ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 សម្ពោធ​ជា​ផ្លូវការ​នៅ​ប្រទេស​កម្ពុជា

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី ០៥ ខែសីហា ឆ្នាំ​ ២០២២ ក្រុមហ៊ុន អ អិ​ម…

រាជធានី​ភ្នំពេញ ៖ នៅថ្ងៃ​ទី ០៥ ខែសីហា ឆ្នាំ​ ២០២២ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ ​។

កម្មវិធី​នេះ​ត្រូវ​បាន​បែងចែក​ជា 2 ផ្នែក ពេល​ព្រឹក​ជា​កម្មវិធី​បើកបរ​សាកល្បង ដែល​អតិថិជន​ទាំងអស់​អាច​អញ្ជើញ​ចូលរួម​បើកបរ​សាកល្បង​ជាមួយ​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 ជាមួយនឹង​អ្នកជំនាញ​បច្ចេកទេស Ford និង​ទទួល​បានការ​រៀន​ពី​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​បើកបរ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​ទទួល​បាន​បទ​ពិសោធ​ន៏​បើកបរ​ដ៏​ថ្មីស្រឡាង​ជាមួយនឹង​បច្ចេកវិទ្យា​យ៉ាងច្រើន​លើស​ពី​ការ​រំពឹង​ទុក មិនតែប៉ុណ្ណោះ​អតិថិជន​ថែម​ទាំង​មានឱកាស​លេង​ហ្គេ​ម​ដើម្បី​ទទួល​បាន​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ ​។

ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស និង​អតិថិជន Ford យ៉ាងច្រើន​កុះករ​រហូត​ដល់​ទៅ​ជាង 2,000 នាក់ ។ រូបភាព ៖ ស្រី គំនិត
រូបភាព ៖ ស្រី គំនិត

សម្រាប់​កម្មវិធី​ពេល​ល្ងាច​ គឺជា​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​រថយន្ត​នេះ​ដែល​បាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស និង​អតិថិជន Ford យ៉ាងច្រើន​កុះករ​រហូត​ដល់​ទៅ​ជាង 2,000 នាក់​ឯណោះ​ ។

លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ។ រូបភាព ៖ ស្រី គំនិត

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ក៏​បាន​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​អង្គពិធី​នេះ​ដែរ ដែល​លោក​បាន​មាន​ប្រសាសន៍​ថា ​៖ «ដោយ​មើលឃើញ​ពី​ការ​គាំទ្រ និង​ការ​និយម​ប្រើប្រាស់​ពី​សំណាក់​អតិថិជន​មក​កាន់​រថយន្ត SUV ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គួរ​ឲ្យ​កត់សម្គាល់ ទើប​ក្រុមហ៊ុន​សម្រេច​នាំ​ចូល​នូវ​រថយន្ត SUV ជា​ច្រើន​ម៉ូ​ឌែ​លម​ក​ជា​បន្តបន្ទាប់ ហើយ​ក្នុងថ្ងៃនេះ​ដែរ​យើង​នឹង​ធ្វើការ​សម្ពោធ​ដាក់​លក់​ជា​ផ្លូវការ​នៃ​រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 ដែល​ជា​រថយន្ត Luxury Off-Road ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​រូបរាង​ថ្មី​ទាំងស្រុង និង​បច្ចេកវិទ្យា​ឆ្លាត​លើស​ពី​ការ​រំពឹង​ទុក ពោល​គឺ​ការ​រចនា​រូបរាង​ផ្នែក​ខាងក្រៅ​យ៉ាង​ទាន់សម័យ និង​ការ​រចនា​ផ្នែក​ខាងក្នុង​ផ្តល់​ជូន​នូវ​សុវត្ថិភាព ផាសុកភាព ប្រណិត​ភាព​ប្រៀប​បាន​ដូច​ជា​ជម្រក​ដ៏​កក់ក្តៅ​មួយ ជា​ពិសេស​ស័ក្តិសម​បំផុត​សម្រាប់​អតិថិជន​ដែល​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​» ។​

