ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គម្រោង​លំនៅ​ឋាន​ថ្មី​មួយទៀត​របស់ ជីប ម៉ុង លែ​ន នឹង​បើក​លក់​ជា​ផ្លូវការ​ក្នុង​ខែតុលា​នេះ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ជីប ម៉ុង លែ​ន ទើបតែ​ប្រកាស​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​គម្រោង​ថ្មី «ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ទី ​II» នៅ​ថ្ងៃ​ទី​…

រាជធានីភ្នំពេញ​ ៖ ជីប ម៉ុង លែ​ន ទើបតែ​ប្រកាស​ថ្ងៃ​បើក​លក់​ជា​ផ្លូវការ​គម្រោង​ថ្មី «ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ទី ​II» នៅ​ថ្ងៃ​ទី​ ៧-៩ ខែតុលា​ខាង​មុខ​នេះ ហើយ​នេះ​ជា​គម្រោង​លំនៅ​ឋាន​ដ៏​ថ្មី​សន្លាង​មួយទៀត​របស់​ខ្លួន ស្ថិត​នៅ​លើ​មហាវិថី មិត្តភាព ភ្នំពេញ​-​ហាណូយ​ផ្ទាល់​តែ​ម្តង​ ។

ជាមួយនឹង​ផែនការ​ពង្រីក​គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ដែល​ជា​គម្រោង​លំនៅ​ឋាន​ធំ​ជាងគេ​បង្អស់​របស់ ជីប ម៉ុង លែ​ន គម្រោង​ទី II នេះ​ស្ថិត​នៅ​ក្នុង​ទីតាំង​ដែល​មាន​សក្ដានុពល​ខ្ពស់ ជាប់​នឹង​ផ្លូវ​សំខាន់​ដល់​ទៅ​ពីរ គឺ​មហាវិថី មិត្តភាព ភ្នំពេញ​-​ហាណូយ និង​មហាវិថី​ហ្គ្រេ​ន​ភ្នំពេញ ហើយ​អតិថិជន​នៃ​គម្រោង​ទី II នេះ អាច​ធ្វើ​ដំណើរ​ចេញចូល​គម្រោង​ទី I នៃ ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី បាន​ដោយ​ងាយស្រួល និង​អាច​បន្តដំណើរ​ឆ្ពោះទៅ​កាន់​មហាវិថី​អង្គរ ផ្លូវ ជា សុ​ផា​រ៉ា (៥៩៨) និង​ផ្លូវជាតិ​លេខ ៥ បាន​យ៉ាង​ឆាប់រហ័ស​ទៀត​ផង​ ។

ជាង​នេះ​ទៅ​ទៀត គម្រោង​ថ្មី ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ទី ​II នឹង​នាំ​មក​នូវ​ជម្រើស​ម៉ូ​ដ​ផ្ទះ មានការ​បន្ថែម​មុខងារ​ថ្មី​ក្នុងផ្ទះ​កាន់តែ​សម្បូរ​បែប និង​ទំនើប​ជាង​មុន ធ្វើ​ឱ្យ​ការ​រស់នៅ​របស់​អតិថិជន​កាន់តែ​ងាយស្រួល ពោរពេញ​ដោយ​កិត្យានុភាព និង​ឧត្តមភាព​ ។

គម្រោង​ថ្មី ទីតាំង​ថ្មី មុខងារ​ផ្ទះ​ក៏​ថ្មី​ ! ជាមួយនឹង​ការ​ផ្ដល់​ជូន​ពិសេស មិន​ធ្លាប់​មាន​ដល់​ទៅ​ពីរ​ ៖

១. បង់​ត្រឹមតែ 0.67% ក្នុង​មួយ​ខែ ឥត​គិតការ​ប្រាក់​រហូត​ដល់​ 15​ ខែ ព្រមទាំង​ទទួល​បានការ​បញ្ចុះតម្លៃ​ ២% ​បន្ថែម​ពីលើ​ទៀត​ផង ​! ។

២. កម្ចី​ទិញ​ផ្ទះ​ពី​ធនាគារ ជីប ម៉ុង រហូត​ដល់ ​95% ​នៃ​តម្លៃ​ផ្ទះ លោក​អ្នក​ក៏​អាច​ទទួល​បានការ​បញ្ចុះតម្លៃ 8% ភ្លាម​ៗ​ផង​ដែរ ​! ។

សូមកុំ​ភ្លេច​តាមដាន​ការ​ផ្សាយ​បន្ត​ផ្ទាល់ សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ការ​ប្រកាស​បើក​លក់ គម្រោង​ថ្មី ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ទី​II នា​ព្រឹក​ថ្ងៃ​ ទី​០៣ ខែតុលា ឆ្នាំ ​២០២២ ចាប់ពី​ម៉ោង​ ៩ ​ព្រឹក​តទៅ ដែល​ប្រព្រឹត្ត​នៅ​សណ្ឋាគារ ហៃ​យ៉ា​ត រី​ជេន​ស៊ី ភ្នំពេញ ​។

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ស្វែង​យល់​ឱ្យ​កាន់តែ​ច្បាស់​អំពី​គម្រោង​ថ្មី​នេះ សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ ៖ 061 997 888 ឬ chipmongland.com ឬ​ក៏​ឆាត​ជាមួយ​ក្រុមការងារ​តាម​តំណ​ភ្ជាប់ ៖ Facebook m.me/chipmongland ឬ Telegram t.me/chipmongland ៕ អត្ថបទ​សហការ