ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កូ​កា​-​កូ​ឡា​កម្ពុជា បន្ត​ភាព​ជា​ដៃគូ​ជាមួយ MAJOR CINEPLEX រយៈពេល ៥ ឆ្នាំ​បន្ថែម​ទៀត

2 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២១ ខែតុលា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) កំពុង​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​របស់​កម្ពុជា…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ២១ ខែតុលា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) កំពុង​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​កម្សាន្ត​ឈានមុខ​គេ​របស់​កម្ពុជា គឺ​រោង​ភាពយន្ត Major Platinum Cineplex ដែល​មានការ​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២១ ខែតុលា ឆ្នាំ ២០២២ នៅ​រោង​ភាពយន្ត Major Cineplex Aeon Mall Sen Sok ដើម្បី​បន្ត​ភាព​ជា​ដៃគូ​ផ្គត់ផ្គង់​ភេសជ្ជៈ​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ជូន​ដល់​អ្នក​ចូល​ទស្សនា​ភាពយន្ដ រយៈពេល 5 ឆ្នាំ បន្ត​ទៀត ​។

អ្នក​ចូល​ទស្សនា​ភាពយន្ត​អាច​បន្ត​ទទួល​បាន​ភាព​រីករាយ​ស្រស់ស្រាយ​ជាមួយ​ភេសជ្ជៈ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា នៅ​ពេល​ដែល​ពួក​គេ​ទៅ​ទស្សនា​ភាពយន្ត​នៅ​គ្រប់​សាខា​ទាំង 5 នៃ​រោង​ភាពយន្ត Major Cineplex ៖
1)​ ​រោង​ភាពយន្ត Major ផ្សារ​ទំនើប​អ៉ី​អន​ម៉​ល​ភ្នំពេញ
2)​ ​រោង​ភាពយន្ត Major ផ្សារ​ទំនើប​អ៉ី​អន ២
3)​ ​រោង​ភាពយន្ត Major សូ​រិ​យា រាជធានី​ភ្នំពេញ
4)​ ​រោង​ភាពយន្ត Major ផ្លា​ទី​នី​ម​ខេត្តសៀមរាប
5)​ ​រោង​ភាពយន្ត Major BIG C ខេត្ត​ប៉ោយ​ប៉ែ​ត
អ្នក​ដែល​ចូល​ទស្សនា​នៅ​រោង​ភាពយន្ត Major Cineplex ញឹកញាប់​ប្រាកដជា​បានដឹង​ហើយ​ថា កូ​កា​-​កូ​ឡា​ដែល​ជា​ភេសជ្ជៈ​ពេញ​និយម​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​ទសវត្សរ៍​ឆ្នាំ 1960 មក​នោះ គឺជា​ដៃគូ​របស់​រោង​ភាពយន្ត Major Cineplex​ ។

ដោយសារ​តែ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ចំពោះ​កិច្ច​សហ​ប្រ​តិ​បត្ត​ការ​នា​ពេល​កន្លង​មក ភាគី​ទាំង​ពីរ​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​បន្ត​កិច្ចព្រមព្រៀង​សម្រាប់​រយៈពេល 5​ ឆ្នាំ​បន្ថែម​ទៀត ដើម្បី​បន្ត​ផ្តល់​នូវ​ភេសជ្ជៈ​ពេញ​និយម​លំដាប់​ពិភពលោក​នេះ ទៅ​កាន់​អ្នក​ទស្សនា​ភាពយន្ត​ទាំងអស់​គ្នា​។ ភាព​ជា​ដៃគូ​នេះ គឺជា​ការ​ចាប់​ដៃគូ​ឈ្នះ​ឈ្នះ​រយៈពេល​វែង​ទៅ​មុខ​ទៀត ។

លោក David Wigglesworth នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) បាន​មាន​ប្រសាសន៍​ថា «​អស់​ជា​ច្រើន​ឆ្នាំ​មកនេះ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា​កូ​កា​-​កូ​ឡា បាន​ពាំនាំ​មក​នូវ​ភាព​រីករាយ និង​ភាព​ស្រស់ស្រាយ​ដល់​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​យើង​ពិតជា​រំភើប​ក្នុង​ការ​បន្ត​ផ្ដល់​ភាព​ស្រស់ស្រាយ​នេះ តាម​រយៈ​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​របស់​យើង​ជាមួយ​រោង​ភាពយន្ត Major Cineplex» ​។

