ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តោះ​ ! មក​អាន​រឿង​ខ្លី «​បំណងប្រាថ្នា​ក្លាយជា​គ្រូបង្រៀន​របស់ខ្ញុំ​» សាច់​រឿង​ពិត​របស់​ហ្វេ​ន OPPO Reno ដែល​នាំឱ្យ​ក្តី​ស្រមៃក្លាយជា​ការ​ពិត (វីដេអូ)

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ពាក្យ​ថា «​ជីវិត​» គឺ​ត្រូវ​ឆ្លងកាត់​គ្រប់​រឿងរ៉ាវ​ដែល​កើតឡើង​ឥត​ឈប់​ឈរ កាលណា​អ្នក​មិន​តស៊ូ អ្នក​មិន​រឹង​មាំ មិន​អត់ធ្មត់ នោះ​អ្នក​នឹង​មិន​ស្គាល់​ពាក្យ​ថា​ជោគជ័យ​ឡើយ ហើយ​ត្រូវ​ចង​ចាំ​ថា​ពាក្យ​ថា​…

រាជធានីភ្នំពេញ ៖ ពាក្យ​ថា «​ជីវិត​» គឺ​ត្រូវ​ឆ្លងកាត់​គ្រប់​រឿងរ៉ាវ​ដែល​កើតឡើង​ឥត​ឈប់​ឈរ កាលណា​អ្នក​មិន​តស៊ូ អ្នក​មិន​រឹង​មាំ មិន​អត់ធ្មត់ នោះ​អ្នក​នឹង​មិន​ស្គាល់​ពាក្យ​ថា​ជោគជ័យ​ឡើយ ហើយ​ត្រូវ​ចង​ចាំ​ថា​ពាក្យ​ថា​ ជីវិត​មិនមែន​ជា​ពាក្យ​ងាយស្រួល​ឡើយ នៅ​លើ​លោក​នេះ​ពុំ​មាន​នរណា​កើតមក​មាន​ក្តី​សុខ​គ្រប់ពេល​នោះ​ទេ ពេល​ខ្លះ​ជួប​ទុក្ខ​ច្រើន​ជាង​សុខ​ ជាមួយ​បញ្ហា​រៀង​ៗ​ខ្លួន ទម្រាំ​ទទួល​បាន​លទ្ធផល​ដូច​ថ្ងៃនេះ គឺ​ត្រូវ​ហែល​ឆ្លងកាត់​ការ​លះបង់ និង​បរាជ័យ​មិន​តិច​ដងនោះ​ទេ តែ​ដើម្បី​សម្រេច​ក្តី​ស្រមៃ​ត្រូវ​ហ៊ាន​ជំនះ​ឧបសគ្គ​ទាំងនោះ ​។ តោះ​! កុំ​ឲ្យ​ខាត​ពេល​យូរ​មក​អាន​រឿង​ខ្លី «​បំណង​ប្រ​ថ្នា​ក្លាយជា​គ្រូបង្រៀន​របស់ខ្ញុំ​» ដកស្រង់​ចេញពី​សាច់​រឿង​ពិត​របស់​ហ្វេ​ន OPPO Reno ។

«​ខ្ញុំ​បាន​កើត​នៅ​ក្នុង​ត្រកូល​ជា​កសិករ​ក្រីក្រ ប៉ុន្តែ​មាន​បំណងប្រាថ្នា​របស់ខ្ញុំ ​គឺ​ចង់​ក្លាយជា​គ្រូបង្រៀន​ម្នាក់ ដូច្នេះ​ខ្ញុំ​តែងតែ​ខំប្រឹង​សិក្សា​តាំងពី​តូច​រហូត​ទទួល​បាន​លទ្ធផល​ដ៏​ល្អ​ក្ន​ង​កម្រិត​ថ្នាក់​វិទ្យាល័យ និង​បាន​បន្ត​ចូល​សិក្សា​នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ។ ភ្លាម​ៗ​នោះ​ខ្ញុំ​ក៏​បាន​ផ្តល់​ដំណឹង​ល្អ​មួយ​នេះ​ទៅ​កាន់​ឪពុក​ម្តាយ និង​លោកយាយ​របស់ខ្ញុំ ពួក​គាត់​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ប៉ុន្តែ​ភាព​សប្បាយ​រីករាយ​នេះ​មិន​បាន​យូរ​នោះ​ទេ ពីព្រោះ​ផ្ទះ​ខ្ញុំ​ក្រ​ណាស់ តើ​ពួក​គាត់​មាន​ថវិកា​គ្រប់គ្រាន់​ឯណា​ឲ្យ​ខ្ញុំ​បន្ត​ការ​សិក្សា​នោះ ? បន្ទាប់​ពី​គិត​អស់​រយៈពេល​មួយ​យប់ ខ្ញុំ​ក៏​សម្រេចចិត្ត​ពិភាក្សា​ពី​បំណងប្រាថ្នា​របស់ខ្ញុំ​ជាមួយនឹង​អ្នក​មានគុណ​ទាំង​ពីរ​របស់ខ្ញុំ ​។ ពេល​នោះ​ពួក​គាត់​សួរ​មក​ខ្ញុំ​ថា ​៖ តើ​កូន​ពិតជា​ចង់​រៀន​ខ្លាំង​មែន​ ឬទេ ? ខ្ញុំ​ឆ្លើយ​ថា ​៖ បាទ ខ្ញុំ​ពិតជា​ចង់​រៀន​បន្ត​នៅ​ឯ​សាកលវិទ្យាល័យ​ណាស់ ព្រោះ​បំណងប្រាថ្នា​របស់ខ្ញុំ​ គឺ​ចង់​ក្លាយជា​គ្រូបង្រៀន តើ​ប៉ា​ម៉ាក់​អាច​ឲ្យ​ខ្ញុំ​បន្ត​រៀន​បាន​ទេ ? ខ្ញុំ​ធានា​ថា​នឹង​ខំប្រឹង​រៀន​ដោយ​មិន​ឲ្យ​ប៉ា​ម៉ាក់​ខកបំណង​ឡើយ ​។ ក្រោយ​ឮ​ការ​តាំងចិត្ត​របស់ខ្ញុំ​ហើយ ពួ​គគាត់​ក៏​យល់ព្រម​ឲ្យ​ខ្ញុំ​បន្ត​ការ​សិក្សា ​។

