ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ABC ច្នៃ​ផលិតផល​ថ្មី​ជាមួយ “Reserve” ដែល​ជា​ស្រា​បៀរ​លាយ​វី​ស្គី​ដំបូង​គេ​ក្នុង​ប្រទេសកម្ពុជា (វីដេអូ)

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​១៨ ខែកក្កដា ឆ្នាំ​ ២០២២ ៖ ស្រា​បៀរ ABC កំពុង​បោះ​ជំហាន​មួយ​កម្រិត​ទៀត…

រាជធានី​ភ្នំពេញ, ថ្ងៃ​ទី ​១៨ ខែកក្កដា ឆ្នាំ​ ២០២២ ៖ ស្រា​បៀរ ABC កំពុង​បោះ​ជំហាន​មួយ​កម្រិត​ទៀត តាម​រយៈ​ការ​ណែនាំ​ពី​ការ​ផលិត​ថ្មី​ផ្តាច់មុខ​របស់​ខ្លួន​គឺ ស្រា​បៀរ ABC Reserve ដែល​ជា​ស្រា​បៀរ​រួម​បញ្ចូល​នូវ​រសជាតិ​វី​ស្គី​ដ៏​ប្រណីត​ ។ ABC ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ស្រា​បៀរ “Extra Stout” ដ៏​ល្បីល្បាញ ហើយ​ឥឡូវនេះ​ជាមួយនឹង “Reserve” ផលិតផល​នេះ នឹង​អញ្ជើញ​អតិថិជន​ទៅ​កាន់​ពិភព​រសជាតិ​ដ៏​ល្អ​ឯក​ពីរ​លាយ​បញ្ចូល​គ្នា ដែលផលិត​ឡើងសម្រាប់​អ្នក​ដែល​ស្វែងរក​អ្វី​ៗ​បន្ថែម​ដល់​ជីវិត និង​ចង់​ស្វែងរក​បទ​ពិសោធន៍​រសជាតិ​ថ្មី​ៗ​ផង​ដែរ​ ។

លោក Loic de Laubriere នាយក​ផ្នែក​ទីផ្សារ​នៃ​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា ​៖ «​តាម​រយៈ ស្រា​បៀរ ABC Reserve យើងខ្ញុំ​ចង់​បង្កើត​បរិយាកាស​ពិសេស​ៗ​ទៅ​ដល់​ឱកាស​ជួបជុំ​គ្នា​សម្រាប់យុវជន​ជំំ​នា​ន់រ​ក្រោយតាម​រយៈ​ការ​ទទួល​បាន​នូវរ​បទ​ពិសោធ​រសជាតិ​ថ្មី​បន្ថែម​ ។ ផលិតផល​នេះ​ពិតជា​ខុស​ប្លែក​ពី​ផលិតផល​ដទៃ ដែល​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា ABC គឺជា​យីហោ​ដែល​តែងតែ​ឈានមុខ​គេ​ក្នុង​ការ​បង្កើត​ឡើង​នូវ​ឧត្តមភាព​ដ៏​ល្អ​ឯក ​។ យើងខ្ញុំ​មាន​ក្តី​រំភើប​រីករាយ​ដែល​ឃើញ​អតិថិជន​របស់​យើងខ្ញុំ​ទទួល​បាន​នូវ​រស​និយម​ថ្មី ហើយ​រីករាយ​ក្នុង​ពេល​រាត្រី​ដ៏​អស្ចារ្យ​ជាមួយ “ABC Reserve” ដែល​ជា​ស្រា​បៀរ​រួម​បញ្ចូល​នូវ​រសជាតិ​វី​ស្គី​ដ៏​ប្រណីត​របស់​យើងខ្ញុំ» ​។​

