រាជធានីភ្នំពេញ ៖ បុរីភូមិសំរោង បើកស្វាគមន៍ទទួលភ្ញៀវកិត្តិយស ក៏ដូចជាអតិថិជនដែលចង់មកទស្សនាផ្ទះគំរូ និងស្វែងយល់ពីគម្រោង ចាប់តាំងពីពេលនេះតទៅ ។ ក្នុងឱកាសដ៏ពិសេសនេះផងដែរ យើងសង្គេតឃើញថា មានការអញ្ចើញចូលរួមយ៉ាងច្រើនពីអតិថិជនថ្មីចាស់ និងភ្ញៀវកិត្តិយស ជាពិសេសយើងក៏ឃើញមានបុគ្គលល្បីៗ តាមបណ្ដាញសង្គមមួយចំនួនផងដែរ ដែលបាននាំគ្នាថតរូបស្អាតៗប្រកបដោយភាពស្ងប់ស្ញែងនៃវីឡាភ្លោះថ្មីរបស់បុរីភូមិសំរោង ព្រោះយើងមិនដែលធ្លាប់ឃើញមានម៉ូដផ្ទះ ដែលមានរចនាបទប្រភេទនេះ នៅគម្រោងផ្សេងៗនៅក្នុងទីក្រុងភ្នំពេញនោះទេ ។
សូមបញ្ជាក់ផងដែរថា ម៉ូដផ្ទះគ្រប់ប្រភេទក្នុងបុរីភូមិសំរោង ព្រមទាំងប្លង់មេត្រូវបានរចនាយ៉ាងហ្មត់ចត់ ប្រកបដោយភាពច្នៃប្រឌិត ដោយស្ថាបត្យករជនជាតិស្វីស ដែលយកការរស់នៅជាមួយធម្មជាតិ និងសហគមន៍ជាគោល ដូចនេះហើយទើបធ្វើឲ្យបុរីមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់ ពីសំណាក់អតិថិជនដែលស្រលាញ់ប្រភេទផ្ទះវីឡា ដែលមានតម្លៃស្ថាបត្យកម្មបែបនេះ ។
លោកអ្នកអាចមកទស្សនាផ្ទះគំរូ និងការិយាល័យលក់នៃបុរីភូមិសំរោង បាន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ជាប់នឹងសាលាខណ្ឌព្រែកព្នៅ ឬអាចទាក់ទងមកកាន់លេខទូរស័ព្ទសម្រាប់ពត៍មានលម្អិត ៖ 089 877 533/069 877 533 ។ Telegram: https://t.me/samraongvillage ៕ ដោយសហការ
ចែករំលែកព័តមាននេះ