ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ស្ថាបនា ចាប់ផ្តើម​កម្មវិធី​ប្រូ​ម៉ូ​សិន​សន្សំ​ឆ្លាត​វៃ ដែល​មាន​រង្វាន់​សរុប​ជាង 40,000 ដុល្លារ​អា​មេ​រិ​ក ជូន​ដល់​អតិថិជន

1 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​២១ ខែកញ្ញា ឆ្នា ​២០២២ ៖ ធនាគារ ស្ថាបនា ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ​២១ ខែកញ្ញា ឆ្នា ​២០២២ ៖ ធនាគារ ស្ថាបនា ដែល​ជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា បាន​ចាប់ផ្តើម​កម្មវិធី​ប្រូ​ម៉ូ​សិន​សន្សំ​ឆ្លាត​វៃ ដើម្បី​ផ្តល់​ជូន​អតិថិជន​ចាស់ និង​អតិថិជន​ថ្មី​នូវ​រង្វាន់​ជា​ច្រើន ដែល​មាន​រង្វាន់​សរុប​ជាង 40,000 ដុល្លារ​អា​មេ​រិ​ក ​។ កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី ​31 ខែមករា ឆ្នាំ ​2023 ​។

ដើម្បី​ចូលរួម​កម្មវិធី​នេះ អតិថិជន​គ្រាន់តែ​បើក​គណនី និង​ដាក់​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​សន្សំ​ឆ្លាត​វៃ​ថ្មី​របស់​ពួក​គាត់​ ។ អតិថិជន​នឹង​ទទួល​បាន​ប្រាក់​ត្រលប់​មក​វិញ​ភ្លាម​ៗ និង​មានឱកាស​ឈ្នះ​រង្វាន់​ជា​ច្រើន​រួម​មាន ទូរ​ទឹកកក LG ទូរទស្សន៍ Smart TV LG ម៉ាស៊ីនបោកខោអាវ LG និង​នាឡិកា​ឆ្លាត​វៃ Garmin Venu2​ ។ ដាក់​ប្រាក់​ចូល​គណនី​សន្សំ​ឆ្លាត​វៃ​កាន់តែ​ច្រើន មានឱកាស​ឈ្នះ​រង្វាន់​កាន់តែ​ច្រើន​ ។

ជាមួយ​គណនី​សន្សំ​ឆ្លាត​វៃ អតិថិជន​នឹង​ទទួល​បានការ​ប្រាក់​ខ្ពស់​រហូត​ដល់ 3.5% ក្នុង​មួយ​ឆ្នាំ ជាមួយនឹង​ភាព​បត់បែន​ក្នុង​ការ​ដក​សាច់ប្រាក់​បាន​ចំនួន ២ ​ដង​ក្នុង​មួយ​ខែ ដើម្បី​យក​មក​ចាត់ចែង​ប្រើប្រាស់​សម្រាប់​គ្រាអាសន្ន ឬ ចាំបាច់​ណាមួយ ដោយ​មិន​មានការ​ខាតបង់​ការ​ប្រាក់​នោះ​ទេ​ ។ គណនី​សន្សំ​ឆ្លាត​វៃ គឺជា​គណនី​សន្សំ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​មានការ​សន្សំ​ប្រាក់​ប្រកបដោយ​ភាព​ឆ្លាត​វៃ និង​ជួយ​បង្កើត​ទម្លាប់​សន្សំ​ប្រាក់​ដ៏​ល្អ​មួយ​សម្រាប់​ពួក​គាត់​ ។

សន្សំ​ឆ្លាត​វៃ និង​ឈ្នះ​រង្វាន់​ជា​ច្រើន​ជាមួយ​គណនី​ឆ្លាត​វៃ​ឥលូវ​នេះ ​!

ដើម្បី​បើក​គណនី​សន្សំ​ឆ្លាត​វៃ សូម​អញ្ជើញ​មក​កាន់​សាខា​ណាមួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ តាម​រយៈ​កម្មវិធី​ស្ថាបនា ម៉ូ​បាល របស់​យើង​ដែល​ទើបតែ​ឈ្នះ​បាន​ពានរង្វាន់​ឆ្នើម​ប្រចាំឆ្នាំ ។
សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប្រូ​ម៉ូ​សិន​សន្សំ​ឆ្លាត​វៃ​សូម​ទំនាក់ទំនង ​៖ +855 (0) 23/81 999 010

អំពី ធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​មានទ្រព្យ​សកម្ម​សរុប​ជាង ២,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​បុគ្គលិក​ជាង ៤.០០០​ នាក់ ​។ យើង​មាន​បណ្តាញ​សាខា​យ៉ាង​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​សាខា​ជាង ១៧០​ សាខា ស្ថាបនា ព្រី​មារ​ណ៍​ចំនួន ៣ និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ជាង ២៥០ ​។ យើង​ផ្តល់​ជូន​សេវា​ធនាគារ​យ៉ាង​ពេញលេញ​ដូច​ជា​ ៖ សេវា​ឥណទាន សេវា​ដាក់​ប្រាក់​បញ្ញើ សេវា iBanking ធនាគារ​ចល័ត ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក និង​ក្រៅប្រទេស សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​ង​ជាមួយ SWIFT និង​សេវា Visa B2B Connect Western Union ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ​។

ក្រៅពី​នេះ យើង​ក៏​មាន​ផ្តល់​ជូន​សេវា​ប្រមូល​ពន្ធ និង​សេវា​ទូទាត់​ថ្លៃ​សេវា​សាធារណៈ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។ ទន្ទឹម​នឹង​នេះ យើង​ក៏​មានការ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ចល័ត​ផ្សេង​ទៀត​ដូច​ជា ៖ វី​ង ផាយ​ផេ ទ្រូ​ម៉ា​ន់​នី លី ហួរ វេ​លុយ អ៊ី​ម៉ា​ន់​នី និង​បាគង ដើម្បី​ផ្តល់​ជូន​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​អតិថិជន​របស់​យើង​ ។

ថ្មី​ៗ​នេះ ធនាគារ ស្ថាបនា ទើបតែ​ទទួល​បាន​ពានរង្វាន់ Best Mobile Banking App ឆ្នាំ ​២០២២ និង Mobile Banking & Payment Initiative of the Year ពី​ទស្សនាវដ្ដី Global Brands Magazine របស់​ប្រទេស​អង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់​កម្មវិធី​ស្ថាបនា ម៉ូ​បាល រចនា​បទ​ថ្មី ដែល​ផ្ដល់​នូវ​សេវាកម្ម​រហ័ស ងាយស្រួល និង​សុវត្ថិភាព​ជាង​មុន​ជូន​ដល់​អតិថិជន​។ ពានរង្វាន់​ទាំង​ពីរ​នេះ​គឺជា​សក្ខីភាព​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​បម្រើ​អតិថិជន​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ ៕ អត្ថបទសហការ