ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កិច្ចសហការ និង​គាំទ្រ​ពី​ក្រសួង​កិច្ចការ​នារី ធ្វើឱ្យ​យុទ្ធនាការ Fit for Hope ២០២២ របស់ AIA Cambodia កាន់តែ​ធំ និង​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA Cambodia…

រាជធានីភ្នំពេញ, ថ្ងៃ​ទី ១៥ ខែកញ្ញា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA Cambodia បាន​ចាប់​បើក យុទ្ធនាការ Fit for Hope ២០២២ ដែល​ជា​យុទ្ធនាការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ប្រចាំឆ្នាំ​របស់​ខ្លួន ដែល​ឆ្នាំ​នេះ AIA Cambodia ទទួល​បានការ​គាំទ្រ និង​សហការ​ពី​ក្រសួង​កិច្ចការ​នារី ដោយ​ឈរ​លើ​គោលបំណង​ធំ​មួយ គឺ​បង្កើន​ការ​យល់​ដឹង ផ្សព្វផ្សាយ​សារៈសំខាន់​លើ​វិធានការ​បង្ការ និង​ជួយ​ស្ត្រី​កម្ពុជា​ឲ្យ​ទទួល​បាន​សុខភាព​ល្អ ​។

គួរ​កត់​សម្គាល់ថា ពិធី​បើក​យុទ្ធ​ន​ការ​នេះ ទទួល​បានការ​ចូលរួម​ពី​គណអធិបតី​ដ៏​ខ្ពង់ខ្ពស់ លោក​ជំទាវ​កិត្តិ​បណ្ឌិត អ៉ឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រីក្រសួង​កិច្ចការ​នារី លោក Andrew Loh អគ្គនាយក​ប្រតិបត្តិ AIA Cambodia តំណាង​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម ដៃគូ​អាជីវកម្ម បុគ្គលិក​និង​ទីប្រឹក្សា​ផែនការ​ជីវិត AIA Cambodia​ ។

យុទ្ធនាការ​នេះ​មាន​រយៈពេល​មួយ​ខែ ដែល​នឹង​ផ្តោត​លើ​ការ​រៃ​អង្គាស​ថវិកា​ដើម្បី​គាំទ្រ​ដល់​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម សម្រាប់​ផ្តល់​ការ​ពិនិត្យ​ជំងឺ​ប្រកបដោយ​គុណភាព​ខ្ពស់ ការពិគ្រោះ និង​ការ​ព្យាបាល​ជំងឺមហារីក​សុដន់ ក៏​ដូច​ជា​ណែនាំ​ដំណោះស្រាយ​សេវា​ធានា​រ៉ាប់រង​លើ​ផ្នែក​សុខភាព​ដែល​មាន​តម្លៃ​សមរម្យ​ទៅ​កាន់​ទូ​ទាំង​ប្រទេស​ ។

AIA Cambodia នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ដល់​ដៃគូ​យូរអង្វែង​គឺ មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម តាម​រយៈ​ការ​ឧបត្ថម្ភ​ដល់​នាយកដ្ឋាន​មហារីក​សុដន់​ ។ មន្ទីរពេទ្យ​មិន​ស្វែងរក​ប្រាក់​ចំណេញ​មួយ​នេះ បាន​ចាប់​ដៃគូ​ជាមួយ AIA Cambodia ចាប់តាំងពី​ក្រុមហ៊ុន​ចាប់ផ្តើម​ដំណើរការ​នៅ​កម្ពុជា​មក​ម្ល៉េះ ​។
កម្មវិធី​លើកកម្ពស់​ការ​យល់​ដឹង​ពី​ជំងឺមហារីក​សុដន់ ដែល​កកើត​ចេញពី​ភាព​ជា​ដៃគូ​នេះ បាន​ក្លាយជា​កម្មវិធី មាន​អាយុកាល​វែង​ជាងគេ​បំផុត​នៅ​កម្ពុជា ជាមួយ​ការ​ផ្តល់​ជូន​ការ​ពិនិត្យ​ស្វែងរក​ជំងឺមហារីក​សុដន់​ដោយ​ឥត​គិតថ្លៃ ការ​ពិនិត្យ​រោគវិនិច្ឆ័យ និង​មធ្យោបាយ​ផ្សេង​ៗ​សម្រាប់​អ្នកជំងឺ​ដែល​មិន​មាន​លទ្ធភាព ។

