​នេះ សា​លាម​ត្តេ​យ្យ Yeo’s នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ទិស​ដៅ​យុទ្ធសាស្ត្រ​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ក្នុង​ការ​ផ្តល់​ការ​អប់រំ ការ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ និង​កម្មវិធី​គាំទ្រ​ដោយ​ផ្ទាល់​ក៏​ដូច​ជា​កម្មវិធី​គាំទ្រ​សហគមន៍​ផ្សេង​ៗ ​។ គំនិត​ផ្តួចផ្តើម​របស់ ក្រុមហ៊ុន Yeo’s និង​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) បាន​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​វិស័យ​ឯកជន និង​សាធារណៈថា វា​ពិតជា​មាន​ភាព​ចាំបាច់​ក្នុង​ការ​លើកកម្ពស់​សហគមន៍​ក្រីក្រ និង​ផ្តល់​ជូន​នូវ​ឱកាស​ដែល​ពួក​គេ​គួរតែ​ទទួល​បាន​។ “​យើងខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​ខ្លាំង​ណាស់ ដែល​បាន​សាងសង់​កន្លែង​អប់រំ​ថ្មី​មួយ​នេះ​ប្រកបដោយ​ភាព​ជោគជ័យ សម្រាប់​កុមារ​តូច​ៗ​ជា​ច្រើន​ដែល​កំពុង​រស់នៅ​តំបន់​ស្ទឹង​មាន​ជ័យ​នេះ​ ​​។ សា​លាម​ត្តេ​យ្យ​នេះ​មិន​ត្រឹមតែ​ផ្តល់​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​សិក្សា​នា​ពេល​អនាគត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​កន្លែង​សម្រាប់​កុមារ​ដើម្បី​ទទួល​បាន​នូវ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ក៏​ដូច​ជា​សុវត្ថិភាព​សម្រាប់​ពួក​គេ​គ្រប់​ៗ​គ្នា ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​របស់​ពួក​គេ​កំពុងធ្វើការ​នៅ​ខាងក្រៅ ​។ ខ្ញុំ សូម​ថ្លែងអំណរគុណ​យ៉ាង ជ្រាលជ្រៅ ចំពោះ Yeo’s Cambodia សម្រាប់ ការ​បរិច្ចាគ និង រួមចំណែក​ដ៏​ធំធេង មួយ​នេះ​” ចែករំលែក​ដោយ​លោក Scott Neeson ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ​។ គួរ​ដឹងផង​ដែរ​ថា បច្ចុប្បន្ន​នេះ អង្គការ​មូលនិធិ​កុមារ​កម្ពុជា កំពុង​ផ្ដល់​ជំនួយ និង​គាំទ្រ​ដល់​ការ​អប់រំ​ដល់​កុមារ​ចំនួន​ប្រមាណ​ជា​ជាង ១៧០០​នាក់ ដើម្បី​ផ្លាស់​ប្តូរជីវិត​ក្មេង​ៗ​រាប់​ពាន់​នាក់ ដែល​រស់នៅ​សហគមន៍​ខ្វះខាត​បំផុត​ក្នុង​ប្រទេស​កម្ពុជា ​។

អំពី​ក្រុមហ៊ុន Yeo’s
ក្រុមហ៊ុន Yeo’s មាន​ប្រវត្តិ​ច្រើន​ជាង ១២០ ឆ្នាំ​មក​ហើយ​។ ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ហៅ​ម្យ៉ាងទៀត​ថា YHS ឬ Yeo Hiap Seng​។ នៅ​ក្នុង​ឧស្សាហកម្ម​ភេសជ្ជៈ និង​អាហារ Yeo’s គឺជា​ម៉ាក​យីហោ​ល្បីល្បាញ​លំដាប់​អន្តរជាតិ​មួយ​ដែល​គួរ​ឱ្យ​ទុកចិត្ត​បំផុត​។ ជា​ម៉ាក​ភេសជ្ជៈ​អាស៊ី​ឈានមុខ​គេ​នៅ​កម្ពុជា Yeo’s ប្ដេជ្ញា​បំពេញតម្រូវការ​របស់​អ្នក​ទទួលទាន ជាមួយនឹង​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់ ល្អ​ចំពោះ​សុខភាព និង​ជា​ផលិតផល​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត ​។

