រាជធានីភ្នំពេញ ៖ ដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ ទឹកក្រូចអាយស៍ IZE នឹងមាន កម្មវិធីប្រម៉ូសិនពិសេស ជាមួយនឹងការថែមជូនអាវយឺត និងកែវទឹកយ៉ាងស្រស់ស្អាតភ្លាមៗ រាល់ពេលអតិថិជនទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ ២៥០ មីលីលីត្រចាប់ពី ១ កេស ឡើងទៅពីស្តង់សរុបចំនួន ៦៦ ស្តង់ ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទូទាំងប្រទេស ។
រាល់ការទិញទឹកក្រូចអាយស៍ IZE កំប៉ុងចំណុះ ២៥០ មីលីលីត្ររសជាតិ អាយស៍ កូឡា ឬអាយស៍ ក្រូចឆ្មារ ឬអាយស៍ រសជាតិផ្លែឈើចម្រុះចំនួន ១ កេស លោកអ្នកនឹងទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយ ឬទិញ ២ កេស លោកអ្នកនឹងទទួលបានកែវទឹកយ៉ាងឡូយមួយភ្លាម ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកញ្ញា ។
កម្មវិធីនេះផ្តល់ជូននៅស្តង់ចំនួន ១០ ក្នុងរាជធានីភ្នំពេញរួមមាន ៖ ១) បុរី ជីប ម៉ុង ៥៩៨ ២) ផ្លូវវេងស្រេងជិតធនាគារកាណាឌីយ៉ា ៣) Caltex ស្ទឹងមានជ័យ ៤) បុរីពិភពថ្មីចំការដូង ៥) ផ្សារឈូកមាស ៦) ផ្សារច្បារអំពៅ ៧) ផ្សារកំបូល ៨) ផ្សារបឹងបៃតង ៩) PTT ស្តប់ Nokia និង ១០) ផ្សារទំនើប ជីប ម៉ុង សែនសុខ និង ៥៦ ស្តង់បន្ថែមទៀតនៅតាមបណ្តាខេត្ត ។
ថ្មីៗនេះ ក្រុមហ៊ុនបានដាក់ចរាចរនូវកំប៉ុងទឹកក្រូចអាយស៍ IZE ចំណុះ ២៥០ មីលីលីត្រ រសជាតិអាយស៍ ក្រូចឆ្មារ និងអាយស៍ រសជាតិផ្លែឈើចម្រុះ ដើម្បីបំពេញតម្រូវការអតិថិជន សម្រាប់រដូវកាលភ្ជុំបិណ្ឌនេះ ។ កំប៉ុងទឹកក្រូចអាយស៍ IZE ចំណុះ ២៥០ មីលីលីត្រ ទាំង ២ រសជាតិនេះ ស័ក្តិសមបំផុតសម្រាប់កម្មវិធីជួបជុំញាតិមិត្ត បងប្អូន ក្រុមគ្រួសារ និងបង្កើតភាពរីករាយនារដូវភ្ជុំបិណ្ឌ ។ ដូច្នេះ អតិថិជន និងអ្នកលក់បន្តទាំងអស់ សូមកុំឲ្យឱកាសនេះរំលងឲ្យសោះ និងរីករាយទទួលការផ្តល់ជូនពិសេសនេះទាំងអស់គ្នា ។
គួរបញ្ជាក់ថា ស្តង់ទឹកក្រូចអាយស៍ IZE ខាងលើក៏មានលក់ផលិតផលជាច្រើន របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ផងដែររួមមាន ទិញស្រាបៀរ កម្ពុជាចំនួន ១ កេស លោកអ្នកនឹងទទួលបានកែវស្រាបៀរ ១ ភ្លាមៗ ឬទិញ ២ កេស ទទួលបានកាបូប ១ ភ្លាមៗ ។ ចំពោះការទិញភេសជ្ជៈប៉ូវកម្លាំង វើក ១ កេស លោកអ្នកនឹងទទួលបានមួក ១ ភ្លាមៗ ឬទិញ២កេសទទួលបានធុងទឹកកកដ៏ស្រស់ស្អាត ១ ភ្លាមៗ ។
ទិញភេសជ្ជៈប៉ូវកម្លាំង អាយស៊ី ឃូល ១ កេសទទួលបានកែវទឹកប្រែពណ៌ ១ ភ្លាម ឬទិញ ២ កេស លោកអ្នកនឹងទទួលបានអាវយឺត ១ ភ្លាម ។ ទឹកក្រូចអាយស៍ IZE ចែករំលែកភាពរីករាយនារដូវបុណ្យភ្ជុំបិណ្ឌ ។ IZE WHAT THE FUN! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