ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Royal Group សហការ​ជាមួយ eCloudvalley ដៃគូ​ប្រឹក្សា​យោបល់​ឈានមុខ​គេ​របស់ Amazon Web Services (AWS) ដើម្បី​បង្កើន​សមត្ថភាព​សេវាកម្ម cloud ក្នុង​ប្រទេស​កម្ពុជា

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប (Royal Group) បាន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ eCloudvalley ដែល​ជា​ដៃគូ​ប្រឹក្សា​ដ៏​គួរ​ឱ្យ​ទុកចិត្ត​របស់​ក្រុមហ៊ុន Amazon Web…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប (Royal Group) បាន​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ eCloudvalley ដែល​ជា​ដៃគូ​ប្រឹក្សា​ដ៏​គួរ​ឱ្យ​ទុកចិត្ត​របស់​ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បី​ផ្ដល់​សេវា និង​ពង្រីក​ជំនាញ​សេវាកម្ម​ក្លោ​ដ (cloud) នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ។

កិច្ច​ព្រមព្រៀងភាព​ជា​ដៃគូ​នេះ ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​របស់ អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា ភិ​បាល​នៃ​ក្រុមហ៊ុន​រ៉ូ​យា​ល់​គ្រុប ក្នុង​ពិធី​ចុះហត្ថលេខា​ លើ​អនុស្សរណៈ ​នៃ​ការ​យោគយល់ (MOU) ជាមួយ eCloudvalley ដែល​ជា​ដៃគូ​ប្រឹក្សា​យោបល់​របស់​ក្រុមហ៊ុន Amazon Web Services (AWS) ដែល​ជា​ទំរង់​វេទិកា cloud ដ៏​ទូលំទូលាយ និង​មានការ​ប្រើប្រាស់​ច្រើន​បំផុត​មួយ​នៅ​លើពិភពលោក ​។ កិច្ចព្រមព្រៀង​នេះ​ បាន​រៀបចំ​នៅ​ឯ​ការិយាល័យ ​របស់​ក្រុមហ៊ុន Amazon Web Services ក្នុង​ប្រទេស​សិង្ហ​បុរី​ ។

ភាព​ជា​ដៃគូ​នេះ​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ជំរុញការ​វិវត្តន៍​នៃ​ផ្នែក​ឌី​ជី​ថ​ល ​អោយ​កាន់តែ​ជឿនលឿន​ជាង​មុន​ សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ជូន​អ្នក​ប្រឹក្សា​ក្នុងស្រុក​ ដែល​មាន​ជំនាញ​លំដាប់​អន្តរជាតិ សម្រាប់​ផ្តល់សេវាកម្ម​ប្រឹក្សា​យោបល់ ​និង​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង cloud បាន​ភ្លាម​ៗ ទៅ​តាម​ចំនួន និង​តម្រូវការ​ជាក់ស្ដែង ជូន​អ្នក​ប្រើប្រាស់ ក៏​ដូច​ជា​សាជីវកម្ម និង​ក្រុមហ៊ុន​ដែល​ផ្ដល់​សេវា បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍ (ICT) ​នៅ​កម្ពុជា ​។

តាម​រយៈ​ជំនាញ និង​បទ​ពិសោធន៍​ទាំងនេះ ​ត្រូវ​បាន​រំពឹង​ថា​ នឹង​បង្កើន​ជា​អតិបរមា​នូវ​ប្រសិទ្ធភាព​លើការ​ចំណាយ កាត់​បន្ថយ​ពេលវេលា​ឆ្លើយ​តប ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ចំណេះ​ជំនាញ​ផ្នែក​ឌី​ជី​ថ​ល​ នៅ​ក្នុងស្រុក ក៏​ដូច​ជា​ជួយ​លើកកម្ពស់​តួនាទី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ​ឱ្យ​ក្លាយជា​ប្រទេស​ ដែល​មាន​សក្តានុពល​ផ្នែក “​បច្ចេកវិទ្យា និង ឌី​ជី​ថ​ល​” ​។

ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា ​លើ​អនុស្សរណៈ ​នៃ​ការ​យោគយល់ អ្នកឧកញ៉ា គិត ម៉េ​ង ប្រធាន​ក្រុមប្រឹក្សា ភិ​បាល​នៃ​ក្រុមហ៊ុន​រ៉ូ​យា​ល់​គ្រុប បាន​មាន​ប្រសាសន៍​ថា​ ៖ «​នេះ​គឺជា​ព្រឹត្តិការ​ដ៏​សំខាន់​មួយទៀត ​សម្រាប់ក្រុមហ៊ុន រ៉ូ​យ៉ា​ល់​គ្រុប និង​វិស័យ ICT នៅ​កម្ពុជា​ ។ ការ​ចាប់​ដៃគូ​ជាមួយ eCloudvalley ដែល​ជា​ដៃគូ​ប្រចាំ​តំបន់ ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដំបូង​របស់​ក្រុមហ៊ុន Amazon Web Services និង​ការ​នាំ​យក​ជំនាញ​នេះ ​មក​បណ្តុះបណ្តាល​ធនធានមនុស្ស ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សបញ្ជាក់​ឱ្យ​ឃើញ​ពី​បេស​កម្ម​របស់ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​គ្រុប យើងខ្ញុំ​ដែល​ជួយ​ព​ន្លឿ​ន​វឌ្ឍនភាព​ឌី​ជី​ថ​ល​ អោយ​កាន់​ឆាប់រហ័ស​នៅ​កម្ពុជា និង​បង្ហាញ​ពិភពលោក​ថា កម្ពុជា​ក៏​មាន​ធនធាន និង​ឧបករណ៍​ឌី​ជី​ថ​ល ដែល​អាច​ដាក់​កម្ពុជា ​ចូល​ទៅ​ក្នុង​ផែនទី​ឌី​ជី​ថ​ល ស្រប​ទៅ​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​កម្ពុជា​» ​។

តាម​រយៈគោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​កម្ពុជា ឆ្នាំ​ ២០២១-២០៣៥ របស់​រាជរដ្ឋាភិបាល បាន​ផ្តោត​ជា​សំខាន់​ទៅ​លើ​មធ្យោបាយ​ដែល​វិស័យ​ឌី​ជី​ថ​លអាច​ផ្តល់​នូវ​ គំរូ​ថ្មី​ដល់​កំណើនសេដ្ឋកិច្ច​ សម្រាប់​ប្រទេស​កម្ពុជា​ ។ ប្រទេស​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​របស់​ខ្លួន ​ក្នុង​ក្រប​ខណ្ឌ​មួយ ដែល​មាន​ចំណងជើង​ថា “​កសាង​សេដ្ឋកិច្ច និង​សង្គម​ឌី​ជី​ថ​ល​រស់​រវើក តាម​រយៈ​ការ​រៀ​ចំ​មូលដ្ឋាន គ្រឹះ​ជំរុញ​ការ​ទទួលយក និង​បរិវត្ត​កម្ម​ឌី​ជី​ថ​ល ​នៅ​ក្នុង​គ្រប់់​តួអង្គ​សង្គម ទាំង​រដ្ឋ ទាំង​ធុរជន ដើម្បី​ជំរុញ សម្ទុះ​កំណើន សេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​” ។

eCloudvalley គឺជា​ដៃគូ​ប្រឹក្សា​យោបល់​ដំបូង​គេ​បង្អស់ ​របស់​ក្រុមហ៊ុន AWS នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដោយ​មាន​វត្ត​មាននៅ​ទូ​ទាំង​តំបន់​ អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដូច​ជា​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ហ្វី​លី​ពី​ន ថៃ ឥណ្ឌូ​នេ​ស៊ី វៀតណាម ក្រុង​ហុងកុង និង​ប្រទេស​ចិន​ ។ ក្នុង​ឆ្នាំ 2020 ក្រុមហ៊ុន​ស្រាវជ្រាវ​ និង​ផ្តល់​ប្រឹក្សា Gartner បាន​ដាក់​ឈ្មោះ eCloudvalley ថា​ជា​ស្ថាប័ន “​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន 16 នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែល​ផ្តល់​សេវា cloud សាធារណៈ (Asia Pacific Representative Vendors of Public Cloud MSP)” ហើយ​ត្រូវ​បាន ChannelE2E ដែល​ជា​ក្រុមហ៊ុន​ស្រាវជ្រាវ​បច្ចេកវិទ្យា​ដ៏​ល្បីល្បាញ​មួយ​ដែរ បាន​ដាក់​ចំណាត់ថ្នាក់​ជូន​លេខ 6 ក្នុង​ចំណោម​ស្ថាប័ន​ផ្ដល់​សេវា​កំពូល​ទាំង 100 (Top 100 Vertical Market MSPs) ក្នុង​ពិភពលោក​ ។