ដូច​ទៅ​នឹង​ស្រា​បៀរ ABC Extra Stout ដែរ ស្រា​បៀរ ABC Reserve ត្រូវ​បាន​ផលិត​ដោយ​គ្រឿងផ្សំ ដែល​មានគុណ​ភាព​ខ្ពស់​បំផុត រួម​ទាំង​ស្រូវ​សាលី​លំដាប់​ខ្ពស់​ដែល​ផលិត​តាម​ស្តង់ដារ​គុណភាព​អន្តរជាតិ ដែល​ជា​ការ​ច្នៃប្រឌិត​របស់​កំពូល​អ្នកជំនាញ​ផលិត​ស្រា​បៀរ​របស់​យើង ​។ ស្រា​បៀរ ABC Reserve គឺជា​ស្រា​បៀរ​ប្រភេទ​ថ្មី មាន​ពណ៌​មាស​ដ៏​ប្រណីត អម​ដោយ​ក្លិនក្រអូប​ឈ្ងុយ​ឈ្ងប់ ព្រមទាំង​រសជាតិ​ប្រហើរ ពេញ​ដប ដែល​មានការ​រចនា​ថ្មី​ឡូយ រំលេច​នូវ​ពណ៌​ទង់ដែង ជា​ពណ៌​ប្រចាំ​ផលិតផល​នេះ ​។

លោកស្រី Susanne Bose ដែល​កំពូល​អ្នកជំនាញ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា ​៖ «​ការ​បង្កើត​រូបមន្ត​ដ៏​ត្រឹមត្រូវ​សម្រាប់​ស្រា​បៀរ ABC Reserve ត្រូវ​បាន​ចំណាយពេល​មួយ​យ៉ាង​យូរ​ ។ ស្រា​បៀរ​របស់ យើង​នេះ​ត្រូវ​បាន​ផលិត​ដោយ​ការ​ដកស្រង់​មតិ​ពី​អតិថិជន​របស់​យើង ដើម្បី​បង្កើត​តុល្យភាព​មួយ​ដែល​សម​ស្របគ្នា​ ។ អ្នក​ពិសា​អាច ទទួល​បាន​រសជាតិ​ស្រា​បៀរ​ស្រទន់​ដែល​មាន ក្លិនប្រហើរ​បែប​វី​ស្គី ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​នូវ​បទ​ពិសោធន៍​មួយ​ថ្មី​ដែល​ខុស​ពី​វី​ស្គី​» ។​

ដើម្បី​សម្ពោធ​ស្រា​បៀរ ABC Reserve កម្មវិធី​បង្ហាញ​ត្រូវ​បាន​រៀបចំនៅ​ក្នុង​ពិធីជប់លៀង​ឯកជន​ផ្តាច់មុខ​មួយ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មានការ​សហការ​ជាមួយនឹង​បារ​ដ៏​ប្រណីត​ស្រស់​ស្អាត​បំផុត​មួយ​ក្នុង​រាជធានី​ភ្នំពេញ​គឺ Bar Menaka​ ។ ជាមួយនឹង​ការ​រចនា​បថ​យ៉ាង​ពិសេស​ពី Bar Menaka កម្មវិធី​ដាក់​បង្ហាញ​របស់​ស្រា​បៀរ ABC Reserve បាន​ផ្តល់​ជូន​នូវ​កម្ម​វី​ធី​កម្សាន្ត ដែល​មានការ​លាយ​បញ្ចូល​នូវ​ការ​ប្រគុំ​តន្ត្រី និងការ​សម្តែង​ផ្សេង​ៗ​ដែល​នឹក​ស្មាន​មិន​ដល់​ ។

ការ​សម្តែង​នោះ​មានការ​ចូលរួម​សម្តែង​របស់​កំពូល​តារា​ល្បី​ក្នុងស្រុក​គឺ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ដែល​បាន​បង្កើត​នូវ​បរិយាកាស​ដ៏​អស្ចារ្យ​ ។ បន្ទាប់​មក​បរិយាកាស​ក៏​កាន់តែ​ពិសេស នៅ​ពេល DJ Maily បាន​បង្ហាញ​នូវ​ការ​ប្រគំ​ត​ន្រី្ត​ទាន់សម័យ​ ។ រាត្រី​នេះ​ត្រូវ​បាន​បញ្ចប់​ជាមួយ​ការ​ប្រគំតន្ត្រី​ដ៏​ពិសេស​ផ្តាច់មុខ​ពី DJ Soda ដែល​ជា DJ លំដាប់​កំពូល​របស់​ប្រទេស​កូរ៉េ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​នេះ​ក៏​មាននូវ​ការ​បង្ហាញ​ក្បាច់​រាំ​ថ្នាក់​អន្តរជាតិ ដែល​បាន​បង្កើត​នូវ​បរិយាកាស​យ៉ាង ស្រស់​ស្អាត​មិនធម្មតា រហូត​ទស្សនិកជន​ភ្លឹកស្មារតី​ថែម​ទៀត​ផង ​។ សកម្មភាព​ដ៏​ពិសេស​ទាំង​អស់នេះ គួប​ផ្សំ​នឹង​បរិយាកាស​ដ៏​ល្អ​ឥត​ខ្ចោះ​របស់ Bar Menaka ពិតជា​ធ្វើ​ឲ្យ​រាត្រី​នេះ​កាន់តែ​មិន​អាច​បំភ្លេច​បាន ​។

