
មូលនិធិព្រីនស៍ ចូលរួមថែទាំសុខភាពកុមារនៅកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ៖ អ្នកឧកញ៉ា ចេន ហ្ស៊ី…
រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ៖ អ្នកឧកញ៉ា ចេន ហ្ស៊ី…
រាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ៖ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបរិច្ចាគថវិកាចំនួន ២០០,០០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈមូលនិធិព្រីនស៍ ក្នុងចូលរួមចំណែកដល់មូលនិធិគន្ធបុប្ផាកម្ពុជា (CKF) ។ ការបរិច្ចាគនេះ គឺសម្រាប់ប្រតិបត្តិការនានារបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលបានផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ និងប្រកបដោយគុណភាពដល់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្នុងពិធីប្រគល់-ទទួលនេះ ប្រតិភូតំណាងក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានទទួលព័ត៌មានសង្ខេបអំពីការអភិវឌ្ឍន៍នានា និងវឌ្ឍនភាពចុងក្រោយបង្អស់ដែលទទួលបានពីការបរិច្ចាគកន្លងមក ។ មន្ទីពេទ្យគន្ធបុប្ផា បានជួយកុមារប្រមាណជាង ៥០០,០០០ នាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ ។ គូសបញ្ជាក់ថា សាច់ប្រាក់ដែលបានបរិច្ចាគនេះនឹងត្រូវយកទៅប្រើប្រាស់លើការកែលម្អបរិក្ខារមន្ទីរពេទ្យកុមារចំនួនប្រាំ ការតម្លើងគ្រឿងឧបករណ៍ទំនើបៗ និងការផ្គត់ផ្គង់គ្រឿងវេជ្ជសាស្ត្រពេទ្យនានា ។ ការបរិច្ចាគនេះក៏នឹងជួយបន្ថែមដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យផងដែរ ។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជានាយកផ្នែកប្រតិបត្តិនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានមានប្រសាសន៍ថា ៖ «ការគាំទ្រជាបន្តបន្ទាប់ពីម្ចាស់ជំនួយសប្បុរសជាច្រើនរបស់យើងបានធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងធំធេងទៅលើជីវិតរបស់កុមារជាច្រើននៅកម្ពុជា ។ យើងមានជំនឿថា កុមារគ្រប់រូបគួរតែទទួលបានការថែទាំសុខភាពដ៏ត្រឹមត្រូវ ហើយយើងមានសេចក្តីសោមន្សរីករាយដែលកុមារមកពីគ្រប់មជ្ឈដ្ឋានទទួលបានការព្យាបាលប្រកបដោយគុណភាពនៅមន្ទីរពេទ្យរបស់យើង» ។
ជាមួយគ្នានេះ លោក Gabriel Tan ប្រធានផ្នែកទំនាក់ទំនងនៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានមានប្រសាសន៍ថា ៖ «មន្ទីរពេទ្យទាំងនេះ បានផ្តល់ការជួយសង្គ្រោះជីវិតដល់កុមារជាច្រើន ហើយយើងខ្ញុំមានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃបុព្វហេតុនេះ ។ យើងទាំងអស់គ្នាចូលរួមធ្វើការរួមគ្នាក្នុងការកសាងបរិយាកាសប្រកបដោយសុវត្ថិភាព និងសុខដុមរមនាសម្រាប់ការលូតលាស់របស់កុមារ ដែលពួកគេអាចកសាងអនាគតរបស់ពួកគេដោយក្តីសង្ឃឹម និងស្នាមញញឹម» ។
គូសបញ្ជាក់ថា សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បាននឹងកំពុងគាំទ្រយ៉ាងសកម្មដល់មន្ទីពេទ្យគន្ធបុប្ផា ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ដោយមានការបរិច្ចាគសរុបជិត ១ លានដុល្លារសហរដ្ឋអាមេរិក ។
មូលនិធិព្រីនស៍ ដែលជាផ្នែកសប្បុរសធម៌របស់គ្រុប មានចក្ខុវិស័យយកចិត្តទុកដាក់លើការថែទាំសុខភាព និងការអភិវឌ្ឍយុវជន ដោយបានជួយដល់ការពង្រឹងផ្នែកអនាម័យនៅតាមសាលារៀននានាក្នុងក្រុងព្រះសីហនុ និងបានផ្ដល់កម្មវិធីអាហារូបករណ៍ សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រផងដែរ ។ មូលនិធិក៏បានធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលឈានមុខនានាដើម្បីស្វែងរកឱកាសក្នុងការចូលរួមកសាងអនាគតដ៏ល្អប្រសើររួមគ្នាសម្រាប់កម្ពុជា ៕
អំពីមូលនិធិគន្ធបុប្ផាកម្ពុជា ៖
