រាជធានីភ្នំពេញ ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) នឹងរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំលើកទី ៧ (7th JCI Cambodia Leadership Academy) ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏អស្ចារ្យ ដើម្បីអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់យុវជន ។ ព្រឹត្តិការណ៍នេះនឹងត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប ដែលជាទឹកដីអង្គរ ដោយមានការចូលរួមដោយផ្ទាល់ នៅសណ្ឋាគារ ប៉ាស៊ីហ្វីក សៀមរាប (Pacific Hotel Siem Reap) ចាប់ពីថ្ងៃទី ០១-០៤ ខែតុលា ឆ្នាំ ២០២២ ។
តើអ្វីទៅជា JCI Cambodia Leadership Academy ហើយវាផ្តល់ប្រយោជន៍អ្វីខ្លះដល់អ្នកចូលរួម និងសង្គមជាតិរបស់យើង ? JCI Cambodia Leadership Academy គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ដែលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់យុវជន អោយក្លាយជាអ្នកដឹកនាំឆ្នើម សម្រាប់ពិភពលោកដែលកំពុងមានការផ្លាស់ប្តូរ (Changing World) ដើម្បីជាប្រយោជន៍សម្រាប់យុវជន សម្រាប់គ្រួសារ និងសង្គមជាតិរបស់យើងទាំងមូល ។
លោកស្រី ស្រួ ណារីយា ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា ឆ្នាំ ២០២២ បានមានប្រសាសន៍ប្រាប់ពីមូលហេតុដែលលោកអ្នកគួរចូលរួម JCI Cambodia Leadership Academy ដូចជា ៖ អ្នកចូលរួមនឹងយល់កាន់តែច្បាស់ថា JCI ជាអ្វី ? តើ JCI ធ្វើអ្វីខ្លះ ? ហេតុអ្វីបានជា JCI មានប្រយោជន៍សម្រាប់អ្នក និងសង្គមជាតិទាំងមូល ? ទន្ទឹមនេះ អ្នកនឹងទទួលបានការចែករំលែកចំណេះដឹងល្អៗពីថ្នាក់ដឹកនាំរបស់JCI, វាគ្មិនល្បីៗ, និងមានឱកាសជួបជាមួយយុវជនសកម្មប្រកបដោយឆន្ទៈក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ។
តើលោកអ្នកបានត្រៀមខ្លួនហើយ ឬនៅ ? លោកអ្នកអាចស្វែងរកព័ត៌មានបន្ថែមក្នុង Facebook Page របស់ JCI Cambodia ។ តោះ ! ចូលរួមទាំងអស់គ្នា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