ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

កម្មវិធី «​សំណង់​កម្ពុជា​ថ្ងៃនេះ​» នឹង​ចែករំលែក​បច្ចេកទេស​សំខាន់​ៗ និង​ការ​វិវឌ្ឍន៍​ថ្មី​ៗក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អចលនទ្រព្យ និង​សំណង់ គឺជា​វិស័យ​ដ៏​សំខាន់​សម្រាប់​តំបន់ ឬ​ប្រទេស​នីមួយ​ៗ ជា​ពិសេស​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ដូច​ជា​ប្រទេស​កម្ពុជា​យើង​ជាដើម ហើយ​មនុស្ស​ភាគច្រើន​តែងតែ​ចង់​ដឹង​ពី​ការ​រីក​ចម្រើន និង​ការ​វិវឌ្ឍន៍​ថ្មី​ៗ​របស់​វា…

រាជធានី​ភ្នំពេញ ៖ អចលនទ្រព្យ និង​សំណង់ គឺជា​វិស័យ​ដ៏​សំខាន់​សម្រាប់​តំបន់ ឬ​ប្រទេស​នីមួយ​ៗ ជា​ពិសេស​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ ដូច​ជា​ប្រទេស​កម្ពុជា​យើង​ជាដើម ហើយ​មនុស្ស​ភាគច្រើន​តែងតែ​ចង់​ដឹង​ពី​ការ​រីក​ចម្រើន និង​ការ​វិវឌ្ឍន៍​ថ្មី​ៗ​របស់​វា ។

សម្រាប់​ប្រទេស​កម្ពុជា​យើង វិស័យ​នេះ​ជា​វិស័យ​ដ៏​សំខាន់​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នកជំនួញ អ្នក​វិនិយោគ​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏​ដូច​ជា​ប្រជាជន​ទូទៅ ដូច្នេះ​ការ​ស្វែងរក​នូវ​ព័ត៌មាន ក៏​ដូច​ជា​ចំណេះដឹង​បន្ថែម​ទៅ​លើ​វិស័យ​សំណង់ និង​ការ​ជ្រើសរើស​សម្ភារ​សំណង់​ដែល​មានគុណ​ភាព​ខ្ពស់​ ដើម្បី​ទទួល​បាន​នូវ​សំណង់​ដែល​រឹង​មាំ​ជាប់​ធន់ គឺជា​កត្តា​ដ៏​ចាំបាច់​បំផុត​ ។

ដោយ​មើលឃើញ​ពី​ភាព​ចាំបាច់​ទាំងនេះ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល ដែល​ជា​ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា ខាង​ផ្នែក​កែ​ច្នៃ និង​ចែកចាយ​ផលិតផល​ដែក បាន​បង្កើត​នូវ​កម្មវិធី «​សំណង់​កម្ពុជា​ថ្ងៃនេះ​» ដែល​ប្រមូលផ្តុំ​សុទ្ធតែ​វាគ្មិន​ល្បី​ៗ​ ដើម្បី​ចូលរួម​ចែករំលែក​ចំណេះដឹង និង​គន្លឹះ​សំខាន់​ជូន​ទៅ​ដល់​ប្រជាជន​កម្ពុជា ហើយ នៅ​ថ្ងៃ​សៅរ៍ ទី​ ១៣ ខែសីហា ឆ្នាំ​ ២០២២ នេះ​ផង​ដែរ កម្មវិធី​បាន​អញ្ជើញលោក SOMPOP SUVANHONGKUL (​ទីប្រឹក្សា​អភិវឌ្ឍន៍​អាជីវកម្ម ផ្នែក​សំណង់ និងការ​សាងសង​) និង​អ្នកជំនាញ​ផ្នែក​សំណង់​ផ្សេង​ៗ​ទៀត ដើម្បី​ធ្វើការ​ចែករំលែក​អំពី ការ​វិវឌ្ឍន៍​របស់​គ្រោង​ដំបូល និង​ទិច​និក ដើម្បី​ទទួល​បាន គ្រោង​ដំបូល​ដែល​មានគុណ​ភាព ហើយ​សាក​សមជា​មួយ​ការ​រចនា​បទ​ផ្ទះ ឬ​អាគារ ​។ ប្រធានបទ​នេះ​អាច​ជួយ​ដល់​ការ​យល់​ដឹង ​ឲ្យ​កាន់តែ​ទូលំទូលាយ ជា​ពិសេស​ការ​វិវឌ្ឍន៍​ថ្មី​ៗ​ នៅ​ក្នុង​វិស័យ​នេះ ដើម្បី​អោយ​ម្ចាស់ផ្ទះ ឬ​អាគារ​ធ្វើការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ ​។

សូម​បញ្ជាក់​ទៀត​ថា កម្មវិធី «​សំណង់​កម្ពុជា​ថ្ងៃនេះ​» នឹង​ធ្វើការ​ឡាយ​បន្តរ​ផ្ទាល់ ​នៅ​រៀងរាល់ថ្ងៃ​សៅ​រ៏ វេលា​ម៉ោង ១០ ​ព្រឹក នៅ​លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការរបស់​ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ដែរ​មុន​ថ្ងៃ​កម្មវិធី ក្រុមហ៊ុន​ក៏​មានការ​ប្រកាស​ជូនដំណឹង​ នៅ​លើ​ទំព័​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ផង​ដែរ​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង ៖
លោកស្រី អ៊ូ សុខ​ដា​និ​ត
015 777 254
https://www.facebook.com/watch/392886284192995/2486158561686521 ៕ អត្ថបទសហការ