ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រួមគ្នាកសាងសម័យកាលឈ្នះ-ឈ្នះ និង “នវានុវត្ដន៍ភាព” បទបង្ហាញក្នុងភាពជាដៃគូរបស់អគារការិយាល័យឆ្លាតវៃកម្រិត ៦A ដំបូងគេក្នុងរាជធានីភ្នំពេញ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក

1 អាទិត្យ មុន

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ៥ ខែសីហា បទបង្ហាញក្នុងភាពជាដៃគូរបស់អគារការិយាល័យឆ្លាតវៃកម្រិត ៦A ដំបូងគេក្នុងរាជធានីភ្នំពេញ នៃមជ្ឈមណ្ឌល LIXIN…

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ៥ ខែសីហា បទបង្ហាញក្នុងភាពជាដៃគូរបស់អគារការិយាល័យឆ្លាតវៃកម្រិត ៦A ដំបូងគេក្នុងរាជធានីភ្នំពេញ នៃមជ្ឈមណ្ឌល LIXIN CEO Center ក្រោមប្រធានបទ “រួមគ្នាកសាងសម័យកាលឈ្នះ-ឈ្នះ និង “នវានុវត្ដន៍ភាព” ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅក្នុងសាលមណ្ឌលផ្នែកលក់ ។ ព្រឹត្តិការណ៍នេះមានការចូលរួមយ៉ាងច្រើនកុះករ ក្រោមវត្តមានជាអធិបតីភាពរបស់លោក Kevin Hsu នាយកប្រតិបត្តិក្រុមហ៊ុន LIXIN Group លោក David Pei នាយកផ្នែកលក់នៃ LIXIN CEO Center ដៃគូសហការ អ្នកជំនាញពីវិស័យនានា និងភ្នាក់ងារសារព័ត៌មាន​សំខាន់ៗជាច្រើន ក៏បានចូលរួមផ្តល់សាក្ខីកម្មក្នុងឱកាសដ៏សំខាន់នេះ ។

អភិជនជួបប្រជុំគ្នាដើម្បីចូលរួមសាទរក្នុងកម្មវិធីដ៏អស្ចារ្យរបស់ CEO

នៅក្នុងព្រឹត្តិការណ៍នេះ ក៏មាននូវកម្មវិធីសិល្បៈដ៏អស្ចារ្យមួយ ដែលតាំងបង្ហាញអំពីគំនូរសិល្បៈបែបស្ទីលល្អឆើត ដែលរួមសហការគ្នាបង្កើតឡើងដោយ LIXIN CEO Center និងលោក ព្រហ្ម ពន្លឺ ដែលជាសិល្បករថ្មីនៅភ្នំពេញ ។

ក្រៅពីការតាំងបង្ហាញស្នាដៃថ្មីៗ លោក ព្រហ្ម ពន្លឺ ក៏បានគូរគំនូរផ្ទាល់នៅនឹងកន្លែង ដែលបានទាក់ទាញអ្នកគ្រប់គ្នាឲ្យឈប់ក្រឡេកមើល ហើយគាត់ក៏បានត្រៀមរៀបចំស្នាដៃសិល្បៈពិសេសមួយទៀត សម្រាប់ឲ្យភ្ញៀវកិត្តិយសចូលរួមទាំងអស់អាចគូសបន្ថែមតាមស្ទីលពណ៌រៀងៗខ្លួន ដែលមានអត្ថន័យស្រដៀងគ្នានឹងការចុះហត្ថលេខាចូលរួមកម្មវិធីនេះផងដែរ ។ ជាងនេះទៅទៀត យើងក៏មានរៀបចំស្រាក្រឡុកលំដាប់ខ្ពស់ និងស្រាលំដាប់ផ្កាយ យ៉ាងយកចិត្តទុកដាក់ ដើម្បីឲ្យភ្ញៀវកិត្តិយសទទួលបានបទពិសោធន៍ប្លែកថ្មីក្នុងកម្មវិធីនេះ ។

ស្ថិតក្នុង​បរិយាកាស​ដ៏​កក់ក្ដៅ​នេះ បទបង្ហាញក្នុងភាពជាដៃគូរបស់​មជ្ឈមណ្ឌល LIXIN CEO Center ​បាន​ចាប់ផ្តើម​ជា​ផ្លូវ​ការ ។ ក្នុងសេចក្តីថ្លែងសុន្ទរកថារបស់លោក Kevin Hsu នាយកប្រតិបត្តិនៃក្រុមហ៊ុន LIXIN Group ជាបឋម លោកបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានភ្ញៀវកិត្តិយសទាំងអស់ ។ លោកបានបន្ថែមថា LIXIN Group បានមានវត្តមានជាប់ជានិច្ចក្នុងប្រទេសកម្ពុជាអស់រយៈពេល ៩ ឆ្នាំមកហើយ ហើយជាមួយនឹងការអភិវឌ្ឍគម្រោងធំៗរបស់ក្រុមហ៊ុន ក្រុងហ៊ុនក៏នៅតែបន្តការប្តេជ្ញាចិត្តរក្សាគុណភាព និងគ្រប់ទិដ្ឋភាពនៃផលិតផលខ្លួនឥតងាករេរឡើយ ។ យើងគ្រប់គ្នាអាចមើលឃើញនូវការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសគឺ រាជធានីភ្នំពេញដែលកំពុងផ្លាស់ប្តូរមុខមាត់ជារៀងរាល់ថ្ងៃ ។ ហើយជាមួយនឹងការងើបឡើងវិញនៃទីផ្សារ សហគ្រាសបរទេសកាន់តែច្រើនក៏ចាប់មានវត្តមានចូលមកកម្ពុជា ហើយអគារការិយាល័យឆ្លាតវៃកម្រិត ៦A ដែលដាក់ឲ្យដំណើរការដោយ CEO ក៏នឹងចាក់បញ្ចូលកម្លាំងចលករថ្មីក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងរាជធានីភ្នំពេញ ។