ជា​ភេសជ្ជៈ​ល្បីឈ្មោះ​ឈានមុខ​គេ​ក្នុង​ទីផ្សារ​ភេសជ្ជៈ​នៅ​អាស៊ី Yeo’s បាន​ពង្រីក​វិសាលភាព​ទៅ​កាន់​អតិថិជន​កាន់តែ​ច្រើន និង​ពង្រឹង​វត្តមាន​ឧស្សាហកម្ម​របស់​ខ្លួន តាម​រយៈ​ការ​ពង្រីក​សាខា​ទៅ​កាន់​តំបន់​ជុំវិញ​ពិភពលោក និង​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ផង​ដែរ​។ ធ្វើ​យ៉ាងណា នៅ​ក្នុង​ទីផ្សារ​ប្រកួតប្រជែង​លើ​វិស័យ​ភេសជ្ជៈ​នេះ ក្រុមការងារ​របស់ Yeo’s អាច​រក្សា​បាន​នូវ​គុណប្រយោជន៍ និង​ភាព​ទាន់សម័យ​ទៅ​តាម​តម្រូវការ និង​កា​រវិ​វត្ត​របស់​អ្នក​ទទួលទាន ក៏​ដូច​ជា​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់​ៗ ដោយ​ផ្អែក​លើ​របៀបរបប​រស់នៅ និង​ភាព​ខុស​គ្នា​នៃ​វប្បធម៌​របស់​ប្រទេស​នីមួយ​ៗ ​។

ព្រឹត្តិការណ៍​សំខាន់​ៗ​របស់​ក្រុមហ៊ុន​ភេសជ្ជៈ Yeo’s នៅ​កម្ពុជា
•​ ​នៅ​ឆ្នាំ​២០២០ Yeo’s ចាប់ផ្តើម​បើក​ដំណើរការ​រោងចក្រ​ផលិត​នៅ​កម្ពុជា​ដោយ​ផ្ទាល់
•​ ​នៅ​ឆ្នាំ​២០២១ Yeo’s បាន​ទទួល ពានរង្វាន់​ស្តង់ដារ​មាស​សម្រាប់​ផ្នែក​ពន្ធ
•​ ​Yeo’s គឺជា​ភេសជ្ជៈ​អាស៊ី​ជម្រើស​ទី ១ នៅ​ប្រទេស​កម្ពុជា នេះ​បើ​យោង​ទៅ​លើ​ការ​ស្រាវជ្រាវ​របស់ Kantar នៅ​ដើមខែ​មីនា ឆ្នាំ​២០២១ ​។
•​ ​នៅ​ឆ្នាំ​២០២១ Yeo’s បាន​ចូលរួម​សហការ​ជាមួយ​អង្គការ CCF ដែល​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​សហគមន៍ ដែល Yeo’s ក៏​បាន​ខិតខំ​ប្រឹងប្រែង​លើកទឹកចិត្ត ឱ្យ​អតិថិជន​របស់​ខ្លួន​ចូលរួម​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សង្គម​នេះ​ផង​ដែរ ​។
•​ ​ចាប់ពី​ឆ្នាំ​២០២២ នេះ​តទៅ Yeo’s នឹង​ចាប់ផ្តើម​ពង្រីក​ទីផ្សារ ដោយ​នាំ​ចេញ​ផលិតផល របស់​ខ្លួន​ពី​ប្រទេស​កម្ពុជា​ទៅ កាន់​ប្រទេស​ផ្សេង​ដ៏​ទៃ​ទៀត​នៅ តំបន់​អាស៊ី​ ។

យើងខ្ញុំ​មាន​កិត្តិយស​យ៉ាង​ក្រៃ​លែង​ដែល​បាន​ឈ្នះ​ពានរង្វាន់​ក្នុងអំឡុងពេល ២ ​ឆ្នាំ​ចុង​ក្រោយ​នេះ​៖
•​ ​នៅ​ឆ្នាំ​២០១៧ ទទួល​បាន​ពានរង្វាន់​ម៉ាក​យីហោ​ដែល​មាន​កិត្យានុភាព​នៅ​សិង្ហ​បុរី (Singapore Prestige Brand Award) សម្រាប់​ម៉ាក​យីហោ​ពេញ​និយម​បំផុត​ប្រចាំ​តំបន់ ។
•​ ​នៅ​ឆ្នាំ​២០១៧ ពានរង្វាន់​ម៉ាក​យីហោ​ដែល​មាន​កិត្យានុភាព​នៅ​សិង្ហ​បុរី (Singapore Prestige Brand Award) សម្រាប់​ម៉ាក​យីហោ​ក្នុង​តំបន់ ។
•​ ​នៅ​ឆ្នាំ​២០១៨ ទទួល​បាន​ពានរង្វាន់​ឈ្មោះ​ថា The Brand Laureate World Halal Brand Award 2018 ដែល​ជា​ពាន​សម្រាប់​ម៉ាក​យីហោ​ល្អ​បំផុត​ក្នុង​ចំណោម​ប្រភេទ​ទំនិញ​អាហារ និង​ភេសជ្ជៈ​ដែល​លក់ដាច់​លឿន​រហ័ស​ជាងគេ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ Yeo’s Cambodia៖ https://www.yeos.com.sg/ ឬ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ https://www.facebook.com/yeos.kh