ក្រោយមក​ខ្ញុំ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ជាមួយនឹង​លទ្ធផល​ល្អ ខ្ញុំ​ក៏​បាន​ចូលរួម​ប្រឡង​ផ្នែក​គ្រូ​កម្រិត​ឧត្តម​សិក្សា​ក្នុង​វិទ្យាស្ថាន​ជាតិ​អប់រំ តែ​គួរ​ឲ្យ​ស្តាយ​ខ្លាំង​ណាស់​អស់​រយៈពេល 2 ឆ្នាំ​ជាប់​គ្នា ​ដែល​ខ្ញុំ​បាន​ប្រឡង ប៉ុន្តែ​លទ្ធផល​បែរជា​ប្រឡង​មិន​ជាប់​ឡើយ ​។ ដរាបណា​នៅ​មាន​ដង្ហើម​ត្រូវ​តែ​មាន​ក្តី​សង្ឃឹម និង​ក្តី​ស្រមៃ ខ្ញុំ​បាន​ដាក់​ពាក្យ​ចូល​បំពេញការងារ​នៅ​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​បាន​ថវិកា​ចិញ្ចឹមជីវិត​ខ្លួន​ព្រោះ​មិន​ចង់​ពឹង​កម្លាំង​ញើស​ឈាម​ឪពុក​ម្តាយ​ទៀត​ទេ ហើយ​ថែម​ទាំង​សន្សំ​បាន​ថវិកា​ខ្លះ​យក​ទៅ​ផ្ញើ​ឲ្យ​ពួក​គាត់​នៅ​ឯ​ស្រុក​ទៀត​ ។

ពេលវេលា​កាន់តែ​ដើរទៅ​មុខ បន្ទាប់​ពី​ទំនេរ​ពី​ការងារ​ខ្ញុំ​ប្រឹង​ស្រាវជ្រាវ និង​អាន​សៀវភៅ​ឲ្យ​បាន​ច្រើន ដើម្បី​ត្រៀមខ្លួន​ចូល​ប្រឡង​ម្តងទៀត​ជា​លើក​ទី​ 3 ​។ លុះ​ថ្ងៃ​ប្រឡង​ឈាន​ចូល​មក​ដល់ ខ្ញុំ​បាន​បញ្ចេញ​រាល់​សមត្ថភាព និង​ចំណេះដឹង​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​មាន ពេល​នោះ​ទេវតា​ពិតជា​មើលឃើញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់ខ្ញុំ​មែន ទីបំផុត​ខ្ញុំ​បាន​ប្រឡង​ជាប់​ហើយ​ក្តី​ស្រមៃ​ខ្ញុំ​បាន​ក្លាយជា​ការ​ពិត ​។
មិន​ចង់​បង្អង់​យូរ ខ្ញុំ​ក៏​ប្រញាប់​ត្រឡប់​ទៅ​ស្រុក​ ដើម្បី​ប្រាប់​ដំណឹង​មហា​សែន​ល្អ​ទៅ​ដល់​ឪពុក​ម្តាយ ពួក​គាត់​ពិតជា​រំភើប​ខ្លាំង​ណាស់ ហើយ​ក៏​បាន​ជូនពរ​ឲ្យ​ដំណើរ​ជីវិត​ខ្ញុំ​ជោគជ័យ​ទៅ​ថ្ងៃ​ខាង​មុខ​បន្ត​ទៀត ​។ ក្រោយមក​ខ្ញុំ​ក៏​បាន​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ​ដើម្បី​បន្ត​ការ​សិក្សា និង​ទទួល​ការ​ហ្វឹកហាត់​គ្រូបង្រៀន​រយៈពេល 1 ឆ្នាំ​ ។ បន្ទាប់​មក​ទៀត ខ្ញុំ​ក៏​បាន​វិល​ត្រឡប់​ស្ពាយ​ចំណេះដឹង​ទៅ​កាន់​ខេត្តសៀមរាប ដែល​ជា​ស្រុក​កំណើត ដើម្បី​បង្រៀន​កូនសិស្ស​នៅ​ឯ​វិទ្យាល័យ​អង្គរជុំ និង​ដើម្បី​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​យ៉ាង​មាន​សុភមង្គល​» ។​