លោក David បាន​ពន្យល់​បន្ថែម​ថា «ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​បាន​ឈរជើង​នៅ​កម្ពុជា ជាង ​៦០ ​ឆ្នាំ​មក​ហើយ យើង​តែងតែ​ចូលរួម​ចំណែក​ធ្វើ​ឱ្យ​សហគមន៍​នេះ​កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​គំនិត​ផ្តួចផ្តើម​ពិភពលោក​គ្មាន​សំរាម ការ​ផ្តល់​ទឹក​ស្អាត​ជូន​សហគមន៍ ការ​កាត់​បន្ថយ​បំ​ភាយ​កាបូន និង​ការ​ចូលរួម​ជា​ផ្នែក​មួយ​ក្នុង​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ដែល​ទាំងនេះ​សុទ្ធតែ​ជា​ការ​ចូលរួម​ចំណែក​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។ ការ​ចូលរួម​របស់​យើង​នឹង​បន្ត​ទៅ​មុខ​ទៀត ព្រោះ​នេះ​ជាម​ហិ​ច្ច​តា​ដែល​យើង​បាន​កំណត់​រួច​មក​ហើយ» ​។​

ការ​បន្ត​ភាព​ជា​ដៃគូ​នេះ បើ​យោង​តាម​លោក ជី សិលា ដែល​ជានា​យក​ក្រុមហ៊ុន Major Cineplex គឺជា​ការ​អភិវឌ្ឍ​ដ៏​ល្អ​មួយ ហើយ​លោក​បាន​សម្តែង​នូវ​ក្តី​រំភើប​រីករាយ​ដែល​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) ដើម្បី​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ភាពយន្ដ ទទួល​បាន​អារម្មណ៍​កាន់តែ​ស្រស់ស្រាយ ជាមួយ បទ​ពិសោធន៍​មើល​ភាពយន្ត​កាន់តែ​ល្អ​ប្រសើរ​ ។

យោង​ទៅ​តាម​សម្តី​របស់ លោក ជី សិលា «យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ភេសជ្ជៈ​ដែល​ជា​អ្នក​ផ្គត់ផ្គង់​ភេសជ្ជៈ​លំដាប់​ពិភពលោក ​។ អ្វី​កាន់តែ​ពិសេស​គឺ​ក្រុមហ៊ុន​នេះ​បាន​យកចិត្តទុកដាក់ និង​មានការ​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​និរន្តរភាព និង​អនាគត​ជា​រួម​» ។

គាត់​បន្ថែម​ថា «​កូ​កា​-​កូ​ឡា គឺជា​ភេសជ្ជៈ​ដែល​ពេញ​និយម​របស់​ប្រជាជន​កម្ពុជា ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ 1960 ​។ យើង​ជឿជាក់​ថា​កិច្ចសហការ​របស់​យើង​នឹង​ផ្តល់​ឱ្យ​អតិថិជន​ទាំងអស់​នូវ​បទ​ពិសោធន៍​កម្សាន្ត​ដ៏​ល្អ​បំផុត និង​ស្រស់ស្រាយ​រាល់ពេល​ដែល​ពួក​គាត់​មក​មើល​កុន» ។ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា ​(​កូ​កា​-​កូ​ឡា​) មិន​ត្រឹមតែ​ផ្គត់ផ្គង់​ភេសជ្ជៈ​កូ​កា​-​កូ​ឡា​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ក៏​នៅ​មាន​ភេសជ្ជៈ​ដ៏​ពេញ​និយម​ជា​ច្រើន​ទៀត​ដូច​ជា Sprite, Fanta, Schweppes, Dasani, Fuzetea, Samurai, Predator និង Aquarius ផង​ដែរ​ ។

អំពី​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា
ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា (​កូ​កា​-​កូ​ឡា​) ជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មាន​ជាតិ​ស្រវឹង ឈានមុខ​គេ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ដៃគូ​ផលិត​ភេសជ្ជៈ​របស់ ក្រុមហ៊ុន កូ​កា​-​កូ​ឡា នៅ​កម្ពុជា និង​ជា​តំណាង​ចែកចាយ​តែ​មួយ​គត់​សម្រាប់​ផលិតផល​របស់​ក្រុមហ៊ុន Monster Energy​ ។ ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ 100% របស់ Bottling Investments Group (BIG) នៃ The Coca-Cola Company ​។

