ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សែ​ល​កាត​ចែក​រង្វាន់ ​សរុប​ជូន​អតិថិជន​ មានសំណាង​ដល់​ទៅ ​19 ​ម៉ឺន​ដុល្លារ

1 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ក្រុមហ៊ុន​សែ​ល​កាត ប្រកាស​នូវ​អ្នក​ឈ្នះ​រង្វាន់​ប្រចាំខែ​មិថុនា ​ក្នុង​កម្មវិធី​ឈ្នះ $10,000 ដុល្លារ​រៀងរាល់ថ្ងៃ​របស់​ខ្លួន នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ការិយាល័យ​កណ្តាល​សែ​ល​កាត នា​ថ្ងៃ​ទី 14…

រាជធានីភ្នំពេញ​៖ ក្រុមហ៊ុន​សែ​ល​កាត ប្រកាស​នូវ​អ្នក​ឈ្នះ​រង្វាន់​ប្រចាំខែ​មិថុនា ​ក្នុង​កម្មវិធី​ឈ្នះ $10,000 ដុល្លារ​រៀងរាល់ថ្ងៃ​របស់​ខ្លួន នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ការិយាល័យ​កណ្តាល​សែ​ល​កាត នា​ថ្ងៃ​ទី 14 ខែកក្កដា ឆ្នាំ 2022 ​។

រង្វាន់​ជា​សាច់ប្រាក់​សរុប ដែល​ផ្តល់​ជូន​សម្រាប់​ខែមិថុនា ​មាន​ចំនួន 19 ​ម៉ឺន​ដុល្លារ ដោយ​ត្រូវ​បាន​បែងចែក ​ក្នុង​ចំណោម​អតិថិជន​មានសំណាង​ចំនួន 5 ​រូប​ ។

អ្នក​ឈ្នះ​រង្វាន់​កម្មវិធី ​ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ​ សម្រាប់​ខែមិថុនា​ មាន​ដូច​ជា ​៖
● លោក ហួ​ក ជា មក​ពី​ខេត្តកំពង់ធំ បាន​ឈ្នះ​ទឹកប្រាក់​ចំនួន 3​ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ទី 3 ខែមិថុនា ឆ្នាំ 2022 ​។
● លោក មីន ស៊ុ​ង មក​ពី​ខេត្តព្រៃវែង បាន​ឈ្នះ​ទឹកប្រាក់​ចំនួន 4​ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ទី 7 ខែមិថុនា ឆ្នាំ 2022​។
● លោក ឆេ​ង ភី​រ៉ា មក​ពី​ខេត្តកំពត បាន​ឈ្នះ​ទឹកប្រាក់​ចំនួន 4​ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ទី​11 ខែមិថុនា ឆ្នាំ​២០២២​ ។
● លោក ស៊ើ​ង សំណាង មក​ពី​ខេត្ត​ព្រះ​សីហ​នុ បាន​ឈ្នះ​ទឹកប្រាក់​ចំនួន 4​ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ទី​15 ខែមិថុនា ឆ្នាំ​២០២២​ ។
● លោក តូច វណ្ណ​មុន្នី មក​ពី​បាត់ដំបង បាន​ឈ្នះ​ទឹកប្រាក់​ចំនួន 4​ម៉ឺន​ដុល្លារ នៅ​ថ្ងៃ​ទី 19 ខែមិថុនា ឆ្នាំ 2022​ ។

លោក ឆេ​ង ភី​រ៉ា ដែល​ជា​អតិថិជន​ឈ្នះ​រង្វាន់​សាច់ប្រាក់ 4 ​ម៉ឺន​ដុល្លារ គឺជា​កសិករ​នៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​បាន​ចូលរួម​លេង​កម្មវិធី​ ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ ​របស់​សែ​ល​កាត អស់​រយៈពេល​ជាង​ដប់​ឆ្នាំ​មក​ហើយ ​។

ឆេ​ង ភី​រ៉ា បានឱ្យ​ដឹង​ថា​៖ “​ខ្ញុំ​ជឿជាក់​លើ​សំណាង ហើយ​ខ្ញុំ​បាន​ជឿ​ថា ខ្ញុំ​បាន​ឈ្នះ​រង្វាន់​ពិតប្រាកដ​មែន បន្ទាប់​ពី​ទទួល​បាន​ទូរស័ព្ទ​ពី​ក្រុមការងារ​សែ​ល​កាត ​ជូនដំណឹង​ថា ខ្ញុំ​បាន​ឈ្នះ​រង្វាន់ 4 ម៉ឺន​ដុល្លារ​”​។

