ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

វិទ្យាល័យ ៥ ផ្សេង​ទៀត បាន​ចូលរួមកម្មវិធី «​ខ្ញុំ​ឆ្នើម​» របស់ ខ្មែរ ប៊ែ​វើ​រី​ជី​ស

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២០ កញ្ញា ២០២២ កម្មវិធី «ខ្ញុំ​ឆ្នើម​» ឬ The…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី ២០ កញ្ញា ២០២២ កម្មវិធី «ខ្ញុំ​ឆ្នើម​» ឬ The Best of Me រៀបចំ​ដោយ ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​លើក​ទី ​២ នេះ មានការ​ចូលរួម​ដោយ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​សរុប ២២០​ នាក់ ពី​វិទ្យាល័យ​ទាំង ៥ នៅ​រាជធានី​ភ្នំពេញ​រួម​មាន វិទ្យាល័យ​សម្ដេច ហ៊ុន សែន ព្រែក​កំពឹស វិទ្យាល័យ​ទួល​អំពិល វិទ្យាល័យ​ជម្ពូ​វ័ន វិទ្យាល័យ​ពងទឹក និង​វិទ្យាល័យ​ព្រែក​ឯង ។

លោក​បណ្ឌិត អ៉ឹម សុធា​រិ​ទ្ធ នាយក​ទំនាក់ទំនង​សាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹង​ថា ​៖ «​ការ​បណ្តុះ​គំនិត​វិជ្ជមាន​ដល់​សិស្សានុសិស្ស គឺជា​អ្វី​ដែល​យើង​គួរតែ​យកចិត្តទុកដាក់ ដូចនេះ​ទើប ខ្មែរ ប៊ែ​វើ​រី​ជី​ស នៅ​តែ​បន្ត​ការ​រៀបចំ «​ខ្ញុំ​ឆ្នើម​» ។ ជា​ពិសេស យើង​សង្ឃឹមថា ប្អូន​ៗ​ចេះ​ប្រើ​ចំណុចខ្លាំង​របស់​ខ្លួន ដើម្បី​រើស​ជំនាញ​ដែល​ខ្លួន​ចូល​ចិត្ត និង​ត្រឹមត្រូវ​សម្រាប់​អនាគត​» ។

លោក អ៊ុ​ង ប៊ុ​ន​រិ​ន នាយករង​វិទ្យាល័យ​ទួល​អំពិល បាន​ឲ្យ​ដឹង​ថា​ ៖ «​កម្មវិធី «​ខ្ញុំ​ឆ្នើម​» ឆ្នាំ​ ២០២២ នេះ កាន់តែ​បើក​ទូលាយ​ឲ្យ​សិស្ស​បាន​ចូលរួម ដើម្បី​បំប៉ន​សមត្ថភាព ពី​រៀមច្បង​ដែល​ពូកែ​ៗ​ និង​មានបទពិសោធន៍ លើស​ពី​នេះ​ទៀត កម្មវិធី​នេះ​នឹង​អាច​ឲ្យ​សិស្ស​ដែល​ត្រៀមប្រឡង​ចប់​ចូល​ថ្នាក់ឧត្ដម​សិក្សា​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​សិក្សា​ត្រឹមត្រូវ​សម្រាប់​ខ្លួនឯង​ផង​ដែរ​» ។

គួរ​បញ្ជាក់​ផង​ដែរ សម្រាប់កម្មវិធី «​ខ្ញុំ​ឆ្នើម​» នៅ​លើក​ទី ​៣ ​ខាង​មុខ នឹង​មានការ​រៀបចំ​តាម​រយៈ​ឌី​ជី​ថ​ល ដោយ​មានការ Live ផ្ទាល់​តាម Zoom និង Facebook បន្ថែម​លើ​ការ​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដូចនេះ សិស្ស​នុ​សិស្ស​ដែល​កំពុង​រៀន​ថ្នាក់​ទី​១២ ពី​វិទ្យាល័យ​ផ្សេង​ៗ​សូមកុំ​ខកខាន ៕ អត្ថបទ​សហការ