នៅ​ឆ្នាំ 2022 eCloudvalley បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ នៅ​ក្នុង​ទីផ្សារ​អាស៊ី រួម​មាន ពានរង្វាន់​ដៃគូ​ឯកទេស AWS ប្រចាំឆ្នាំ​នៅ​អាស៊ាន​, ដៃគូ​សេវាកម្ម AWS ប្រចាំឆ្នាំ​នៅ​អាស៊ាន​, ដៃគូ AWS ប្រចាំឆ្នាំ​នៅ​ម៉ា​ឡេ​ស៊ី​, ដៃគូ AWS ប្រចាំឆ្នាំ​នៅ​ហ្វី​លី​ពី​ន​, ដៃគូ​ AWS ប្រចាំឆ្នាំ ​នៅ​ទីក្រុង​ហុងកុង ​។

លោក MP Tsai នាយក​ប្រតិបត្តិ eCloudvalley បាន​ថ្លែង​ថា​ ៖ «​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប បង្ហាញ​ថា eCloudvalley នឹង​បន្ត​រក្សា​ ការ​សន្យា​របស់​យើង​ សម្រាប់​ការ​ព​ន្លឿ​ន​ការ​ផ្លាស់​ប្តូរ​ឌី​ជី​ថ​ល​ នៅ​ទូ​ទាំង​ពិភពលោក ​។ ការ​ដែល​មាន​ក្រុមការងារ​ក្នុងស្រុក​ ដែល​ទទួល​បានការ​គាំទ្រ​ ពី​ក្រុមការងារ​អន្តរជាតិ សបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ ចំពោះ​អតិថិជន​របស់​យើង ​។ eCloudvalley មាន​កិត្តិយស​ក្នុង​ការ​សហការ​ជាមួយ រ៉ូ​យ៉ា​ល់​គ្រុប ​ដែល​ជា​ក្រុមហ៊ុន ​មាន​កិត្យានុភាព​បំផុត​នៅ​កម្ពុជា ដើម្បី​ព​ន្លឿ​ន​ការ​ផ្លាស់​ប្តូរ​ នៃ​វិស័យ​ឌី​ជី​ថ​ល​ក្នុង​ប្រទេស​នេះ ​។ eCloudvalley នឹង​ផ្តល់​ការ​បណ្តុះបណ្តាល ដើម្បី​បង្កើត​ក្រុមបច្ចេកទេស​ ដល់​បុគ្គលិក​ជំនាញ ក៏​ដូច​ជា​ចែករំលែក​បទ​ពិសោធន៍ cloud សកល​របស់​យើង​ ជាមួយ​ទីផ្សារ​ក្នុងស្រុក​ផង​ដែរ​ ។ ដោយ​រួម​គ្នា​ជាមួយ រ៉ូ​យ៉ា​ល់​គ្រុប យើង​ជឿជាក់​ថា សេវា cloud នឹង​ក្លាយជា​កម្លាំង​រុញច្រាន ​ការ​ព​ន្លឿ​ន​ការ​ផ្លាស់​ប្តូរ​វិស័យ​ឌី​ជី​ថ​ល​ ក្នុង​ប្រទេស​កម្ពុជា ​។