អំពី​សាលា​ម​ត្តេ​យ្យ​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា CCF
អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ជឿជាក់​ថា ជាមួយនឹង​ការ​អប់រំ​ប្រកបដោយ​គុណភាព និង​ភាព​ជា​អ្នកដឹកនាំ កុមារ​ម្នាក់​អាច​មាន​សក្តានុពល​ក្នុង​ការ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​ទាំងមូល​ ចេញពី​ភាព​ក្រីក្រ​បាន ហើយ​ក្រុម​កុមារ​ដែល​មានការ​អប់រំ​បាន​ខ្ពង់ខ្ពស់ អាច​មានឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​សង្គម​មួយ​បាន ​។

សា​លាម​ត្តេ​យ្យ​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ផ្ដល់​នូវ​កម្មវិធី​សិក្សា​ពេញ​ម៉ោង​សម្រាប់​កុមារ​តូច​ៗ​ដែល​មាន​អាយុ​ចាប់ពី ៣ ទៅ ៦ ឆ្នាំ ដែល​ជា​ធម្មតា ពួក​គេ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ពី​កម្មវិធី​ថែទាំ​កុមារ​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ដោយ​ផ្ទាល់​ ។ គោលបំណង​នៃ​កម្មវិធី​នេះ​គឺ​ដើម្បី​បង្កើត​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​សម្រាប់​ការ​រៀនសូត្រ​តាំងពី​នៅ​វ័យ​កុមារ ក្នុង​បរិយាកាស​សប្បាយ​រីករាយ សុវត្ថិភាព និង​ការ​យកចិត្តទុកដាក់ ដែល​ទាំង​អស់នេះ​ជា​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​រាង​កាយ ការ​ចេះ​រស់នៅ​ក្នុង​សង្គម អារម្មណ៍​ផ្លូវ​ចិត្តល្អ និង​ការ​យល់​ដឹង​របស់​កុមារ​ទាំងអស់​គ្នា​ ។

កម្មវិធី​នេះ​គឺជា​ការ​រៀបចំ​សិស្សានុសិស្ស​ឱ្យ​មានការ​ត្រៀមខ្លួន​រួច​ជា​ស្រេច​មុន​នឹង​ប​ញ្ចូ​ន​ទៅ​កាន់​ប្រព័ន្ធ​អប់រំ​សាធារណៈ រួម​ទាំង​ក្នុង​កម្មវិធី​អប់រំ​ដ៏​ទូលំទូលាយ​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ផ្ទាល់​។ សិស្សានុសិស្ស​ទាំងអស់​ទទួល​បាន​អាហារ ៣ ពេល​ក្នុង​មួយ​ថ្ងៃ បូក​រួម​ទាំង​អាហារ​សម្រន់​ដែល​ល្អ​ចំពោះ​សុខភាព ព្រមទាំង​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ និង​សុខភាព​ផង​ដែរ ​។ អង្គការ​មូលនិធិ​កុមារ​កម្ពុជា​តែងតែ​រក្សា​ការពារ​កុមារ​ ឱ្យ​នៅ​ឆ្ងាយ​ពី​ស្ថានភាព​មិន​មាន​សុវត្ថិភាព​ ជាមួយ​ឪពុក​ម្តាយ​របស់​ពួក​គេ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រើស​អេ​ត​ចាយ ឬ​នៅ​តាម​កន្លែង​សំណង់​ដែល​គ្រោះថ្នាក់ ​។ នៅ​ឆ្នាំ​២០២០ កម្មវិធី​នេះ​បាន​បណ្ដុះបណ្ដាល​សិស្ស​ចំនួន ៩០ នាក់​រួច​មក​ហើយ ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖
អ្នកស្រី Claudia TURKINGTON
អ្នកគ្រប់គ្រង​កម្មវិធី​ស្ម័គ្រចិត្ត និង​ដៃគូ
អង្គការ​មូលនិធិ​កុមារ​កម្ពុជា
អ៊ី​ម៉ែ​ល​៖ claudia.turkington@cambodianchildrensfund.org

អ្នកស្រី SANG Vanny
ប្រធាន​ផ្នែក​ទីផ្សារ
Yeo’s Cambodia
អ៊ី​ម៉ែ​ល​៖ vannySANG@yeos.com

ទំនាក់ទំនង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​៖
Mr. Jake Mean
ERA Communications Cambodia
ទូរស័ព្ទ​លេខ​៖ +855-78342788
អ៊ី​ម៉ែ​ល​៖ jake@eracommunications.com ៕ អត្ថបទសហការ