ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជីប ម៉ុង លែ​ន បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​លំនៅ​ឋាន​ថ្មី មួយ​កន្លែង​ទៀត​ក្នុង​ខណ្ឌ​សែន​សុខ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ មកនេះ ជីប ម៉ុង…

រាជធានី​ភ្នំពេញ ៖ កាលពីថ្ងៃ​ទី ១៦ ខែកញ្ញា ឆ្នាំ ២០២២ មកនេះ ជីប ម៉ុង លែ​ន បាន​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត ដោយ​បញ្ចុះ​បឋមសិលា បើក​ការដ្ឋាន​សាងសង់​គម្រោង​លំនៅ​ឋាន​ថ្មី​សន្លាង​មួយទៀត មានឈ្មោះ​ថា គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ទី II ។ គម្រោង​នេះ​មា​នទី​តាំងនៅ​លើ​ផ្លូវ​ហាណូយ​ផ្ទាល់​តែ​ម្តង ដែល​មាន​ម៉ូ​ដ​ផ្ទះ​ថ្មី​ៗ មុខងារ​កាន់តែ​សម្បូរ​បែប និង​ទំនើប​ជាង​មុន ។ ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប​ម៉ុង ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង​ភ្ញៀវ​កិត្តិយស​យ៉ាងច្រើន​កុះករ ។

គម្រោង​ថ្មី​សន្លាង​មួយ​នេះ​មាន​ចំណុច​ពិសេស​សំខាន់​ៗ ៣ សម្រាប់​អតិថិជន ដែល​ក្នុង​នោះ​រួម​មាន ៖

ទី ១. ផ្ទះ​អាជីវកម្ម​លើក​ដំបូង​ក្នុង​គម្រោង ហ្ស​ប ហោ​ស៍ ហ្គ្រេ​ន II ស្ថិត​នៅ​លើ​ផ្លូវ​ហាណូយ ផ្តល់​ភាព​ងាយស្រួល​សម្រាប់​គ្រប់​ប្រភេទ​អាជីវកម្ម រឺ បើក​ជា​ការិយាល័យ​ក៏​កាន់តែ​ពិសេស ។

ទី ២. ជម្រើស​វីឡា​ម៉ូ​ដ​ថ្មី​កាន់តែ​ឡូយ​ជាង​មុន ប្រភេទ Grand Series បន្ថែម​អោយ​មាន​បន្ទប់​គេង​សម្រាប់​មនុស្ស​ចាស់​នៅ​ជាន់​ផ្ទាល់​ដី និង​ចង្ក្រាន​បាយ​បែប​អាស៊ី ទាំង​អស់នេះ​មាននៅ​តាម​បណ្តា​វីឡា​ទោល​ថ្មី​ដូច​ជា ៖
-​ ​វីឡា​ឃ្វី​ន ហ្គ្រេ​ន (Queen Grand)
-​ ​វីឡា​ឃ្វី​ន A ហ្គ្រេ​ន (Queen A Grand)
-​ ​វីឡា​ឃ្វី​ន B II ហ្គ្រេ​ន (Queen BII Grand)

លើស​ពី​នេះ​គម្រោង​ក៏​មានផ្ទះ​វីឡា​កូនកាត់ BF តម្លៃ​សមរម្យ ហើយ​មាន​របង​ផ្តល់​ឯកជន​ភាព និង​សណ្តាប់ធ្នាប់​ក្នុង​ការ​រស់នៅ ។

ទី ៣. សួនឧទ្យាន​ដ៏​ស្រស់​ត្រកាល​មាន​ក្លឹ​ប​វាយ​កូន​ហ្គោ​ល​ស្តង់ដារ​អន្តរជាតិ​ក្នុង​គម្រោង និង​មាន​សួន​ពហុមុខ​ងារ​ឆ្លាត​វៃ ស្រស់​ស្អាត ដែល​ពិត​ផ្តល់​ជូន​អតិថិជន​លើស​ពី​ផ្ទះ​ដ៏​កក់ក្តៅ ! ។

គម្រោង ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ទី II នេះ​នឹង​ធ្វើការ​បើក​លក់​ជា​សាធារណៈ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ដូច្នេះ​សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ស្វែង​យល់​អោយ​កាន់តែ​ច្បាស់ សូមកុំ​ភ្លេច​តាមដាន​ការ​ប្រកាស​ជា​ផ្លូវការ​នៃ​កាលបរិច្ឆេទ​កម្មវិធី​បើក​លក់​ជា​ផ្លូវការ​គម្រោង​ថ្មី ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី ទី II នៅ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ ជីប ម៉ុង លែ​ន ឬ​សម្រាប់​ព័ត៌មាន​លម្អិត សូម​ទាក់ទង​មក​កាន់​ទូរស័ព្ទ​លេខ ៖ 061 997 888 ឬ chipmongland.com ឬ​ក៏​ឆាត​ជាមួយ​ក្រុមការងារ​តាម​តំណ​ភ្ជាប់ ៖ Facebook: m.me/chipmongland, Telegram : t.me/chipmongland ។ ជឿជាក់​ក្នុង​ការ​រស់នៅ ! លើស​ពី​ទីលំនៅ​តែ​ជា​ផ្ទះ​ដ៏​កក់ក្តៅ ៕ អត្ថបទ​សហការ