តាម​រយៈ​យុទ្ធនាការ Fit for Hope ២០២២ នេះ AIA Cambodia នឹង​គាំទ្រ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​តាម​រយៈ ផ្តល់​ការ​ពិនិត្យ​ស្វែងរក​ជំងឺមហារីក​សុដន់​ដោយ​ឥត​គិតថ្លៃ និង​វេទិកា​អប់រំ​សុខភាព​នៅ​តាម​បណ្តា​ខេត្ត​ចំនួន ៤ រួ​មាន​កំពត កំពង់ចាម សៀមរាប បាត់ដំបង និង ៣​ទីតាំង​នៅ​ភ្នំពេញ គឺ​នៅ​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម អគារ City Tower និង Factory Phnom Penh​ ។

សកម្មភាព​ដ៏​ទាក់ទាញ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ ​នៃ​យុទ្ធនាការ Fit for Hope នេះ គឺ “​ដំណើរ​ពណ៌​ផ្កាឈូក​” និង​ការ​ប្រគំ​តន្ត្រី​នៅ​ទីក្រុង​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី ២២ ខែតុលា ត្រូវ​នឹង​ខែ​ដែល​ពិភពលោក​ប្រារព្ធ​ទិវា​យល់​ដឹង​ អំពី​ជំងឺមហារីក​សុដន់​ ។ លើស​ពី​នេះ បុគ្គលិក និង​ទីប្រឹក្សា​ផែនការ​ជីវិត AIA Cambodia នឹង​ទទួល​បាន​ចំណេះដឹង​បំប៉ន ដើម្បី​ទទួលយក​តួនាទី​ថ្មី ជា​បុគ្គល​ដ៏​សំខាន់​របស់​យុទ្ធនាការ​នេះ ក្នុង​ការ​ផ្សព្វផ្សាយ និង​ចែកចាយ​ព័ត៌មាន​អំពី​ការ​យល់​ដឹង​នៃ​ជំងឺមហារីក​សុដន់​ទៅ​កាន់​អតិថិជន និង​មហាជន ​។

ក្នុង​កម្មវិធី​នោះ លោក​ជំទាវ កិត្តិ​បណ្ឌិត អ៉ឹង ក​ន្ថា​ផា​វី មាន​ប្រសាសន៍​ថា ​៖ «​ជំងឺមហារីក​សុដន់​សព្វ​ថ្ងៃនេះ គឺជា​ជំងឺមហារីក​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក ហើយ​ដែល​តួលេខ​អ្នក​ស្លា.ប់​ភាគច្រើន​ជា​ស្ត្រី​ ។ គោលបំណង​របស់​យើង គឺ​ចង់​ផ្តល់​ការ​អប់រំ​ដល់​ស្ត្រី​ទូ​ទាំង​ប្រទេស នូវ​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នេះ ដែល​ផ្តល់​ផល​ប៉ះពាល់​ដល់​ពួក​គេ​មិន​ត្រឹមតែ​សុខភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្លូវចិត្ត និង​ហិរញ្ញវត្ថុ​ផង​ដែរ​» ។

លោក​ជំទាវ កិត្តិ​បណ្ឌិត អ៉ឹ​ង ក​ន្ថា​ផា​វី បន្តថា៖ «​ខ្ញុំ​សូម​កោតសរសើរ​ដល់​ក្រុមហ៊ុន AIA Cambodia មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម ក្រុមការងារ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​សម្រាប់​គំនិត​ផ្តួចផ្តើម​លើ​យុទ្ធនាការ​ប្រចាំឆ្នាំ​នេះ​ឡើង​ ក្នុង​គោលបំណង​លើកកម្ពស់ ការ​យល់​ដឹង​ពី​ជំងឺមហារីក​សុដន់​ដល់​សាធារណជន ​។ តាម​រយៈ​ផ្តល់​ការ​យល់​ដឹង​ពី​គ្រោះថ្នាក់ ​នៃ​ជំងឺមហារីក​សុដន់ និង​ការ​គាំទ្រ​នេះ អាច​ឲ្យ​ស្ត្រី​កម្ពុជា​ កាន់តែ​ច្រើន​ទទួល​បាន​ចំណេះដឹង​កាន់តែ​ច្បាស់​អំពី​ជំងឺ​នេះ ក៏​ដូច​ជា​របៀប​ពិនិត្យ​រោគវិនិច្ឆ័យ​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ព្យាបាល និង​ទទួល​បាន​ឱកាស​ខ្ពស់​ក្នុង​ការ​ជា​សះស្បើយ និង​សង្គ្រោះ​ជីវិត​ផង​ដែរ​» ។​