រូបភាព ៖ ស្រី គំនិត

រថយន្ត Ford Everest ស៊េរី​ថ្មី​ឆ្នាំ 2023 គឺជា​រថយន្ត Luxury Off-Road SUV ដែល​មាន​ទាំង​ភាព​ប្រណិត ទំនើប​ទាន់សម័យ និង​ធន់​រឹង​មាំ​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ដោយសារ​តែ​រថយន្ត​នេះ​បាន​បំពាក់​មក​ជាមួយនឹង​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ច្រើន​លើស​ពី​ការ​រំពឹង​ទុកដូចជា​ ៖

រូបភាព ៖ ស្រី គំនិត

-​ ​ម៉ាស៊ីន​ម៉ា​ស៊ូ​ត 2.0L Bi-Turbo ជំនាន់​ថ្មី ដែល​ត្រូវ​អភិវឌ្ឍន៍ និង​កែប្រែ​បន្ថែម​ឲ្យ​កាន់តែ​មាន​កម្លាំង​ខ្លាំង និង​ស្ងាត់​ជាង​មុន
-​ ​ប្រអប់លេខ​អេ​ឡិច​ត្រូ​និ​ច​ជំនាន់​ថ្មី 10 វគ្គ​អូ​តូ (E-Shifter) ដែល​នេះ​គឺជា​លើក​ដំបូង​ដែល Ford បាន​បំពាក់​ប្រអប់លេខ​ជា​ប្រភេទ​អេ​ឡិច​ត្រូ​និ​ចបែប​នេះ​នៅ​លើ​រថយន្ត SUV នេះ ដែល​ប្រអប់លេខ​នេះ​មិន​ត្រឹមតែ​ការ​រចនា​ស្រស់​ស្អាត​ដូច​រថយន្ត​ស្ព័​រ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​មុខងារ​យ៉ាងច្រើន​សម្បូរ​បែប​ដូច​ជា​៖ ការ​ចូល​លេខ​រលូន និង​ធូរ​ជាង​មុន ការ​ដំណើរការ​ដោយ​ស្វ័យប្រវត្ត​ជាមួយនឹង​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត 2.0 ជំនាន់​ថ្មី និង​សុវត្ថិភាព​ខ្ពស់​បំផុត​នោះ​គឺ នៅ​ពេល​ដែល​លោក​អ្នក​បាន​ពន្លត់​ម៉ាស៊ីន​ដោយ​មិន​បាន​ចូល​លេខ​ទៅ P ប្រអប់លេខ​នឹង​ធ្វើការ​ចូល​លេខ​ទៅ​លេខ P ដោយ​ខ្លួនឯង​ដើម្បី​ធានា​ជូន​នូវ​សុវត្ថិភាព​ពេល​ចត​រថយន្ត
-​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត 2.0 ជំនាន់​ថ្មី (Active Park Assist 2.0) ដែល​រថយន្ត​នឹង​ដំណើរការ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត​ដោយ​លោក​អ្នក​គ្រាន់តែ​ចុច​នូវ​ប៊ូ​តុង​មួយ​តែ​ប៉ុណ្ណោះ នោះ​រថយន្ត​នឹង​ធ្វើការ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត ពោល​គឺ​វា​ជួយ​បង្វិល​ចង្កូត ដំណើរការ​ហ្វ្រាំង និង​ហ្គ៊ែ​រ និង​ប្រអប់លេខ​ក៏​នឹង​ធ្វើការ​ចូល​លេខ​ខ្លួនឯង ដោយ​ពុំ​ចាំបាច់​មានការ​ចូលរួម​ពី​អ្នកបើកបរ​ឡើយ
-​ ​ជា​ប្រព័ន្ធ​ថ្មីស្រឡាង​ដែល​មាន​បំពាក់​លើ​តែ​រថយន្ត Ford Everest នោះ​គឺ​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់​ដោយ​ស្វ័យប្រវត្ត​ក្រោយ​ពេល​មានការ​ប៉ះទង្គិច (Post-Impact Braking) ដែល​ជំ​នូ​យ​ក្នុង​ការ​ចាប់​ហ្វ្រាំង​ក្រោយ​មានការ​ប៉ះទង្គិច ដោយ​ការពារ​រថយន្ត​លោក​អ្នក​មិន​ឲ្យ​រ៉េ​ទៅ​ប៉ះ​រថយន្ត​ដ៏​ទៃ​ទៀត
-​ ​កុង​ទ័​រ​ឌី​ជី​ថ​ល​ថ្មីស្រឡាង​ទំហំ​រហូត​ដល់ 12.4 អ៊ី​ញ (12.4” Digital Instrument Cluster)​ដែល​នូវ​ផ្តល់​ទិន្នន័យ​យ៉ាង​លម្អិត​ពី​រថយន្ត
-​ ​អេ​ក្រង់ Touchscreen បញ្ឈរ​ធំ​ចំ​កណ្តាល​ទំហំ 12 អ៊ី​ញ (12-Inch Infotainment Screen) ផ្តល់​នូវ​រូបភាព​រស់​រវើក
-​ ​ប្រព័ន្ធ​កាមេរ៉ា 360 ដឺ​ក្រេ​កម្រិត​ខ្ពស់​ជុំវិញ​រថយន្ត (360o Camera Split-View Display)
-​ ​ប្រព័ន្ធ​បើក​ឃ្លុប​ក្រោយ​ដោយ​គ្រាន់តែ​គ្រវាស​ជើង (Hands-Free Liftgate)
-​ ​បូក​រួម​ជាមួយនឹង​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជំនាន់​ចុង​ក្រោយ​ជា​ច្រើន​ទៀត​ដែល Ford បាន​បំពាក់​នៅ​លើ​រថយន្ត SUV ដ៏​ប្រណិត​មួយ​នេះ ។