“​កម្មវិធី​ប្រ​មូ​សិន​របស់​សែ​ល​កាត​នេះ​ គឺជា​រង្វាន់​ដ៏​អស្ចារ្យ ដែល​ពុំ​នឹក​ស្មាន​ដល់​ទាល់តែ​សោះ ពោល​គឺ​វា​បាន​ជួយ​ផ្លាស់​ប្តូរជីវិត​របស់​ពួក​យើង​ ទាំងស្រុង​តែ​ម្តង ​។ វា​ពិតជា​ជួយ​ធ្វើ​ឱ្យ​ជីវភាព​របស់​ពួក​យើង​កាន់តែ​ មាន​ភាព​ប្រសើរ​នៅ​ពេល​នេះ ​។ ខ្ញុំ​និង​ក្រុម​គ្រួសារ​ទាំងមូល សូម​អរគុណ​យ៉ាង​អស់ពី​ចិត្ត​ដល់​ក្រុមហ៊ុន​សែ​ល​កាត​”​ ។

តាង​នាម​ឱ្យ​ក្រុមហ៊ុន លោក Simon Perkins នាយក​ប្រតិបត្តិ​សែ​ល​កាត ក៏​បាន​ចូលរួម​អបអរសាទរ​ដល់​អតិថិជន​ឈ្នះ​រង្វាន់​ទាំងអស់ និង​បាន​ថ្លែងអំណរគុណ ​ចំពោះ​អតិថិជន​ដ៏​ស្មោះស្ម័គ្រ ដែល​តែងតែ​បន្ត​គាំទ្រ ​ដល់​សេវាកម្ម​សែ​ល​កាត ក៏​ដូច​ជា​កម្មវិធី​ឈ្នះ​រង្វាន់ $10,000 ដុល្លារ​រៀងរាល់ថ្ងៃ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មកនេះ ​។

កម្មវិធី​ឈ្នះ​រង្វាន់​មួយ​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ គឺជា​មធ្យោបាយ​មួយ​របស់​សែ​ល​កាត ​ក្នុង​ការ​តបស្នង​ជូន​ដល់​អតិថិជន​ដ៏​ស្មោះស្ម័គ្ រ​និង​អស្ចារ្យ ដោយ​ផ្តល់​នូវ​ឱកាស​សម្រាប់​អតិថិជន​ ក្នុង​ការ​កែប្រែ​ជីវិត​ឱ្យ​កាន់តែ​ប្រសើរ ក៏​ដូច​ជា​ដើម្បី​គាំទ្រ​ដល់​គោលដៅ និង​ក្តី​សុបិន​របស់​ពួក​គេ ទាំង​សម្រាប់​ខ្លួនឯង និង​សម្រាប់​ក្រុម​គ្រួសារ​ទាំងមូល​ផង​ដែរ​ ​។

កម្មវិធី​ឈ្នះ​រង្វាន់​មួយ​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ គឺជា​ប្រូ​ម៉ូ​សិន​ដែល​ដំណើរការ​ដ៏​យូរ​បំផុត​មួយ​ របស់​សែ​ល​កាត ដោយ​ផ្តល់​នូវ​រង្វាន់​ជា​សាច់ប្រាក់​ចំនួន​មួយ​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ ហើយ​រង្វាន់​ទាំងនេះ នឹង​ត្រូវ​បាន​យក​បូក​បញ្ចូល​គ្នា​ជា​បន្តបន្ទាប់ ប្រសិនបើ​ពុំ​មាន​អ្នក​ឈ្នះ​ប្រចាំ​ថ្ងៃ​នោះ​ទេ​ ។

ដើម្បី​ចូលរួម​លេង​កម្មវិធី​ផ្សងសំណាង​នេះ សូម​តេ​ទៅ​កាន់​លេខ 8888 ឬ​ផ្ញើ​សារ “10K” ទៅ​កាន់​លេខ 8888 នោះ​លោក​អ្នក​នឹង​ទទួល​បាន​លេខ​សំណាង ដែល​មាន​ចំនួន​ប្រាំមួយ​ខ្ទង់ ​។ ឈ្មោះ​អ្នក​ឈ្នះ នឹង​ត្រូវ​បាន​ប្រកាស​ជា​រៀងរាល់ថ្ងៃ​ នៅ​ម៉ោង 6:50 ​យប់ លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍ CTN ទំព័រ​ហ្វេ​ស​ប៊ុ​ក CTN និង​រួម​ទាំង​ផ្សព្វផ្សាយ​នៅ​លើ​ឆា​ណែ​ល ​យូ​ធូ រ​បស់​សែ​ល​កាត​ផង​ដែរ ​៕ អត្ថបទសហការ