លោក Andrew Loh អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត AIA Cambodia បាន​លើក​ឡើង​ថា៖ «នេះ ជា​កិត្តិយស​ដ៏​ធំធេង​របស់​យើង​ដែល Fit for Hope ក្នុងឆ្នាំនេះ​ត្រូវ​បាន​គាំទ្រ​ដោយ​ក្រសួង​កិច្ចការ​នារី​ ។ AIA Cambodia បាន​ចុះ​អនុស្សរណៈ​យោគយល់​លើ​កិច្ចសហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី​កាលពី​ខែមេ​សា ឆ្នាំ​នេះ លើ​គម្រោង “​លើកកម្ពស់​សុខភាព និង​ហិរញ្ញវត្ថុ​សម្រាប់​ស្ត្រី​កម្ពុជា​” ដើម្បី​បង្កើន​ការ​យល់​ដឹង​ដល់​ស្ត្រី សមភាព​យេ​ន​ឌ័​រ​និង​សិទ្ធិ​ស្ត្រី ​។ យើងខ្ញុំ​សូម​អរគុណ​អស់ពី​ចិត្ត ដល់​ក្រសួង​កិច្ចការ​នារី ​ចំពោះ​ការ​ចូលរួម​សហការ និង​គាំទ្រ​យុទ្ធនាការ​នេះ ហើយ​យើងខ្ញុំ​ជឿជាក់​ថា​តាម​រយៈ ​ការ​ជួយ​ជ្រោមជ្រែង​របស់​ក្រសួង​កិច្ចការ​នារី​នេះ នឹង​ជួយ​ជម្រុញ ដល់​ការ​បង្កើន​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់​ ដល់​សហគមន៍​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​»​ ។

លោក Andrew Loh បន្តថា៖ «យើងខ្ញុំ​ពិតជា​មាន​ក្តី​រីករាយ​យ៉ាង​ខ្លាំង​ដែល​រាល់​កម្មវិធី​ចុះ​ដល់​មូលដ្ឋាន និង​សកម្មភាព​ទាំងអស់ ​របស់​យុទ្ធនាការ​នេះ​ត្រឡប់​មក​វិញ បន្ទាប់​ពី​អាក់ខាន​ដោយសារ​ជំងឺ​រាតត្បាត​កូ​វី​ដ​ ។ កត្តា​ទាំងនេះ​ពិតជា​ជួយ​បង្កើត​ប្រសិទ្ធិ​ភាព ​រយៈពេល​យូរអង្វែង ដើម្បី​ឲ្យ​ព័ត៌មាន​ទាំងអស់​បាន​ទៅ​ដល់​ដៃ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន និង​អនុញ្ញាត​ឱ្យ​យើងខ្ញុំ​បាន​ភ្ជាប់​ទំនាក់ទំនង​ផ្ទាល់​ ជាមួយ​ប្រជាជន​ថ្នាក់​មូលដ្ឋាន ដើម្បី​ឲ្យ​ប្រាកដ​ថា​រាល់​តម្រូវការ ឬ​បញ្ហា​ត្រូវ​បាន​ពិភាក្សា​រវាង​ប្រជាជន​កម្ពុជា និង​បុគ្គលិក​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ន្ទីរ​មណ្ឌល​នៃ​ក្តី​សង្ឃឹម បុគ្គលិក​និង​ទីប្រឹក្សា​ផែនការ​ជីវិត AIA Cambodia របស់​យើង​» ​។

លោក​បាន​បន្ថែម​ថា AIA Cambodia មាន​កិត្តិយស​ក្នុង​ការ​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​មន្ទីរពេទ្យ​ព្រះ​សីហ​នុ មណ្ឌល​នៃ​ក្តី​សង្ឃឹម ដែល​ជា​មន្ទីរពេទ្យ​ធ្វើការ​ដោយ​ឥត​ស្រាកស្រាន្ត​អស់​រយៈពេល​ជិត​បួន​ទសវត្សរ៍​ដើម្បី​ជួយ​ស្ត្រី​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺមហារីក​សុដន់ ​។ កិច្ចសហការ​នេះ​ក៏​ជួយ​ឱ្យ AIA Cambodia សម្រេច​បាន​នូវ​គោលបំណង​ក្នុង​ការ​ជួយ​ប្រជាជន​កម្ពុជា​រស់​ឲ្យ​នៅ​ប្រកបដោយ​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ ហើយ​ស្រប​តាម​គំនិត​ផ្តួចផ្តើម AIA One Billion របស់ AIA Group ដើម្បី​ជួយ​ដល់​ប្រជាជន​មួយ​ពាន់​លាន​នាក់​នៅ​អាស៊ី​ឱ្យ​ទទួល​បាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​នៅ​ឆ្នាំ ២០៣០ ​។