រូបភាព ៖ ស្រី គំនិត

គួរ​បញ្ជាក់​ផង​ដែរ​ថា​សម្រាប់​ទីផ្សារ​ប្រទេស​កម្ពុជា Ford Cambodia ប្រកាស​បើក​ទទួល​ការ​កក់​ជា​ផ្លូវការ​ជាមួយនឹង​រថយន្ត Ford Everest Sport ស៊េរី​ថ្មី​ឆ្នាំ 2023 ជាមួយនឹង​តម្លៃ​ជាង 6 ម៉ឺន​ដុល្លា និង​រថយន្ត Ford Everest Titanium ស៊េរី​ថ្មី​ឆ្នាំ 2023 ជាមួយនឹង​តម្លៃ​ជាង 7 ម៉ឺន​ដុល្លា ។

រូបភាព ៖ ស្រី គំនិត

សម្រាប់​ព័ត៌មាន​បន្ថែម​លោក​អ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​នៅ​តាម​បណ្តា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត Ford និង​ទំនាក់ទំនង​ទៅ​តាម​លេខ​ទូរស័ព្ទ​ដូច​ខាងក្រោម ​៖
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ផ្លូវ​ព្រះ​មុនី​វង្ស ដែល​ស្ថិត​នៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះ​មុនី​វង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 773
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ទឹកថ្លា ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ព្រ​លាន​យន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 095 939 939
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ទួល​សង្កែ ដែល​ស្ថិត​នៅ​លើ​ផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 935 935
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford Trade-In ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ព្រ​លាន​យន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 077 722 999
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ខេត្តសៀមរាប ដែល​ស្ថិត​នៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 077 666 357 | 088 9 666 357
•​ ​អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ខេត្តកំពង់ចាម ដែល​ស្ថិត​នៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង​៖ 078 999 883 | 088 3 999 883​ ៕ អត្ថបទសហការ

រូបភាព ៖ ស្រី គំនិត
រូបភាព ៖ ស្រី គំនិត