ស្រា​បៀរ ABC Reserve នឹង​មាន​លក់​ផ្ដាច់​មុខតែ​នៅ​ភោជនីយដ្ឋាន បារ និង​ក្លឹ​ប​លំដាប់​ខ្ពស់​នានា នៅ ក្នុង​ទីក្រុង​សំខាន់​ៗ ជុំវិញ​ប្រទេស​កម្ពុជា រួម​មាន​រាជធានី​ភ្នំពេញ ក្រុង​សៀមរាប ក្រុងព្រះសីហនុ ក្រុង​កំពង់ចាម និង​ក្រុង​បាត់ដំបង​ប៉ុណ្ណោះ​ ។ ម្យ៉ាងទៀត យើងខ្ញុំ​រំពឹង​ថា ​នឹង​ឃើញ​ពិធីជប់លៀង​ពិសេស​ៗនឹង​កើតឡើងនៅ​ទីក្រុង​សំខាន់​ៗ​ទាំងនេះ​ផង​ដែរ​ ។ សូម​តាមដាន​ទំព័រ​បណ្ដាញ​សង្គម​របស់​ស្រា​បៀរ ABC សម្រាប់ ព័ត៌មាន​បន្ថែម ​។

ព័ត៌មាន​អំពី​ស្រា​បៀរ ABC
ក្រុមហ៊ុន Archipelago Brewery Company (ABC) ជា​ក្រុមហ៊ុន​ដែល​មាន​ដើម​កំណើត​មក​ពី​ប្រទេស​សិង្ហ​បុរី ហើយ​បាន​ផលិត​តាំងពី​ឆ្នាំ ១៩៣១​ ។ ស្រា​បៀរ ABC Extra Stout ផលិត​ឡើង​ជាមួយនឹង ABC Extra Stout ជា​កេរ​មរតក​របស់​អាល្លឺម៉​ង់ គឺជា​ស្រា​បៀរ​លំដាប់ថ្នាក់​លេខ ​១ របស់​ប្រទេស​កម្ពុជា និង​ជា​ម៉ាក​យីហោ ស្រា​បៀរ​ឈានមុខ​គេ​នៅ​អាស៊ី​ ។ ផលិត​ឡើង​ដោយ​គ្រឿងផ្សំ​ដែល​មានគុណ​ភាព​ខ្ពស់ និង​ស្តង់ដារ​ផលិត ស្រប​តាម​ស្ដង់ដារ​គុណភាព​អន្តរជាតិ ស្រា​បៀរ ABC Extra Stout មាន​ភាព​ល្បីល្បាញ ដោយសាររសជាតិ ស្រូវ​សាលី និង​ក្លិន​ឈ្ងុយ​ឈ្ងប់​ប្លែក​ពី​គេ ពិសេស​ត្រង់​ជាតិ​ល្វីង​ផង​ផ្អែម​ផង​ចុងមាត់​ ។ ប៉ុន្មាន​ឆ្នាំ​មកនេះ ស្រា​បៀរ ABC Extra Stout បាន​ទទួល​ពានរង្វាន់​អន្តរជាតិ​ជា​ច្រើន និង​ការ​សរសើរ​ដែល​ទទួលស្គាល់ គុណភាព​របស់​ផលិតផល​នេះ រួម​ទាំង​ពានរង្វាន់ Monde Selection Awards, ពានរង្វាន់ Australian Beer Awards និង​ពានរង្វាន់ The Brewers’ Exhibition Awards​ ។