ជាកិច្ចបន្ទាប់ នាយកផ្នែកលក់នៃ LIXIN CEO Center លោក David Pei បានធ្វើការរាយការណ៍លម្អិត ដោយពន្យល់ពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារអគារការិយាល័យទាំងមូល រួមមាន និន្នាការវិនិយោគនៅកម្ពុជា និងទីផ្សារការិយាល័យភ្នំពេញ ។ល។ ព្រមទាំងផ្តល់ការបកស្រាយលក្ខណទូលំទូលាយ ពីគ្រប់ទិដ្ឋភាពនៃគម្រោង ដូចជា ម៉ាក ទីតាំងគម្រោង គ្រឿងបរិក្ខារ សេវាគាំទ្រផ្នែកពាណិជ្ជកម្ម និងការគ្រប់គ្រងសេវាកម្ម ដើម្បីឆ្លុះបញ្ចាំងអំពីតម្លៃនៃអគារនេះ ។ ហើយភ្ញៀវកិត្តិយសក៏បានបង្ហាញពីការរំពឹងទុកយ៉ាងវិជ្ជមានរបស់ពួកគេ ចំពោះអគារការិយាល័យរបស់ LIXIN CEO Center ផងដែរ ។

នៅចុងបញ្ចប់នៃកម្មវិធី ថ្នាក់ដឹកនាំបានចូលទៅទស្សនាទីតាំងពិពណ៌គំនូរ ហើយបានរួមគ្នាបន្ថែមគំនូសលើផ្ទាំងគំនូរដ៏ស្រស់ឆើតឆាយ ដែលជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ LIXIN Group និងដៃគូសហការ ដោយសូមជូនពរឲ្យគម្រោងនេះសម្រេចជោគជ័យ និងនាំមកនូវរលកតម្រូវការអគារការិយាល័យក្នុងរាជធានីភ្នំពេញ ។ បន្ទាប់ពីបិទបញ្ចប់កម្មវិធីនោះ ភ្ញៀវកិត្តិយសទាំងអស់បានចូលទស្សនាមជ្ឈមណ្ឌល LIXIN CEO Center ប្រកបដោយរបៀបរៀបរយតាមការណែនាំរបស់បុគ្គលិក និងបានសរសើរមិនដាច់ពីមាត់នូវគុណភាពសំណង់របស់គម្រោងនេះ ។

​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​​គួរ​ឲ្យស្ងោចសរសើរ​ជាការបើកទំព័រថ្មីនូវ​យុគសម័យពាណិជ្ជកម្មបែប​ថ្មី​ក្នុងរាជធានី​ភ្នំពេញ

ជាតួឯកសំខាន់ក្នុងកម្មវិធីនេះ អគារការិយាល័យប្រណិតលំដាប់ខ្ពស់របស់ LIXIN CEO Center មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ ជិតនឹងទីស្តីការគណៈរដ្ឋមន្រ្តី ហើយក៏ជាអគារការិយាល័យឆ្លាតវៃកម្រិត ៦A តែមួយគត់នៅក្នុងទីផ្សាររាជធានីភ្នំពេញ ដែលមានសាលទទួលភ្ញៀវបែបសណ្ឋាគារកម្ពស់ ៨,៤ ម៉ែត្រ មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ខ្ពស់ បណ្តាញខ្សែអុបទិកពិសេសសម្រាប់សហគ្រាស និងសេវាកម្មមុខងារអាជីវកម្មលំដាប់ផ្កាយប្រាំ ដែលទាំងនេះជាវត្ថុធាតុសំខាន់សម្រាប់បង្កើតទីតាំងការិយាល័យពាណិជ្ជកម្ម ដែលមិនធ្លាប់មានពីមុនសោះ សម្រាប់អភិជនក្នុងរាជធានីភ្នំពេញ ។

