ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ធនាគារ ស្ថាបនា ផ្ដល់​ជូន​សេវាកម្ម​ធនាគារ​កាន់តែ​ងាយស្រួល​ដល់​អតិថិជន​ទិញ​លំនៅ​ឋាន បុរី ជា រី

1 ឆ្នាំ មុន

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ០៩ ខែសីហា ឆ្នាំ​ ២០២២ ៖ ធនាគារ ស្ថាបនា គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា…

រាជធានីភ្នំពេញ, ថ្ងៃ​ទី​ ០៩ ខែសីហា ឆ្នាំ​ ២០២២ ៖ ធនាគារ ស្ថាបនា គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដី​ពី​សេវាកម្ម​បង់ប្រាក់ និង​ទូទាត់​វិក្កយបត្រ​ជាមួយ បុរី ជា រី ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​បំផុត​មួយ​នៅ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការ​ទូទាត់​ប្រាក់​ឱ្យ​បាន​កាន់តែ​លឿន និង​ងាយស្រួល​ជូន​អតិថិជន​ ។

តាម​រយៈ​កិច្ចព្រមព្រៀង​នៃ​ភាព​ជា​ដៃគូ​នេះ អតិថិជន​អាច​រីករាយ​ជាមួយនឹង​ការ​បង់ប្រាក់​ទិញ​លំនៅ​ឋាន​ដោយ​ផ្ទាល់​ជាមួយ​បុរី ជា រី នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា តាម​រយៈ​កម្មវិធី​ស្ថាបនា ម៉ូ​បាល​ដោយ​ឥត​គិតថ្លៃ ឬ តាម​បណ្តា​សាខា​ធនាគារ ស្ថាបនា ទូ​ទាំង​ប្រទេស ​។

លោក Fung Kai Jin ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ ស្ថាបនា បាន​មាន​ប្រសាសន៍​ថា​ ៖ «​នៅ​ធនាគារ ស្ថាបនា យើង​មាន​គោលបំណង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​របស់​យើង​ជូន​ដល់​អតិថិជន និង​ប្រជាជន​កម្ពុជា ​។ ជាមួយនឹង​កិច្ចសហការ​នេះ យើង​ជឿជាក់​ថា​អតិថិជន​របស់​យើង​នឹង​ទទួល​បាន​អត្ថប្រយោជន៍ និង​ការ​សេវា​ទូទាត់​ប្រាក់​ទៅ​កាន់​បុរី ជា រី ប្រកបដោយ​ភាព​ងាយស្រួល និង​សាមញ្ញ តាម​រយៈ​ស្ថាបនា ម៉ូ​បាល​» ។​

លោក​បាន​បន្ថែម​ទៀត​ថា ​៖ «​លើស​ពី​នេះ​ទៅ​ទៀត យើង​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ដើម្បី​ផ្តល់ កម្ចី​ទិញ​ផ្ទះ​ពិសេស​ជូន​ដល់​អតិថិជន​របស់​បុរី ជា រី ​។ នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ធនាគារ ស្ថាបនា ផ្ដល់​កម្មវិធី​កម្ចី​ដែល​មាន​ភាព​បត់បែន​ដល់​អតិថិជន បុរី ជា រី សម្រាប់​គម្រោង The Green Ville និង The Green Ville Premium ក្នុង​អត្រា​ការ​ប្រាក់​ពិសេស​ត្រឹមតែ ០,៥៨% ក្នុង​មួយ​ខែ ក្នុង​រយៈពេល ២​ ឆ្នាំ​ដំបូង ជាមួយនឹង​រយៈពេល​សង​ត្រលប់​វែង​ជាង​មុន ចំនួន​ទឹកប្រាក់​កម្ចី​ច្រើន​ជាង​មុន និង​ការ​អនុម័ត​កម្ចី​ឆាប់រហ័ស» ​។​

លោក ឡាយ បញ្ញា​រិ​ទ្ធ នាយក​ប្រតិបត្តិ បុរី ជា រី បាន​មាន​ប្រសាសន៍​ថា ​៖ «​គុណ​តម្លៃ​ស្នូល​របស់​យើង គឺ ធានា​ថា​អតិថិជន​អាច​ទិញ​ផ្ទះ​ក្នុង​ក្តី​ស្រមៃ ជាមួយនឹង​ការ​រស់នៅ​ប្រកបដោយ​ភាព​សុខដុមរមនា​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួក​គាត់ ​និង​កាន់តែ​មាន​សុភមង្គល​ទ្វេរ​ឡើង ​។ យើង​ជឿជាក់​ថា កិច្ចព្រមព្រៀង​នេះ គឺជា​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ជួយ​អតិថិជន​របស់​បុរី ជា រី ទទួល​បាន​ប្រាក់​កម្ចី​ទិញ​ផ្ទះ និង​ដំណើរការ​អនុម័ត​កម្ចី​លឿន​ជាង​មុន​ជាមួយនឹង​គម្រោង​ទូទាត់​ពិសេស​នេះ» ​។​
កិច្ចសហការ​នេះ​រវាង​ភាគី​ទាំង​ពីរ​នឹង​ជួយ​ដល់ បុរី ជា រី ទាក់ទាញ​អតិថិជន​ទិញ​ផ្ទះ​បាន​កាន់តែ​ច្រើន​ពី​ក្រុមហ៊ុន ជាមួយនឹង​លក្ខខណ្ឌ​កម្ចី​ទិញ​ផ្ទះ​ល្អ​ប្រសើរ និង​ការ​ទូទាត់​ប្រាក់​ប្រកបដោយ​សុវត្ថិភាព រហ័ស និង​ងាយស្រួល​ជាង​មុន​ពី​ធនាគារ ស្ថាបនា​ ។