មូលនិធិគន្ធបុប្ផាកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៨ ក្នុងទម្រង់ជាមូលនិធិបរធនបាលកិច្ច ដោយមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងជាប្រធានកិត្តិយស ។ មូលនិធិគន្ធបុប្ផាកម្ពុជា មានគោលបំណងរៃអង្គាសថវិកាសប្បុរសធម៌ពីគ្រប់មជ្ឈដ្ឋាន ដើម្បីជួយទ្រទ្រង់ផ្នែកហិរញ្ញវត្ថុដល់និរន្តរភាពនៃប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា និងលើកកម្ពស់ការថែទាំសុខភាព និងសុខុមាលភាពរបស់មាតា ទារក ដែលជាអាទិភាពសំខាន់នៃក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។
អំពីសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ៖
ព្រីនស៍ ហូលឌីង គ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផលដ៏ធំមួយនៅកម្ពុជាដែលមានក្រុមហ៊ុនជាច្រើនធ្វើការផ្តោតលើវិស័យស្នូលចំនួន ៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងបម្រើសេវាអតិថិជន ។
អាជីវកម្មសំខាន់ៗរបស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបនៅកម្ពុជារួមមាន ក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត គ្រុប ក្រុមហ៊ុន ព្រីនស៍ ហ័នយូ រៀល អ៊ីស្ទេត គ្រុប ធនាគារព្រីនស៍ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក្រុមហ៊ុនវិនិយោគឯកជន ប៊ែល រ៉ូដ ឃែភីថល មេនេចម៉ិន ព្រមទាំងក្រុមហ៊ុន អរសាំ គ្លូប៊ល អ៉ីនវេសម៉ិន គ្រុប ។ តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុបមានអាជីវកម្មប្រមាណជាង ៨០ នៅក្នុងប្រទេសកម្ពុជាដែលកំពុងប្រតិបត្តិការលើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យាម្ហូបអាហារនិងភេសជ្ជៈ និងវិស័យប្រណីតភាពនៃជីវិត ។ល។
ដោយប្រើបណ្តាញអ្នកជំនាញផ្នែកឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុនៅទូទាំងទ្វីបអាស៊ី សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ។ ព្រីនស៍ ហូលឌីង គ្រុប បានកំពុងអភិវឌ្ឍគម្រោងទីប្រជុំជនទំហំជិត ១០០០ ហិកតា នៅតំបន់ឆ្នេររាម ខេត្តព្រះសីហនុ ដែលនឹងក្លាយជាការអភិវឌ្ឍអចលនទ្រព្យប្រកបដោយនិរន្តរភាពឈានមុខគេរបស់កម្ពុជា ក្នុងគោលបំណងទទួលបានការវិនិយោគសម្រាប់តំបន់សរុបជិត ១៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក ។
ព្រីនស៍ ហូលឌីង គ្រុប នឹងបន្តខិតខំស្វែងរកឱកាសដើម្បីដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា តាមរយៈភាពជាដៃគូ ឬការវិនិយោគផ្ទាល់ទៅក្នុងឧស្សាហកម្មសំខាន់ៗដើម្បីនាំមកនូវភាពប្រសើរឡើងជូនប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងស្រុក ។
អំពីមូលនិធិព្រីនស៍ ៖
មូលនិធិព្រីនស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ គឺជាមូលនិធិសប្បុរសធម៌ឈានមុខគេមួយនៅកម្ពុជា ។ ក្នុងនាមជាសមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា មូលនិធិនេះមានគោល បំណងធ្វើការជាមួយសហគមន៍មូលដ្ឋានដើម្បីកសាងការរស់នៅ និងបរិយាកាសការងារដែលលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ប្រជាជនស្របតាមចក្ខុវិស័យ «រួមគ្នាកសាងអនាគតកាន់តែប្រសើរសម្រាប់កម្ពុជា» ។
ដោយផ្តោតលើវិស័យអប់រំ ការអភិវឌ្ឍន៍យុវជន វិស័យសុខាភិបាល និងកិច្ចផ្តួចផ្តើមសហគមន៍ មូលនិធិព្រីនស៍ បានបន្តធ្វើការជាមួយដៃគូនានាដើម្បីផ្តល់នូវកម្មវិធីដែលមាននរន្តភាព និងឱកាសជាច្រើនដល់យុវជនកម្ពុជា ការបង្កើតនូវ សហគមន៍ និងការចូលរួមក្នុងការកសាងហេដ្ឋារចនាសម្ព៍ន្ធជានិរន្តភាព ។
គម្រោងដ៏លេចធ្លោរបស់មូលនិធិ គឺជាអាហារូបករណ៍ ចេន ហ្ស៊ី ដែលជាគម្រោងអាហារូបករណ៍ប្រចាំឆ្នាំ រួមសហការ ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡារបស់ប្រទេសកម្ពុជាក្នុងការផ្តល់អាហារូបករណ៍ពេញលេញទៅដល់និស្សិត សាកលវិទ្យាល័យកម្ពុជាចំនួន ៤០០ នាក់ ក្នុងរយៈពេលប្រាំពីរឆ្នាំ រួមមាន ប្រាក់ឧបត្ថម្ភ ការចុះកម្មសិក្សា និងឱកាស ការងារ ។ មូលនិធិព្រីនស៍ ផ្តួចផ្តើមកម្មវិធីសប្បុរសធម៌ជាង ២៥០ កម្មវិធី ដែលបានជួយទៅដល់មនុស្សប្រមាណជាង ៥០០,០០០ នាក់ ព្រមទាំងធ្វើការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបលើសពី ១៤ លានដុល្លារ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