ជាមួយនឹង​ឃ្លា​ខ្លី​ប្រចាំ​ផលិតផល «​បុគ្គល​ល្អ​ឯក​» ក្រុមហ៊ុនស្រា​បៀរ ABC ចង់ឱ្យ​អតិថិជន​របស់​ខ្លួន​រស់នៅ​ប្រកបដោយ​ទំនុកចិត្ត និង​បន្ត​ភាព​ជោគជ័យ ទៅ​មុខ​ទៀត​ ។ នៅ​ឆ្នាំ ២០២២ ​នេះ ក្រុមហ៊ុនស្រា​បៀរ ABC សូម​ណែនាំ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​គឺ ស្រា​បៀរ ABC Reserve ដែល​ជា​ស្រា​បៀរ​លាយ​វី​ស្គី​រសជាតិ​ស្រទន់ ដែល​ផ្តល់​នូវ​បទ​ពិសោធន៍​រសជាតិ​ដិត​ថ្មី ដើម្បី​ដាស់ អារម្មណ៍ និង​ប្រែក្លាយ​រាត្រី​ធម្មតា​ៗ​ទៅ​ជា​រាត្រី​ដ៏​អស្ចារ្យ​ ។

សូម​តាមដាន​បណ្ដាញ​សង្គម​របស់​ស្រា​បៀរ ABC ដូច​ខាងក្រោម ដើម្បី​ទទួល​បាន​បច្ចុប្បន្នភាព​ថ្មី​ៗ ៖
ABC’s Website: https://abcbeerkh.com
ABC’s Facebook: https://www.facebook.com/abcbeer.cambodia
ABC’s Instagram: https://www.instagram.com/abcbeer.cambodia/
ABC’s Youtube: https://www.youtube.com/c/ABCBeerCambodia

ព័ត៌មាន​អំពី​ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា
ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចាប់ផ្តើម​បើក ប្រតិបត្តិការ អាជីវកម្ម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ឆ្នាំ​ ១៩៩៤​ ។ យោង​ទៅ​តាម​បំណង​ក្នុង​ការ​បង្កើត​នូវ​ក្តី​រីករាយ​ក្នុង​ការ​ជួបជុំ​គ្នា​ពិតប្រាកដ ដើម្បី​បំផុស ឱ្យ​ពិភពលោក​កាន់តែ​ប្រសើរ ក្រុមហ៊ុន បង្កើត​នូវ​បទ​ពិសោធន៍​អស្ចារ្យ​នានា សម្រាប់​អ្នក​ពិសា និង​អតិថិជន ជាមួយនឹង​ផលប​ត្រ​ស្រា​បៀរ​អន្ដរជាតិ ព្រមទាំង ស្រា​បៀរ​ក្នុងស្រុក ដូច​ជា ស្រា​បៀរ Heineken®, Tiger, ABC, Anchor, និង Gold Crown ជាដើម ​។

តាម​រយៈ​ការ​បោះទីតាំង និង​រោងចក្រ ទំនើប​សម្បូរ​បែប​របស់​ខ្លួន ក្រុមហ៊ុន ផ្តល់​ការងារ​ឱ្យ​បុគ្គលិក​សរុប​ប្រមាណ ៧០០​ នាក់ ហើយ​ទ្រទ្រង់​ដល់​ការងារ​ដោយ​ប្រយោល ឱ្យ​មនុស្ស​ជាង ១២០ ០០០​ នាក់ តាម​រយៈ​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន ​។ ដោយ​ប្រកាន់​គោលការណ៍​អភិវឌ្ឍ ប្រទេស​កម្ពុជា​ប្រកបដោយ​និរន្តរភាព ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា មាន​គោលបំណង «​កសាង​កម្ពុជា​ឱ្យ​ប្រសើរ​» ដោយ​ផ្តោត​លើ​ផ្នែក​បរិស្ថាន និរន្តរភាព​សង្គម និង​ការ​ពិសា​ដោយ​ទំនួល​ខុស​ត្រូវ ឆ្ពោះទៅ​រក​ពិភពលោក ដែល​គ្មាន​ការ​បំពុល មាន​តុល្យភាព និង​សុខភាព​ល្អ​ជាង​មុន ​។ ក្រុមហ៊ុន​ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ជា​ក្រុមហ៊ុន​ចំណុះ​ឱ្យ HEINEKEN Company ដែល​ជា​សម្ព័ន្ធ​ក្រុមហ៊ុនផលិតស្រាបៀរ កម្រិត​អន្តរជាតិ​ជាងគេ​លើ​ពិភពលោក ​។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​បណ្ដាញ​សង្គម​ខាងក្រោម​ ៖
HEINEKEN Cambodia’s Website: https://www.heinekencambodia.com/
HEINEKEN Cambodia’s Facebook: https://www.facebook.com/HEINEKENCambodia/ ៕ អត្ថបទសហការ