លោក​អ្នក​ប្រាកដជា​ឆ្ងល់​ហើយ​មែន​អត់ ហេតុ​អ្វី OPPO ជ្រើសរើស​យក​សាច់​រឿង​ខ្លី​ៗ​របស់ Fans មក​បង្ហាញ ? នេះ​ជា​ឆ្នាំ​ទី ​6 ហើយ​ដែល OPPO នៅ​ជាមួយ​អ្នក និង​តែងតែ​នាំ​យក​នូវ​ស្មា​ត​ហ្វូ​ន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ឲ្យ​មាន​សមត្ថភាព​ថតរូប​កាន់តែ​អស្ចារ្យ រចនាបថ​រូបរាង​កាន់តែ​ទាន់សម័យ ហើយ​គោលបំណង​ចម្បង​របស់​យើង ​គឺ​ចង់​ផ្តល់​ឲ្យ​អតិថិជន​នូវ​អ្វី​ដែល​ថ្មី និង​ឈាន​មុខជា​និច្ច ហើយ​យើង​នឹង​បន្ត​នៅ​ជាមួយ​គ្នា​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​រួម​គ្នា​ ។ ដូច្នេះ ​! កុំ​ភ្លេច​ទន្ទឹងរង់ចាំ​មើល​ថា ​តើ OPPO នឹង​មាន​អ្វី​ប្លែក​ចែក​ជូន​ដល់​ហ្វេ​ន​ៗ OPPO Reno នា​ពេល​ខាង​មុខ​នេះ ?

ទន្ទឹម​គ្នា​នេះ​ផង​ដែរ បើ​សង្កេត​ឃើញ​លើ​ផេ​គ​ហ្វ៊េ​ស​ប៊ុ​ក OPPO ក្នុងអំឡុងពេល​នេះ​រហូត​ដល់​ថ្ងៃ​ទី​ 15 តុលា 2022 OPPO មានការ​ចែក​កាដូ​អនុស្សាវរីយ៍​ជា​ច្រើន​រង្វាន់ សម្រាប់​ហ្វេ​ន​គ្រប់​ជំនាន់​របស់ Reno ដោយ​គ្រាន់តែ Like និង Share បង្ហោះ​រូប​មួយ​សន្លឹក​ដែល​ទាក់ទង​នឹង Reno ស៊េរី​ណា​ក៏​បាន លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន (​ដាក់​ជា​សាធារណៈ​) ភ្ជាប់​នឹង #OPPORenoFansFestival #Together6th រួច Screenshot យក​មក Comment ខាងក្រោម​នេះ ៖

https://bit.ly/3fbVKh6

បញ្ជាក់​ ៖ ការ​បង្ហោះ​រូបភាព​ភ្ជាប់​មក​ជាមួយ​សាច់​រឿង​ដែល​មាន​ន័យ​នឹង​ទទួល​បាន​រង្វាន់​ពិសេស​ទី 1 និង​ទី 2 ។ ហើយ​ការ​ជ្រើស​យក​ហ្វេ​ន​ដែល​អនុវត្ត​គ្រប់​លក្ខខណ្ឌ ហើយ​ផ្តល់​រង្វាន់​ជូន​ទៅ​តាម​ចំណាត់ថ្នាក់ ។

ចំពោះ​កាដូ​រួម​មាន ​៖ 1. តុក្កតា​មាស Ollie (Limited Edition) ចំនួន 3 | 2. កាស​ឥត​ខ្សែ OPPO Enco Buds 2 ចំនួន 3 | 3. កា​តាប​ស្ពាយ ចំនួន 10 | 4. ជញ្ជីង​វៃឆ្លាត ចំនួន 10​។ សម្រាប់​ព័ត៌មាន​លម្អិត​លោក​អ្នក​អាច​ចូល​ទៅ​ក្នុង​ផេ​គ​ផ្លូវការ​របស់ OPPO ៕ អត្ថបទសហការ