ក្រុមហ៊ុន​ភេសជ្ជៈ​កម្ពុជា កូ​កា​-​កូ​ឡា ផ្តល់​ការងារ​ប្រមាណ 850​ កន្លែង និង​ការងារ​ប្រយោល​ប្រមាណ​ជាង 8000 ​កន្លែង​នៅ​ក្នុង​សង្វា​ក់​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន ​។ ក្នុង​នាម​ជាក្រុមហ៊ុន​ភេសជ្ជៈ​មួយ ក្រុមហ៊ុន​កំពុង​បន្ត​វិនិយោគ​លើ​ការ​បង្កើត​ផលិតផល​ថ្មី ជម្រើស​សំបក​វេច​ខ្ចប់ និង​ជម្រើស​ភេសជ្ជៈ​ប្រកបដោយ​គុណភាព ដែល​រួម​មាន ភេសជ្ជៈ​មាន​ជាតិ​ស្ករ​តិច និង​មិន​មាន​ជាតិ​ស្ករ​ផង​ដែរ ​។ កូ​កា​-​កូ​ឡា​កម្ពុជា មាន​ផលិតផល​ដូច​ជា ​៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes, Fuzetea, Dasani, Samurai, Predator និង Aquarius​ ។

ក្រុមហ៊ុន​ប្តេជ្ញា​ចិត្ត ក្នុង​ការ​បង្កើត​គុណ​តម្លៃ​រួម​គ្នា​ក្នុង​សហគមន៍​ដែល​ក្រុមហ៊ុន​កំពុង​មាន​ប្រតិបត្តិការ​អាជីវកម្ម ដោយ​ធានា​ថា ចីរភាព​គឺជា​ស្នូល​នៃ​ប្រតិបត្តិការ​អាជីវកម្ម របស់​ក្រុមហ៊ុន​ ។ កូ​កា​-​កូ​ឡា​កម្ពុជា នៅ​តែ​កំពុង​បន្ត​កសាង​សហគមន៍​ដែល​ខ្លួន​កំពុង​ធ្វើ​ប្រតិបត្តិ​អាជីវកម្ម​ឱ្យ​កាន់តែ​ប្រសើរ និង​ប្រកបដោយ​ចីរភាព ​។ តាំងពី​ឆ្នាំ ​1993​ មក ក្រុមហ៊ុន​បាន​វិនិយោគ​ទឹកប្រាក់​រាប់​លាន​ដុល្លារ​លើ​គម្រោង​សហគមន៍​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ។ គម្រោង​នោះ​រួម​មាន ពិភពលោក​គ្មាន​សំរាម (World Without Waste) ការ​ផ្តល់​ទឹក​ស្អាត​ដល់​សហគមន៍​វិញ (Water Replenishment) ការ​ផ្តល់​សិទ្ធ​អំណាច​ដល់​ស្ត្រី (Women Empowerment) និង​ការ​ឧបត្ថម្ភ​ជំនួយ​ក្នុង​គ្រាអាសន្ន (Emergency Relief) ជាដើម​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ​៖ www.cbcl.com.kh ឬ​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​យើង ៖ facebook.com/CambodiaBeverageCompanyLtd
ទំនាក់ទំនង​ ៖ Media: Sambath Munyvorleak | smunyvorleak@coca-cola.com.kh

អំពី​រោង​ភាពយន្ត Major Cineplex Cambodia​
Major Cineplex Group Pcl គឺជា​ប្រតិបត្តិ​ករ​រោងកុន​ធំ​ជាងគេ​បំផុត​ក្នុង​តំបន់ ដែល​បាន​ចាប់ផ្តើម​ពង្រីក​ប្រតិបត្តិការ និង​សេវាកម្ម​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ 2014 ​។ ជាមួយនឹង​ជំនាញ​រយៈពេល 28 ឆ្នាំ​ក្នុង​ប្រតិបត្តិការ​ភាពយន្ត Major Cineplex បាន​នាំ​មក​នូវ​បទ​ពិសោធន៍​ភាពយន្ត និង​សេវាកម្ម​អតិថិជន​លំដាប់​ពិភពលោក តាម​រយៈ​ទម្រង់​ភាពយន្ត​ជា​ច្រើន​រួម​មាន IMAX, 4DX, laser ក៏​ដូច​ជា​ផ្តល់​ជូន​នូវ​បន្ទប់​វី​អាយ​ភី​ដែល​មាន​គ្រឿង​បរិក្ខារ​ប្រណិត​ៗ​ទៀត​ផង ​។ រោង​ភាពយន្ត Major Cineplex Cambodia បច្ចុប្បន្ន​មាន​សាខា​ចំនួន 3​ សាខា​នៅ​ក្នុង​រាជធានី​ភ្នំពេញ មួយ​សាខា​នៅ​ខេត្តសៀមរាប និង​មួយ​សាខា​ទៀត​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​៕ អត្ថបទសហការ