ស្តង់ដារអគារការិយាល័យ ៦Aជម្រើសថ្មីសម្រាប់អាជីវកម្មលំដាប់ខ្ពស់ក្នុងរាជធានីភ្នំពេញ

នៅក្នុងយុគសម័យនៃភាពវៃឆ្លាត អគារការិយាល័យឆ្លាតវៃកម្រិត ៦A នៃមជ្ឈមណ្ឌល LIXIN CEO Center ដែលមានផ្ទៃក្រឡាពី ៧៣ ទៅ ៤០០ ម ដោយសាងសង់ឡើងតាមលក្ខណៈបច្ចេកទេសនៃអគារពាណិជ្ជកម្មកម្រិត ៦A  ដើម្បីកសាងខ្លួនជាមជ្ឈមណ្ឌលពាណិជកម្មកណ្តាល ព្រមទាំងធ្វើការបំពាក់ដោយបរិក្ខារ និងសេវាគាំទ្រចុងក្រោយបង្អស់ សម្រាប់អគារការិយាល័យឆ្លាតវៃ ដែលនាំមកនូវបរិយាកាសការិយាល័យប្រកបដោយផាសុកភាព ភាពឆ្លាតវៃ ភាពងាយស្រួល និងប្រសិទ្ធភាពសម្រាប់បណ្តាសហគ្រាស ។

កម្រិតកំពូលទាំង ៣ ជួយឲ្យសហគ្រាសលោកអ្នកចូលចូលជាសមាជិកក្លឹបសំណាង

ក្នុងនាមជាអគារការិយាល័យលំដាប់ខ្ពស់ឈានមុខគេក្នុងរាជធានីភ្នំពេញ មជ្ឈមណ្ឌល LIXIN CEO Center មិនត្រឹមតែបានប្រឹងស្រាវជ្រាវ និងសាងសង់យ៉ាងយកចិត្តទុកដាក់លើផ្នែកសំណង់អគារប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តោតលម្អិតលើផ្នែកសេវាកម្មរបស់ខ្លួនផងដែរ ។ អគារការិយាល័យឆ្លាតវៃកម្រិត ៦A នៃមជ្ឈមណ្ឌល LIXIN CEO Center មានសមត្ថភាពស្នូលចំនួនបី៖ មុខងារធុរកិច្ចកម្រិតកំពូល មជ្ឈមណ្ឌលធុរកិច្ចកម្រិតកំពូល និងសេវាគាំទ្រធុរកិច្ចកម្រិតកំពូល ដែលនឹងបង្កើតស្តង់ដារសេវាកម្មអាជីវកម្មលំដាប់ខ្ពស់ថ្មីក្នុងរាជធានីភ្នំពេញ ។

ការតាំងពិព័រណ៍ស្នាដៃថ្មីដំបូងលើកនេះរបស់សិល្បកររាជធានីភ្នំពេញក្នុងកម្មវិធីនេះ ជាឧទារហណ៍​ជាក់ស្តែងរបស់ក្លឹប CEO ដែលមានគោលបំណងផ្តល់នូវប្រព័ន្ធពហុសេវាកម្មអភិជនដ៏ទូលំទូលាយ ដូចជា ធុរកិច្ច អាហារ-ភេសជ្ជៈ ការលំហែកាយ និងការកម្សាន្ត ដែលជាទីតាំងសម្រាប់បណ្តាញសង្គមអភិជនក្នុងរាជធានីភ្នំពេញ ។

ដូចដែលយើងដឹងស្រាប់ហើយថា រាជធានីភ្នំពេញកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយស្របពេលដែលសហគ្រាសអន្តរជាតិកាន់តែច្រើនឡើងៗចាប់បន្តមានវត្តមានក្នុងរាជធានីភ្នំពេញ មានន័យថា តម្រូវការអគារការិយាល័យលំដាប់ខ្ពស់ក៏មានការកើនឡើងផងដែរ ។ ការដាក់ឲ្យដំណើរការជាផ្លូវការនៃអគារការិយាល័យឆ្លាតវៃកម្រិត ៦A នៃមជ្ឈមណ្ឌល LIXIN CEO Center បានបំពេញចន្លោះប្រហោងទីផ្សារអគារការិយាល័យអន្តរជាតិក្នុងរាជធានីភ្នំពេញ ហើយក៏បានក្លាយជាស្តង់ដារការិយាល័យពាណិជ្ជកម្មលំដាប់ខ្ពស់នៅក្នុងរាជធានីភ្នំពេញ។ ជាមួយនឹងការមកដល់របស់សហគ្រាសអន្តរជាតិឈានមុខនានា យើងអាចប៉ាន់ប្រមាណឃើញថា អគារការិយាល័យឆ្លាតវៃកម្រិត ៦A នឹងជួយឲ្យមុខមាត់រាជធានីភ្នំពេញឡើងខ្ពស់ត្រដែត បន្តបង្កើតភាពជោគជ័យថ្មីក្នុងវិស័យពាណិជ្ជកម្ម និងឈានទៅកសាងអនាគតពានិជ្ជកម្មថ្មីៗក្នុងរាជធានីភ្នំពេញ ៕ អត្ថបទសហការ