ការ​ទទួលយក​សេវា cloud នៅ​ក្នុង​ប្រទេស​កម្ពុជា មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​។ និន្នាការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​បង្កើន​ល្បឿន និង​ធានា​ ដល់​ការ​ជួយ​អតិថិជន​របស់​យើង ​ឱ្យ​ដើរ​ឱ្យទាន់​កា​រវិ​វ​ឌ្ឍ​ចុង​ក្រោយ​ នៃ​បច្ចេកវិទ្យា​នេះ ​។ ការ​សហការ​នេះ​ធ្វើ​ឡើង​ចំ​ពេលវេលា​ល្អ ដើម្បី​កសាង​សមត្ថភាព​ផ្នែក cloud នៅ​កម្ពុជា ។ វា​ក៏​នឹង​ដើរតួ​នាទី​យ៉ាង​សកម្ម​ ជា​កន្លែង​បំពាក់បំប៉ន​ជំនាញ តាម​រយៈ​ការ​បង្កើត​សិក្ខាសាលា វគ្គ​បណ្តុះបណ្តាល និង​ការ​អនុវត្ត​ល្អ​បំផុត ដែល​ក្រុមហ៊ុន​អាជីវកម្ម​ អាច​ប្រើប្រាស់​បាន ​ដើម្បី​អភិវឌ្ឍ​ខ្លួន និង​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​អនាគត ​។

ការ​ផ្តល់​ជូន​សេវាកម្ម​ពី​ការ​សហការ​នេះ ​រួម​មាន ការ​ផ្ទេរ​ទិន្នន័យ​ទៅ​រក្សា​ទុក​ នៅ​ក្នុង cloud ការ​បណ្តុះបណ្តាល​អំពី cloud ដំណោះស្រាយ​ផ្នែក​ទិន្នន័យ អ្នក​ផ្តល់​សេវា​ជំនាន់​ក្រោយ និង​ភ្លែត​ហ្វ​ម​គ្រប់គ្រង cloud ដោយ​ស្វ័យប្រវត្តិ និង​មុខងារ​ជា​ច្រើន​ទៀត ​។

អំពី​ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប
ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ ជា​យុទ្ធសាស្ត្រ​របស់​កម្ពុជា នឹង​បាន​ទទួលស្គាល់​ថា ជា​ក្រុមហ៊ុន​ពហុ​ផលិតផល ​ដ៏​ធំ​និង​មានការ​វិនិយោគ​ចម្រុះ​បំផុត​របស់​កម្ពុជា​ ។ ក្រុមហ៊ុន រ៉ូ​យា​ល់ គ្រុប វិនិយោគ​នៅ​ក្នុង​ឧស្សាហកម្ម​ជា​ច្រើន រួម​មាន​ទូរគមនាគមន៍ ការ​ដឹក​ជញ្ជូន ថាមពល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​កម្សាន្ត ធនាគារ​និង​ហិរញ្ញវត្ថុ ធានា​រ៉ាប់រង សណ្ឋាគារ​និង​រមណីយដ្ឋាន ការ​អប់រំ ការ​អភិវឌ្ឍ​អចលនទ្រព្យ ការ​ជួញដូរ​និង​កសិកម្ម ​។ ជា​ច្រក​វិនិយោគ​យុទ្ធសាស្ត្រ​មួយ ​មក​កាន់​ប្រទេស​កម្ពុជា​ ដែល​មាន​ប្រវត្តិ​ក្នុង​ការ​បង្កើត ​ភាព​ជា​ដៃគូ​ឈានមុខ​គេ ​ក្នុង​ទីផ្សារ​ដ៏​ជោគជ័យ​ ជាមួយ​អ្នក​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ចម្រុះ ក្រុមហ៊ុន រ៉ូ​យ៉ា​ល់ គ្រុប ផ្តល់​សក្តានុពល​វិនិយោគ​ដ៏​លើសលប់​ នៅ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារសេរី​មួយ ​ក្នុង​ចំណោម​សេដ្ឋកិច្ច​ទីផ្សារសេរី​ ពិតប្រាកដ​ដំបូង​គេ​ នៅ​ក្នុង​តំបន់​ទន្លេមេគង្គ​ ៕ អត្ថបទសហការ