ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

PayBand ធ្វើ​ប្រតិបត្តិការ​គ្រប់​ប្រភេទ ​កាន់តែ​ងាយស្រួលតាម​មធ្យោបាយ Contactless ជាមួយ ATM និង​ម៉ាស៊ីន POS អេ​ស៊ី​លី​ដា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ជា​ការ​ផ្តល់​ជម្រើស​ដល់​អតិថិជន​របស់​ខ្លួន​ក្នុង​ការ​ទូទាត់​កាន់តែ​រហ័ស និង​ទំនើប​នោះ ធនាគារ អេ​ស៊ី​លី​ដា ភី​អ៊ិ​ល​ស៊ី បាន​ដាក់​ឲ្យ​ប្រើប្រាស់នូវ​ឧបករណ៍​មួយ​ប្រភេទ​គឺ PayBand ដែល​ធ្វើ​អតិថិជន​កាន់តែ​រីករាយ​ជាមួយនឹង​ការ​ធ្វើ​ប្រតិបត្តិការ​គ្រប់​ប្រភេទ​កាន់តែ​ឆាប់រហ័សតាម​មធ្យោបាយ…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ជា​ការ​ផ្តល់​ជម្រើស​ដល់​អតិថិជន​របស់​ខ្លួន​ក្នុង​ការ​ទូទាត់​កាន់តែ​រហ័ស និង​ទំនើប​នោះ ធនាគារ អេ​ស៊ី​លី​ដា ភី​អ៊ិ​ល​ស៊ី បាន​ដាក់​ឲ្យ​ប្រើប្រាស់នូវ​ឧបករណ៍​មួយ​ប្រភេទ​គឺ PayBand ដែល​ធ្វើ​អតិថិជន​កាន់តែ​រីករាយ​ជាមួយនឹង​ការ​ធ្វើ​ប្រតិបត្តិការ​គ្រប់​ប្រភេទ​កាន់តែ​ឆាប់រហ័សតាម​មធ្យោបាយ Contactless ជាមួយ អេ​ធី​អឹ​ម អេ​ស៊ី​លី​ដា ​។

តើ​អ្វី​ទៅ​ជា PayBand ?

PayBand ជា​ឧបករណ៍​សម្រាប់​ទូទាត់ ឬ​ដាក់​-​ដក​ប្រាក់ ទំនើប ទាន់សម័យ របស់​ធនាគារ អេ​ស៊ី​លី​ដា​ ។ វាស្រ​ដៀង​ទៅ​នឹង​នាឡិកា​វៃឆ្លាត​ពាក់​នៅ​លើ​ដៃ ដោយ​គ្រាន់តែ​ដាក់​ដៃ​ក្បែរ​ម៉ាស៊ីន POS ជា​ការ​ស្រេច ​។ ជាមួយ Payband អតិថិជន​អាច​ដាក់​-​ដក​ប្រាក់​ជាមួយ​ម៉ាស៊ីន អេ ធី អឹ​ម អេ​ស៊ី​លី​ដា ដែល​បំពាក់​ប្រព័ន្ធ Contactless ហើយ​ក៏​ងាយស្រួល​ទូទាត់​ចំណាយ​ផ្សេង​ៗ​តាម​ម៉ាស៊ីន​ឆូត​កាត អេ​ស៊ី​លី​ដា ដែល​បាន​បំពាក់ ប្រព័ន្ធ Contactless ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​ជំនួស​ឲ្យ​ការ​ប្រើ​សាច់ប្រាក់​សុទ្ធ ។

លោក​អ្នក​គ្រាន់តែ​ដាក់ PayBand របស់​លោក​អ្នក​ប៉ះ​ទៅ​នឹង​សញ្ញា Contactless លើ​ម៉ាស៊ីន​អេ​ធី​អឹ​ម ឬ​ក្បែរ​ម៉ាស៊ីន POS ដើម្បី​ធ្វើ​ប្រតិបត្តិការ​ផ្សេង​ៗ​គ្រប់​ប្រភេទ​ ។

សូម​ពិនិត្យ​មើល​ទីតាំង អេ​ធី​អឹ​ម ដែល​លោក​អ្នក​អាច​ធ្វើ​ប្រតិបត្តិការ​តាម​មធ្យោបាយ Contactless: https://acledabank.com.kh/sl/​?​cwc1

ប្រសិនបើ​លោក​អ្នកមាន​ច​ម្ង​ល់ ឬ​សំណូមពរ​ផ្សេង​ៗ សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ​ ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ (​បម្រើ ២៤ ម៉ោង​)​ ៕