អំពី ធនាគារ ស្ថាបនា

ធនាគារ ស្ថាបនា គឺជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដែល​មានទ្រព្យ​សកម្ម​សរុប​ជាង ២,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក និង​មាន​បុគ្គលិក​ជាង ៤.០០០ ​នាក់ ​។ យើង​មាន​បណ្តាញ​សាខា​យ៉ាង​ទូលំទូលាយ​នៅ​ទូ​ទាំង​ប្រទេស​ដែល​មាន​សាខា​ជាង ១៧០ ​សាខា ស្ថាបនា ព្រី​មារ​ណ៍​ចំនួន ៣ និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ជាង ២៥០​ ។ យើង​ផ្តល់​ជូន​សេវា​ធនាគារ​យ៉ាង​ពេញលេញ​ដូច​ជា ​៖ សេវា​ឥណទាន សេវា​ដាក់​ប្រាក់​បញ្ញើ សេវា​ iBanking ធនាគារ​ចល័ត ប័ណ្ណ​ឥណ​ពន្ធ និង​ប័ណ្ណឥណទាន សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក និង​ក្រៅប្រទេស សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ប្រទេស​ង​ជាមួយ SWIFT និង​សេវា Visa B2B Connect Western Union ហិរញ្ញប្បទាន​ពាណិជ្ជកម្ម និង​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ទៀត ​។

ក្រៅពី​នេះ យើង​ក៏​មាន​ផ្តល់​ជូន​សេវា​ប្រមូល​ពន្ធ និង​សេវា​ទូទាត់​ថ្លៃ​សេវា​សាធារណៈ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ។ ទន្ទឹម​នឹង​នេះ យើង​ក៏​មានការ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូទាត់​ចល័ត​ផ្សេង​ទៀត​ដូច​ជា ៖ វី​ង ផាយ​ផេ ទ្រូ​ម៉ា​ន់​នី លី ហួរ វេ​លុយ អ៊ី​ម៉ា​ន់​នី និង​បាគង ដើម្បី​ផ្តល់​ជូន​ភាព​ងាយស្រួល​បន្ថែម​ទៀត​ដល់​អតិថិជន​របស់​យើង ​។

ថ្មី​ៗ​នេះ ធនាគារ ស្ថាបនា ទើបតែ​ទទួល​បាន​ពានរង្វាន់ Best Mobile Banking App ឆ្នាំ ​២០២២ និង Mobile Banking & Payment Initiative of the Year ពី​ទស្សនាវដ្ដី Global Brands Magazine របស់​ប្រទេស​អង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់​កម្មវិធី​ស្ថាបនា ម៉ូ​បាល រចនា​បទ​ថ្មី ដែល​ផ្ដល់​នូវ​សេវាកម្ម​រហ័ស ងាយស្រួល និង​សុវត្ថិភាព​ជាង​មុន​ជូន​ដល់​អតិថិជន ​។ ពានរង្វាន់​ទាំង​ពីរ​នេះ​គឺជា​សក្ខីភាព​បង្ហាញ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើង​ដើម្បី​បម្រើ​អតិថិជន​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ ។

អំពី បុរី ជា​រី

ផ្តើម​ចេញពី​អាជីវកម្ម​លក្ខណ​គ្រួសារ បុរី ជា រី បាន​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ដែល​ឈានមុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ ។ ស្រប​តាម​ចក្ខុវិស័យ​របស់​យើង គឺ​ក្លាយជា​ក្រុមហ៊ុន​មួយ​ដែល​ល្បីល្បាញ រីក​ចម្រើន និង​លូតលាស់​គ្រប់​វិស័យ​ប្រតិបត្តិការ​អាជីវកម្ម​ដែល​ផ្តោត​ទៅ​លើ​គុណភាព ស្តង់ដារ​សំណង់ និង​ទំនួល​ខុស​ត្រូវ​សម្រាប់​អតិថិជន​ ។ តាម​រយៈ​ការ​គាំទ្រ និង​តម្រូវការ​ពី​សំណាក់​អតិថិជន យើង​បាន​សាងសង់​គម្រោង​ចំនួន​ ៦ ​ធំ​ៗ ​រួម​មាន សម​ប្រាថ្នា ចោម​ចៅ ​១, ដឹ ហ្គ្រី​ន វី​ល​, ចោម​ចៅ ២, ដឹ ហ្គ្រី​ន វី​ល ព្រី​មៀម​, និង​ចោម​ចៅ ព្រី​មៀម ដែល​ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ទីតាំង​សក្តានុពល​ជា​ច្រើន ​។ ក្នុង​នាម​យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់ ពិតជា​មាន​មោទនភាព​ជា​ខ្លាំង​ចំពោះ​ការ​គាំទ្រ​ពី​អតិថិជន​ជាទី​ស្រឡាញ់​រាល់​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ដ្ឋា​ន​នានា​ ។ ស្វែងរក​ផ្ទះ​ក្នុង​ក្តី​ស្រមៃ​អ្នក​ជាមួយ បុរី ជា រី​ ! ៕ អត្ដបទសហការ