បន្ថែមពីនេះ លោក Andrew Loh ក៏បាននិយាយថា ៖ «យើងខ្ញុំ​សូម​គោរព​អញ្ជើញ​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន រួម​គ្នា​ធ្លុង​មួយ ដើម្បី​គាំទ្រ​ដល់​យុទ្ធនាការ​នេះ និង​ចូលរួម​បរិច្ចាគ​ដល់​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម​ ។ នៅ​ពេល​យើង​ពួតដៃ​ធ្វើការ​រួម​គ្នា យើង​ប្រាកដជា​អាច​សម្រេច​កិច្ចការ​ធំ​ៗ​ជា​ច្រើន ហើយ Fit for Hope នឹង​រង់ចាំ​អ្នក​ទាំងអស់​គ្នា​ដើម្បី​បង្កើត​ភាព​ជឿជាក់ ធានា​ថា​ស្ត្រី​កម្ពុជា​ទាំងអស់​នឹង​ទទួល​បាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ឡើង​»​ ។

ចំពោះ​សាធារណជន និង​អ្នក​ដែល​បាន​អញ្ជើញ​ទៅ​វេទិកា​អប់រំ​ស្តី​ពី​ជំងឺមហារីក​សុដន់​នៅ​តាម​ទីតាំង​ខេត្ត​/​ក្រុង​ទាំង​ប្រាំពីរ​ខាងលើ អាច​ចូលរួម​បរិច្ចាគ​ចាប់ពី 1​ ដុល្លារ​ជា​សាច់ប្រាក់ ឬ​តាម​រយៈ​គណនី​ធនាគារ ABA ខាងក្រោម​ ៖
• លេខ​គណនី ABA ៖ ០០៤៤០០៥៣៩
• ឈ្មោះ​គណនី ៖ AIA (CAMBODIA) LIFE INSURANCE PLC

សម្រាប់​រាល់​ការ​បរិច្ចាគ ៥ ដុល្លារ នឹង​ទទួល​បាន​អាវយឺត ឬ ឆត្រ​យុទ្ធនាការ Fit for Hope ដើម្បី​ជា​ការ​ថ្លែងអំណរគុណ​ ។ ថវិកា​ទាំងអស់​ដែល​ទទួល​បាន​ទាំងអស់​នឹង​ត្រូវ​ប្រគល់​ជូន​មន្ទីរពេទ្យ​ព្រះ​សីហ​នុម​ណ្ឌ​ល​នៃ​ក្តី​សង្ឃឹម ដើម្បី​ជួយ​ដល់​ស្ត្រី​កម្ពុជា​ដែល​ត្រូវការ​ជំនួយ​ឲ្យ​ទទួល​បានការ​ពិនិត្យ និង​ការ​ព្យាបាល​ជំងឺមហារីកសុដន់​នេះ​ទាន់ពេលវេលា​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​យុទ្ធនាការ Fit for Hope និង​ដំណោះស្រាយ​ពី AIA Cambodia លើ​ផែនការ​អនាគត និង​ការពារ​ជំងឺ​ធ្ងន់ធ្ងរ​លើ​គ្រួសារ​របស់​លោក​អ្នក សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ AIA Cambodia ឬ​ចូល​ទៅ​កាន់​គេហទំព័រ ៖ aia.com.kh​ ។

អំពី AIA Cambodia
ក្រុមហ៊ុន​ធានា​រ៉ាប់រង AIA Cambodia គឺជា​បុត្រ​សម្ព័ន្ធ​នៃ AIA Group មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​ទូ​ទាំង​តំបន់​អាស៊ី ​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​សាធារណៈ​ឯករាជ្យ​ធំ​ជាងគេ​ ។ ក្រុមហ៊ុន​មាន​វត្ត​មាននៅ​លើ​ទីផ្សារ​ចំនួន ១៨ ប្រទេស​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក – សាខា​គ្រប់គ្រង​ទាំងស្រុង ​។ ចាប់តាំងពី​បើក​ដំណើរការ​នៅ​កម្ពុជា រាល់​សកម្មភាព​របស់ AIA Cambodia ធ្វើ​ឡើង​ស្រប​តាម​គោល បំណងក្នុង​ការ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​ឲ្យ​រស់នៅ​មាន​សុខភាព និង​ជីវិត​កាន់តែ​ប្រសើរ​ ។ ចាប់តាំងពី​ចាប់ផ្តើម​អាជីវកម្ម​ក្នុង​ឆ្នាំ ២០១៧ យើង​បាន​ក្លាយជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ដំបូង​បង្អស់​នៅ​កម្ពុជា ផ្តល់​ការ​ការពារ​រហូត​ដល់ ២៦ ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ ។

