ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

foodpanda បង្ហាញខ្លួន​ក្នុង​ពិ​ព័រ​ណ៌​ការងារ​ដ៏​ធំ​អស្ចារ្យ​នៅ​សាល​កោះ​ពេជ្រ

2 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ foodpanda ដោយ​មានការ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចូលរួម​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ការងារ​យ៉ាង​ធំ​ ប្រចាំឆ្នាំ​២០២២ ដែល​ចាប់​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ និង​២៩ ​ខែតុលា…

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ foodpanda ដោយ​មានការ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចូលរួម​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​ការងារ​យ៉ាង​ធំ​ ប្រចាំឆ្នាំ​២០២២ ដែល​ចាប់​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ និង​២៩ ​ខែតុលា ឆ្នាំ​២០២២ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ។

តាម​រយៈ​ពិ​ព័រ​ណ៌​នេះ ក្រុមហ៊ុន​ដឹក​ជញ្ជូន​អាហារ foodpanda គឺជា​ម្ចាស់​ឧបត្ថម្ភ​ដ៏​សំខាន់​មួយ និង​បាន​ដាក់​ស្ដង់​ដ៏​ធំ​មួយ ដើម្បី​ជួប និង​ស្វែងរក​បុគ្គលិក​ពេញ​ម៉ោង​មាន​សមត្ថភាព និង​ដៃគូ​ដឹក​ជញ្ជូន​បន្ថែម​ចូល​មក​ធ្វើការ ក៏​ដូច​ជា​សហការ​ជាមួយ foodpanda ​។ នៅ​ស្ដង់​របស់ foodpanda ផង​ដែរ ក៏​មាន​ផ្ដល់​នូវ​ព័ត៌មាន ​អំពី​ការ​ស្វែងរក​បុគ្គលិក ឬ ដៃគូ​ដឹក​ជញ្ជូន និង​គោលការណ៍​នៃ​ការ​ដាក់​ពាក្យ​ផង​ដែរ​ ។ មិនតែប៉ុណ្ណោះ ក៏​មានកម្ម​វិធី​កំសាន្ត​ផ្សេង​ៗ​ទៀត ​ដូច​ជា​ការ​បង្វិល​កង​ផ្សងសំណាង និង​ល្បែង​កំសាន្ដ ដើម្បី​ឈ្នះ​រង្វាន់​យ៉ាងច្រើន​ពី foodpanda ដូច​ជា​គូ​ប៉ុង​បញ្ចុះតម្លៃ កាដូ និង​វត្ថុអនុស្សាវរីយ៍​ជា​ច្រើន​ទៀត​ផង​ ។

ក្រៅពី​ផ្ដល់​ឱកាស​ការងារ​ដល់​បងប្អូន​ខ្មែរ​យើង foodpanda បាន​ចាប់​យក​ឱកាស​ដ៏​ល្អ​នេះ ដើម្បី​ផ្សព្វផ្សាយ​បន្ថែម​ពី​សេវាកម្ម និង​ប្រ៊េ​ន​របស់​ខ្លួន ​ឲ្យ​កាន់តែ​ធំ​ទូលាយ​ជាង​មុន ជា​ការ​ជម្រុញ​ឲ្យ​មាន​អតិថិជន ​ប្រើប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​អាហារ ក៏​ដូច​ជា​សេវាកម្ម​ដឹក​ជញ្ជូន​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ និង​សេវាកម្ម pick-up (​កុម្ម៉ង់​តាម foodpanda តែ​ទៅ​យក​នៅ​ហាង​ផ្ទាល់​) កាន់តែ​ច្រើន​ជាង​មុន​ ។ ការ​បង្ហាញខ្លួន​របស់ foodpanda លើក​នេះ​ក៏​មានការ​ផ្សា​ភ្ជាប់​ទំនាក់ទំនង ​កាន់តែ​ល្អ​ជាង​មុន​ជាមួយ​ក្រុមហ៊ុន​ចូលរួម​ផ្សេង​ៗ​ផង​ដែរ​ ។

កាលពី​ថ្ងៃ​ទី​១១​ខែ តុលា ឆ្នាំ​២០២២ ក្រុមហ៊ុន foodpanda បាន​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​ ។

បច្ចុប្បន្ន​នេះ រាល់​ការ​កុម្ម៉ង់​តាម foodpanda ក៏​មានការ​ផ្តល់​ជូន​ពិសេស​ផង​ដែរ​ ដូច​ជា ការ​ទិញ​មួយ​ថែម​មួយ ការ​បញ្ចុះ​ច្រើន និង​ការ​ដឹក​ជញ្ជូន​ឥត​គិតថ្លៃ​ជាដើម​ ។

សម្រាប់​ព័ត៌មាន​បន្ថែម ​សូម​ទំនាក់ទំនង មក​កាន់​គេហទំព័រ​ហេ្វ​ស​ប៊ុ​ក​ផ្លូ​រការ​របស់ foodpanda (KH) តាម​រយះ​តំណរ​នេះ៖ https://www.facebook.com/foodpandaCambodiaKH ឬ​ទំនាក់ទំនង​ចុះ​ឈ្មោះ​ជា​ដៃគូ​ដឹក​ជញ្ជូន​ក្រុមហ៊ុន foodpanda តាម​រយៈ https://rider.foodpanda.com.kh/ ៕ អត្ថបទសហការ