ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចំណេញ​អាច​ទៅ​ដល់ 150,000 ដុល្លារ បើ​អ្នក​សម្រេចចិត្ត​បង់​ផ្តាច់​ទិញ​ផ្ទះ ឬ វីឡា ​ណាមួយក្នុង​គម្រោង អ័​រ​គី​ដេ ដឹ ប៊ូ​តា​និ​ច ស៊ី​ធី ចាប់ពី​ថ្ងៃនេះរហូត​ដល់​ថ្ងៃ​ទី ៣០ ខែកញ្ញា​ !

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អ័​រ​គី​ដេ ឌី​វែ​ឡុ​ប​ម៉ិ​ន (Orkide Development) ប្រកាស​ផ្តល់​ជូន​នូវ​ឱ​កាស​ចំណេញ ដ៏​សន្ធឹកសន្ធាប់​ដែល​គិត​ជា​ទឹកប្រាក់​អាច​រហូត​ទៅ​ដល់ 15…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន អ័​រ​គី​ដេ ឌី​វែ​ឡុ​ប​ម៉ិ​ន (Orkide Development) ប្រកាស​ផ្តល់​ជូន​នូវ​ឱ​កាស​ចំណេញ ដ៏​សន្ធឹកសន្ធាប់​ដែល​គិត​ជា​ទឹកប្រាក់​អាច​រហូត​ទៅ​ដល់ 15 ម៉ឺន​ដុល្លារ ស្មើ​ទៅ​នឹង​ប្រមាណ​ជា 13% នៃ​តម្លៃ​ផ្ទះ ដែល​គម្រោង អភិវឌ្ឍន៍​ទីក្រុង អ័​រ​គី​ដេ ដឹ ប៊ូ​តា​និ​ច ស៊ី​ធី ផ្លូវជាតិ​លេខ 6A ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី 30 ខែកញ្ញា ឆ្នាំ 2022 គឺ​រយះ​ពេល ១៥ ថ្ងៃ តែ​ប៉ុណ្ណោះ​ក្នុង​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​។

លោក គ្រួ​ច សុភ​ត្ត្រា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន អ័​រ​គី​ដេ ឌី​វែ​ឡុ​ប​ម៉ិ​ន បាន​មាន​ប្រសាសន៍​ថា៖ «​ការ​ផ្តល់​ជូន​ខាងលើ​នេះ គឺ​ដើម្បី​ចូលរួម​អបអរសាទរ ពិធី​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ជាមួយ​ប្រជាជន​កម្ពុជា ក៏​ដូច​ជា​ការ​លើកទឹកចិត្ត​ដល់​អតិថិជន ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ទិញ​ផ្ទះ រស់នៅ​ក្នុង​ទីក្រុង​ថ្មី អ័​រ​គី​ដេ ដឹ ប៊ូ​តា​និ​ច ស៊ី​ធី ដែល​ជាទី​ក្រុង​ដ៏​ទំនើប រចនា​ប្លង់​បែប​ទំនើប​ស៊ី​វិ​ល័យ លំអរ​ទៅ​ដោយ​ក្លោ​ង​ទ្វារ​ដ៏​ស្រស់​ស្អាត សួនច្បារ បឹង និងរុក្ខវិថី​ដ៏​ស្រស់បំព្រង ជាមួយ​ម៉ូ​ដ​ផ្ទះ និង វីឡា ដ៏​គួរ​អោយ​ចង់​រស់នៅ រួម​ជាមួយ​ផ្សារ​សហគមន៍​បែប​ទំនើប​នឹង​មាន​វត្តមាន​ផង​ដែរ​» ។​

រីឯ​ការ​បង់រ​ម្លោះ​ទៀត​សោត អតិថិជន​អាច​បង់​ត្រឹម 10% នៃ​តម្លៃ​ផ្ទះ​សរុប ហើយ 10% ទៀត អាច​បង់​រយះ​ពេល​រហូត​ទៅ​ដល់ 12 ខែ រីឯ 80% ដែល​នៅ​សល់ គឺ​អតិថិជន អាច​ស្នើ​សុំ​កម្ចី​ពី​ធនាគារ ដៃគូរ របស់​គម្រោង​ក៏​បាន​នូវ​អត្រា​ការ​ប្រាក់​សមរម្យ​បំផុត ហើយ​អាច​ទទួល​បាន​ផ្ទះ​ចូល​រស់នៅ​តែ​ម្តង​ ។


លោក​ក៏​បញ្ជាក់​ដែរ​ថា ប្រភេទ​ផ្ទះ ដែល​យើង​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​ខាងលើ​នេះ រួម​មាន​ប្រភេទ​ផ្ទះ​អាជីវកម្ម អាគារ​ពាណិជ្ជកម្ម វីឡា​កូនកាត់ វីឡា​ភ្លោះ និង វីឡា​ទោល ហើយដោយ​ឡែក​ព​ត៌​មាន​លម្អិត​ទាក់ទង​ជាមួយ​ទំហំ​ផ្ទះ និង ដី គឺ​អតិថិជន​អាច​ទាក់ទង ផ្ទាល់​ជាមួយ​ក្រុមការងារ​ផ្នែក​លក់​របស់​យើង​តាម​រយះ​លេខ 098 733 333 ។

ជា​ចុង​ក្រោយ លោក​ក៏​សូម​ជូនពរ ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ ទទួល​បាន​នូវ​ការ​ជួបជុំ​គ្រួសារ​ដ៏​រីករាយ សុខ​សុ​វត្តិភាព សុខភាព និង រក​ទទួលទាន​មានបាន​ផង​ដែរ​ ៕ អត្ថបទសហការ