ក្នុង​នាម​ជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ឈានមុខ​គេ​មួយ​នៅ​កម្ពុជា AIA Cambodia ផ្តល់​ជូន​នូវ​ដំណោះស្រាយ​ជីវិត​ឈានមុខ​គេ​នៅ​លើ​ទីផ្សារ​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​មជ្ឈដ្ឋាន រាប់​ចាប់ពី​គម្រោង​ធានា​រ៉ាប់រង​សំខាន់​ៗ​ដែល​បង្កើត​ឡើង​ស្រប​តាម​តម្រូវការ​ជាក់លាក់ ដែល​រួម​មាន​គម្រោង​ការពារ​លើ​ជំងឺ​ធ្ងន់ធ្ងរ គ្រោះថ្នាក់​ចៃដន្យ ថ្លៃ​សម្រួលការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​ជំនួយ​សង្គ្រោះ​បន្ទាន់​នៅ​ក្រៅប្រទេស ​។ AIA Cambodia ផ្តោត​សំខាន់​លើ​ការ​ណែនាំ និង​ជម្រុញ​ឲ្យ​ប្រជាជន​ក្នុង​សង្គម​ទទួលយក​ទម្លាប់​ល្អ​ៗ ក៏​ដូច​ជា​មធ្យោបាយ​ដើម្បី​ឲ្យ​ពួក​គាត់​ទទួល​បាន​នូវ​សុខភាព​ល្អ តាម​រយៈ​គំនិត​ផ្តួចផ្តើម រួម​មាន​កិច្ចសហការ ជាមួយ​ក្រសួង​កិច្ចការ​នារី ដើម្បី​ពង្រឹង​លើ​សមភាព​យេ​ន​ឌ័​រ​និង​សិទ្ធិ​ស្ត្រី ការ​លើកកម្ពស់​ការ​យល់​ដឹង​អំពី​ជំងឺមហារីក​សុដន់ តាម​រយៈ​យុទ្ធនាការ​ប្រចាំឆ្នាំ Fit for Hope របស់​យើង​ជាដើម ​។

យើងខ្ញុំ​ក៏​ចូលរួម​ជួយ​លើក​ស្ទួយ​កុមារ​ដែល​ជួប​បញ្ហា​ជីវភាព​រាប់​ពាន់​នាក់​ផង​ដែរ ដោយ​តាម​រយៈ​ឧបត្ថម្ភ​ដល់​លី​គ​បាល់ទាត់ AIA-ISF ដែល​ជាលី​គ​បាល់ទាត់​ថ្នាក់​មូលដ្ឋាន​ធំ​ជាងគេ​នៅ​កម្ពុជា ​។ ជាង​នេះ​ទៀត​សោ​ធ យើង​ក៏​សហការ​ជាមួយ​ក្លឹ​ប​Tottenham Hotspur ក្នុង​ក្រប​ខណ្ឌ English Premier League ដែល​ជា​ដៃគូ​សកល និង​ជា​ក្លឹ​ប​បាល់ទាត់​កំពូល​នៅ​លើ​ពិភពលោក ដើម្បី​ធានា​ថា​កុមារ​ទាំងនោះ​ទទួល​បានការ​អប់រំ​ដែល​ពួក​គេ​សម​នឹង​ទទួល​បាន ​។

AIA Cambodia គឺជា​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​កម្ពុជា​តែ​មួយ​គត់​ដែល​បាន​ទទួល​ពានរង្វាន់
“​ក្រុមហ៊ុន​ល្អ​បំផុត​សម្រាប់​ការងារ​នៅ​អាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុង
រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា ២០២០ និង ២០២១ ​។ AIA Cambodia មាន​ការិយាល័យ​កណ្តាល​នៅ​ទីក្រុង​ភ្នំពេញ និង​បច្ចុប្បន្ន​បាន​ពង្រីក​សាខា​នៅ​ខេត្តសៀមរាប កំពត កំពង់ចាម និង​បាត់ដំបង ​។

ព័ត៌មាន​បន្ថែម​តាម​រយៈ​គេហទំព័រ ៖ www.aia.com.kh ​៕ អត្ថបទសហការ