ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា និង​ភាព​ជា​អ្នកដឹកនាំ ឆ្នាំ​សិក្សា ​២០២១-២០២២

1 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ​បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា និង​ភាព​ជា​អ្នកដឹកនាំ សម្រាប់​ឆ្នាំ​សិក្សា ​២០២១-២០២២ ដល់​សិ​ស្សា​នុ សិស្ស​គ្រប់​កម្រិត​ថ្នាក់​ទាំងអស់​…

រាជធានីភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ​បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា និង​ភាព​ជា​អ្នកដឹកនាំ សម្រាប់​ឆ្នាំ​សិក្សា ​២០២១-២០២២ ដល់​សិ​ស្សា​នុ សិស្ស​គ្រប់​កម្រិត​ថ្នាក់​ទាំងអស់​ នៅ​សាល​ប្រជុំ​ធំ​នៃ​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ​។

ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា និង​ភាព​ជា​អ្នកដឹកនាំ ឆ្នាំ​សិក្សា ​២០២១-២០២២ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​បរិ​យ​កាស​ដ៏​រីករាយ​បំផុត ដោយ​មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​គណៈ គ្រប់គ្រង​សាលា បុគ្គលិក លោកគ្រូ​អ្នកគ្រូ និង​មាតាបិតា ឬ​អ្នក​អាណាព្យាបាល​សិស្ស ដើម្បី​អបអរសាទរ​ដល់​សិស្សានុសិស្ស​ជ័យ​លា​ភី​ទាំងអស់ ​។

នៅ​ក្នុង​ឱកាស​ដ៏​ឱឡារិក​នេះ​ផង​ដែរ មិន​ត្រឹមតែ​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ជោគជ័យ​នៃ​ការ សិក្សា​របស់​សិស្សានុសិស្ស​មួយ​មុខ​ប៉ុណ្ណោះ​ទេ ក្រុម​សិស្សានុសិស្ស​ក៏​មាន​ជា​ការ​សម្ដែង សម្រាប់​អ្នកចូលរួម​ទស្សនា​ថែម​ទៀត​ផង ​។ នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​ថា សិស្សានុសិស្ស នៅ​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល ទទួល​បាន​ទាំង​ចំណេះដឹង និង​ជំនាញ​ផ្សេង​ៗ​ទៀត ​។

សាលារៀន ក៏​ដូច​ជា​មាតាបិតា ឬ​អ្នក​អាណាព្យាបាល​ទាំងអស់ ពិតជា​មាន​មោទកភាព យ៉ាង​ក្រៃ​លែង នៅ​ពេល​ដែល​ឃើញ​ប្អូន​ៗ​សិស្សានុសិស្ស​ទទួល​ជោគជ័យ​ជាទី​គាប់ប្រសើរ ដូចនេះ​។ សាលា​សង្ឃឹមថា​ប្អូន​ៗ​នឹង​បន្ត​អភិវឌ្ឍ​ចំណេះដឹង ជំនាញ ក្នុង​ឆ្នាំ​សិក្សា​ខាង​មុខ បន្ថែម​ទៀត ​។

សូម​បញ្ជាក់​ថា សិស្ស​ដែល​បាន​សិក្សា​នៅ​សាលា​អន្តរជាតិ ហ្វ​រ​រ៉េ​ស​ហៀ​ល មិន​ត្រឹមតែ​ទទួល​បានការ​សិក្សា​តែ មួយ​មុខ​ប៉ុណ្ណោះ​ទេ សិស្ស​ក៏​នឹង​រីក​ចម្រើន​នៅ​ ក្នុង​សហគមន៍​មួយ​នៃ​ភាព​ជា​អ្នកដឹកនាំ​ដែល​ពោរពេញ ទៅ​ដោយ​ការ​សិក្សា តាម​បែប​អនុវត្ត​គម្រោង​ជាក់ស្ដែង តាម​កម្មវិធី​អន្តរជាតិ​ដូច​ជា Montessori, IEYC, IPC, Cambridge ដែល​បាន​បញ្ចូល កម្មវិធី​បន្ថែម​ជា​ច្រើន​ទៀត​ដូច​ជា Leader in Me, Money Tree ហើយ​បាន​រៀបចំ Pathway ច្បាស់លាស់​សម្រាប់​សម្រួច បុត្រ​ធីតា​របស់​លោក​អ្នក​ទទួល​បាន​គុណភាព​សិក្សា ដែល​សម​មូល​កំរិត​ទទួលស្គាល់​ជាង​ 160 ​ប្រទេស​ទូ​ទាំង​ពិភពលោក ​។

លើស​ពី​នេះ សាលា​បាន​បញ្ចូល​កម្មវិធី​តន្ត្រី សិល្បៈ កីឡា​ដូច​ជា​ហែល​ទឹក តៃ​ក្វា​ន់​ដូ បាល់ទាត់ និង​កម្មវិធី​ដទៃ​ទៀត ដើម្បី ជា​ជំនួយ​ដល់​ការ​លូត លាស់​ទាំង​ផ្នែក​ស្មារតី និង​រាយ​កាយ​ដល់​ពួក​គាត់​ថែម​ទៀត​ផង​ ។

ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​: 017 388 884 | 095 666 555 | 070 338 884
Google Map : shorturl.at/puG48 ៕ អត្ថបទសហការ