ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពិធី​អភិសេក​រូបសំណាក «​ព្រះថោង ​នាងនាគ​» ខេត្ត​ព្រះ​សីហ​នុ ​រៀបចំ​ និង​សម្របសម្រួល​កម្មវិធី​សាសនា​ដោយក្រុមការងារបាយសី Event Service

1 ឆ្នាំ មុន

ខេត្តព្រះ​សីហ​នុ​ ៖ ដូចដែល​ប្រិ​យ​មិត្ដ​បាន​ជ្រាប​រួម​ក​ហើយ​ថា រូបសំណាក «​ព្រះថោង នាងនាគ​» ត្រូវ បានអភិសេកជាផ្លូវការកាលពីថ្ងៃ​ទី ១៦ ខែមេ​សា…

ខេត្តព្រះ​សីហ​នុ​ ៖ ដូចដែល​ប្រិ​យ​មិត្ដ​បាន​ជ្រាប​រួម​ក​ហើយ​ថា រូបសំណាក «​ព្រះថោង នាងនាគ​» ត្រូវ បានអភិសេកជាផ្លូវការកាលពីថ្ងៃ​ទី ១៦ ខែមេ​សា ឆ្នាំ ២០២២ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ។ ហើយ​រូបសំណាកនេះត្រូវបានរៀបចំនៅរង្វង់មូលព្រះថោង នាងនាគ ស្ថិតនៅភូមិ​គគីរ ឃុំបិត​ត្រាំ​ង ស្រុកព្រៃ​នប់ ខេត្ត ព្រះ​សីហ​នុ ដែលជាចំណុចប្រសព្វ​គ្នារវាងមហាវិថីឆ្នេរ​រាម និងមហាវិថី ជំទាវ ម៉ៅ​ ។

ពិធីបដិមាភិ​សេក រូបសំណាកនេះធ្វើឡើងក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់​បំផុតរបស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

រូបសំណាក ព្រះថោង តោង​ស្បៃនាងនាគ ដ៏ធំសម្បើមនេះមានកម្ពស់ជាង ២១ ម៉ែត្រ រចនា ស្ថាបត្យកម្មដោយកូនខ្មែរត្រូវបានសាងសង់​ឡើងយ៉ាងហ្មត់ចត់នៅប្រទេសចិន និងបានដឹកមក ដល់កំពង់​ផែស្វយ័ត ក្រុងព្រះ​សីហ​នុ ប្រទេសកម្ពុជា កាលពីថ្ងៃ ២៥ ខែមីនា ២០២២ ​។ ហើយ​អ្វី​ដែល​កាន់តែផ្ទុះ​ការ​ចាប់អារម្មណ៍​ផង​ដែល​នោះ ​គឺការ​រៀបចំ​ពី​ធី​អភិសេក​ជាមួយនឹង​គ្រឿង​រណ្ដាប់សក្ដា​រៈ​បូជា ដោយ​មើលទៅ​ពិតជា​មាន​ភាព​ទាក់ទាញ ពោ​ពេញ​ទៅ​ដោយ​បទ​ពិសោធន៍ ​និង​ទេព​កោសល្យ​ខ្លាំង​ក្នុង​ការ​តុបតែង រហូត​មាន​មហា​ន​ជន​ជា​ច្រើន លាន់មាត់​សរសើ​មិន​ដាច់​នោះ​ទេ ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​មួយ​នេះ​កាន់តែអធិកអធមតែ​ម្ដង ។

តែ​យ៉ាងណាមិញ ទាំង​អស់នេះ​ពិតជា​មិន​អាច​ភ្លេច​បាន​នោះ​ទេ​ទៅ​ដល់​ក្រុមការងារ បាយសី Event Service ដែល​បាន​ខិតខំ​ប្រឹងប្រែង​ទាំងថ្ងៃទាំងយប់ ក្នុង​ការ​មមាញឹក​ទៅ​លើ​ការ​រៀបចំគ្រឿង​រណ្ដាប់ សក្ការៈបូជា ក្នុង​កម្មវិធីអភិសេក​រូបសំណាក់ «​ព្រះថោង ​នាងនាគ​»​ ដោយ​ប្រើប្រាស់​រយៈពេល​រៀបចំ​តែ​មុន​មួយ​ថ្ងៃ ជាមួយនឹង​ក្រុមការងារ បាយសី Event Service ប្រមាណ​ជាង​ ៥០ ​នាក់ ។ ជាមួយ​គ្នា​នេះ​ផង ក្រុមការងារ បាយសី Event Service ក៏​បាន​សម្ដែង​អារម្មណ៍​រំភើប​ជា​ខ្លាំង ដែល​បាន ឯកឧត្ដម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ផ្ដល់​កិ​ត្តិ​យស​អោយ​ក្រុមការងារ បាយសី Event Service រៀបចំ ​និង​សម្របសម្រួល​ពិធី​សាសនា ក្នុង​ការ​អភិសេករូ​បដិមា ​«​ព្រះថោង​នាងនាគ​» នេះ ។

គួរ​រ​ម្លឺ​ក​ផង​ដែរថា ​នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ​ដែល​ក្រុមការងារ បាយសី Event Service បាន​ទទួល​ការងារ​ធំ​ៗ​បែប​នេះ ជាមួយនឹង​ស្នាដៃតុបតែងក្នុង​កម្មវិធីនានា នា​ពេល​កន្លង​មក ធ្វើ​ឲ្យ​ម្ចាស់​កម្មវិធី និង​អ្នកចូលរួមលាន់មាត់​សរសើរ​គ្រប់​ៗ​គ្នា​តែ​ម្ដង ៕ អត្ថបទសហការ

តោះ ! ​ដើម្បី​ជ្រាប​ច្បាស់​ សូម​ទស្សនារូបភាពនៃ​ទិដ្ឋភាព​ខាងក្រោមនេះទាំងអស់​គ្នា​ ៖