ទីបំផុត TOYOTA HILUX REVO V-Edition ស៊េរីឆ្នាំ ២០២៣ ទទួលកក់ហើយ តម្លៃត្រឹមតែ $42,900 កាន់តែពិសេសជាងមុន
រាជធានីភ្នំពេញ ៖ ទីបំផុតអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះបានមកដល់ហើយ ! TOYOTA HILUX REVO V-Edition ស៊េរីឆ្នាំ ២០២៣…
រាជធានីភ្នំពេញ ៖ ទីបំផុតអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះបានមកដល់ហើយ ! TOYOTA HILUX REVO V-Edition ស៊េរីឆ្នាំ ២០២៣…
រាជធានីភ្នំពេញ ៖ ទីបំផុតអ្វីដែលគ្រប់គ្នាទន្ទឹងរង់ចាំនោះបានមកដល់ហើយ ! TOYOTA HILUX REVO V-Edition ស៊េរីឆ្នាំ ២០២៣ ចាប់ផ្តើមទទួលកក់ហើយពីថ្ងៃសៅរ៍នេះតទៅ នេះបើយោងតាម ការបង្ហោះតាមរយៈហ្វេសប៊ុកផេកផ្លូវការ Toyota Cambodia ។
គ្រប់គ្នាបានដឹងហើយថា TOYOTA HILUX REVO V-Edition ជារថយន្តដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលរថយន្តរបស់តូយ៉ូតា ដែលល្បីបំផុតខាងធន់ រឹងមាំ ទំនុកចិត្ត និងសុវត្ថិភាព ដោយសាររថយន្តនេះ ជាប្រភេទរថយន្ត Pick-Up ឈានមុខគេទាំងគុណភាព និងកម្លាំងពីអ្នកប្រើប្រាស់ទូទាំងពិភព លោក អស់រយៈពេលជាង ៥០ ឆ្នាំមកហើយ ។
ព័ត៌មានលម្អិត ៖ https://www.toyota.com.kh/en/models/hilux-revo.html បន្ទាប់ពីឃើញការប្រកាសនៅលើផេកផ្លូវការ តូយ៉ូតា សារព័ត៌មាន កោះសន្តិភាព បានហៅទូរស័ព្ទសាកសួរ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ថាតើ រថយន្តនេះនឹងមានវត្តមានក្នុងកម្ពុជានៅពេលណា ? តើ Toyota Hilux Revo V-Edition ២០២៣ មានលក្ខណៈពិសេស និងខុសគ្នាដូចម្តេចខ្លះធៀបទៅនឹងស៊េរីឆ្នាំ ២០២២ ?
ទាក់ទិននិង ចម្ងល់នេះ ខាងក្រុមហ៊ុន តូយ៉ូតា បានបង្ហាញឱ្យដឹងថា ៖ រថយន្ត TOYOTA HILUX REVO V-Edition ស៊េរីឆ្នាំ ២០២៣ ទទួលកក់ជាមួយតម្លៃ 42,900 ដុល្លារ ដែលតម្លៃនេះមិនមានការកែប្រែឡើយ បើធៀបទៅនឹងតម្លៃប្រកាសនៅក្នុងឆ្នាំ ២០២២ បើទោះបីជារថយន្ត ត្រូវបានឡើងសេរ៊ីទៅឆ្នាំ ២០២៣ រួមជាមួយនឹងការបំពាក់បន្ថែមក៏ដូចជាធ្វើឱ្យកាន់តែប្រើសើរនូវប្រព័ន្ធ សុវត្ថិភាពសំខាន់ៗមួយចំនួន ។
ក្រុមហ៊ុន ក៏បានបង្ហើបឱ្យដឹងផងដែរថា ក្រុមហ៊ុនបានសម្រេចរក្សាតម្លៃឱ្យនៅដដែល ដោយមូលហេតុចម្បងនោះ គឺផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជា បានប្រើប្រាស់រថយន្តថ្មី ពោរពេញទៅដោយសុវត្ថិភាព និងការសន្សំសំចៃ នៅក្នុងកាលៈទេសៈដែលកំពុងតែទទួលផលប៉ះពាល់ជាសកលជាមួយតម្លៃទំនិញឡើងថ្លៃ (ជាពិសេសប្រេងឥន្ធនៈ) ។ ចំណែកឯរយៈពេលនៃការមកដល់របស់រថយន្ត គឺនៅក្នុងខែសីហា ដ៏ខ្លីខាងមុខនេះ ។
ដូច្នេះសារព័ត៌មាន កោះសន្តិភាព នឹងបន្តចុះផ្សាយនូវព័ត៌មានថ្មីៗ ជាពិសេសអំពីព័ត៌មានពីការផ្លាស់ប្តូរទៅលើម៉ូឌែល ២០២៣ នេះ នៅលេខក្រោយៗទៀត ។ សូមរង់ចាំតាមដាននៅលើទំព័រផេក ផ្លូវការសារព័ត៌មាន និងផេកផ្លូវការ ក្រុមហ៊ុន តូយ៉ូតា ទាំងគ្នា ។ មួយវិញទៀតប្រសិនជាអតិថិជនចង់ដឹងកាន់តែច្បាស់នោះ អិតិថិជនអាចអញ្ជើញមក អគារតាំងបង្ហាញរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ទាំង ៥ សាខាទូទាំង រាជធានី-ខេត្ត ។
សម្រាប់ Hilux Revo V-Edition ២០២៣ នៅកម្ពុជា លោកអ្នកអាចចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលមានដូចជា Facebook, Telegram, Youtube, Website និង Instagram ឬក៏អាចអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទបានតាមរយៈ ៖ 017 333 503 / 086 333 503 / 017 222 408 ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